សម្ភាសខឹម វាសនា ៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវ«បន្ថយអំណាច»នាយករដ្ឋមន្ត្រី
ភ្នំពេញ៖ របបប្រជាធិបតេយ្យសេរី-ពហុបក្សមាននៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ គ្រប់និន្នាការនយោបាយ ការឃោសនានា គណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទទួលបាននូវសិទ្ធិស្មើៗគ្នា តាមគ្រប់វិធី«សុច្ចរិត» ជាពិសេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ដែលបានរៀបចំដោយ គ.ជ.ប ក្នុងការទាញប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
ប្រជាពលរដ្ឋកម្ពុជា តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង ដែលជាវេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។ ពលរដ្ឋភាគច្រើនតែងតែចង់បាននូវការសន្យាមួយ [...]