អ៊ី វ៉ា ប្រតិកម្មចំពោះការចុះផ្សាយ ពីឪពុកប្រើហិង្សាលើជីដូនខាងម្ដាយ
ថ្មីៗនេះព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា លោក អ៊ូ ចន្ថា ដែលគេស្គាល់ថាជាឪពុករបស់នាងអ៊ីវ៉ា តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មសាន់ដេ បានប្រើអំពើហិង្សា ទៅលើជីដូនខាងម្តាយរបស់នាង បានធ្វើតារាចម្រៀងរាងតូចច្រឡឹងរូបនេះ ផ្ទុះកំហឹងចេញមកតែម្តង រហូតដល់ទម្លាយ ការបដិសេធចំពោះបញ្ហាឪពុករបស់នាង នៅលើបណ្តាញហ្វេសប៊ុក។
អ្នកចម្រៀង អ៊ីវ៉ា របស់ផលិតកម្មសាន់ដេ។ (រូបថតហ្វេសប៊ុក)
តារា - «ខឹងៗៗៗ ខ្លាំងណាស់ ម៉េចចចុះអ្វីដែលមិនពិត» នេះជាប្រតិកម្មភ្លាមៗ របស់តារាចម្រៀងផលិតកម្មសាន់ដេ នាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បន្ទាប់ពីសារព័តមានក្នុងស្រុមមួយចំនួន បានចុះផ្សាយថា ឪពុករបស់នាងលោកអ៊ូ ចន្ថា បានប្រើអំពើហឹង្សា លើម្ដាយក្មេកខ្លួនឯង ឈ្មោះ សួង តុំ [...]