តំណាងរាស្ត្រ បាន ស្រីមុំ រងការចោទថា បញ្ជាឲ្យឃុំខ្លួនរាស្ត្រដើម្បីយកដី
ពលរដ្ឋបួនគ្រួសារ ចោទប្រកាន់តុលាការប៉ៃលិនថា មិនគោរពច្បាប់ ស្តាប់តាមបញ្ជាអ្នកមានលុយ មានអំណាច ចាប់ពលរដ្ឋក្រីក្រស្លូតត្រង់ដាក់ពន្ធនាគារ។ ពលរដ្ឋទាំងនោះ បានចង្អុលដាក់លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាភរិយារបស់អតីតអភិបាលខេត្ត អ៊ី ឈាន ថាជាអ្នកនៅពីក្រោយការចាប់ចងទាំងនេះ ដោយសារតែចង់បានដីលំនៅដ្ឋានរបស់ខ្លួន។ ការបញ្ជូនខ្លួនចូលពន្ធនាគារ ត្រូវបានធ្វើឡើងដោយគ្មានការស្រាវជ្រាវ និងដំណោះស្រាយអ្វីឡើយ មកទល់ពេលនេះ ក្រោមបទចោទប្រកាន់រុករានដីរដ្ឋ។
ក្រុមគ្រួសារពលរដ្ឋ ដែលត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ឃុំ។ (រូបថត បណ្ដាញដីធ្លី)
សិទ្ធិដីធ្លី - ប្រជាពលរដ្ឋដែលមានឈ្មោះលោក ពេជ្រ សុធា, អ្នកស្រី ឱម [...]