ការណែនាំទាំងបី ដើម្បីឲ្យសុដន់នៅក្បំងើបល្អ
ដើមទ្រូង ឬសុដន់ ក្បំនិងងើបឡើងល្អ មិនមែនសុទ្ធតែបាន មកពីធម្មជាតិទាំងស្រុងនោះទេ។ ប៉ុន្តែទាមទារឲ្យនាងៗទាំងអស់ ប្រឹងប្រែងធ្វើកិច្ចការមួយចំនួន ដើម្បីឲ្យបំណងរបស់ខ្លួន ក្នុងការចង់ឲ្យដើមទ្រូងនិងសុដន់របស់ខ្លួន មានភាពល្អប្រសើរឡើង ដូចខាងក្រោម។
តើនរណាម្នាក់ ដែលមិនចង់បានដើមទ្រូងដ៏ពិសេសបែបនេះ?
សម្ផស្ស - សូមតាមដាន នូវទស្សនៈទានទាំងបី ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកមកជម្រាបជូនដូចតទៅ៖
១- សាកល្បងត្រួតពិនិត្យ
សូមសម្ដែងនូវភាពក្លាហាន ដើម្បីសម្លឹងពីអ្វីដែលមាន និងបានកើតឡើងចំពោះរូបអ្នក។ ដោះអាវចេញឲ្យអស់ (អាវក្រៅនិងអាវក្នុង) រួចអ្នកមកឈរនៅពីមុខកញ្ចក់មើលខ្លួនអ្នក [...]