Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ម៉ម សូណង់ដូ៖ បង្កើត​​រដ្ឋាភិបាល​​ខុស​ឆន្ទះ​​រាស្ត្រ ខុស​​រដ្ឋធម្មនុញ្ញ ជា​​«រដ្ឋ​ប្រហារ​​រដ្ឋធម្មនុញ្ញ»

ម៉ម សូណង់ដូ៖ បង្កើត​​រដ្ឋាភិបាល​​ខុស​ឆន្ទះ​​រាស្ត្រ ខុស​​រដ្ឋធម្មនុញ្ញ ជា​​«រដ្ឋ​ប្រហារ​​រដ្ឋធម្មនុញ្ញ»

ភ្នំពេញ៖ ភាពមិនប្រក្រតី ដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត បានធ្វើឲ្យមានមន្ទិល អំពីភាពត្រឹមត្រូវយុត្តិធម៌​នៃការបោះឆ្នោត និងសមត្ថកិច្ចនៃស្ថាប័នអ្នករៀបចំការបោះឆ្នោត។ សម្រាប់លោក ម៉ម សូណងដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមន៍អ្នកប្រជាធិបតេយ្យ បានចាត់ទុកស្ថាប័ននោះ ជា«ចោរ» ហើយរាល់ការប៉ុនប៉នទាំងឡាយណា ដើម្បីបង្កើតរដ្ឋាភិបាល ខុសឆន្ទះរាស្ត្រ ខុសរដ្ឋធម្មនុញ្ញ នឹងមានន័យស្មើនឹង«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»។


លោក ម៉ម សូណង់ដូ នៅថ្ងែបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត Sonanado Mam Facebook)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានពន្យល់បញ្ជាក់​ពីភាពមិនប្រក្រតី​ជាច្រើន ក្នុងការបោះឆ្នោតអណត្តិនេះ [...]

តឺនីស៖ ដេលប៉ូត្រូ លើក​​ពាន​​វ៉ាស៊ីនតោន បន្ទាប់​​ពី​ឈ្នះ​អ៊ីស្នឺ

តឺនីស៖ ដេលប៉ូត្រូ លើក​​ពាន​​វ៉ាស៊ីនតោន បន្ទាប់​​ពី​ឈ្នះ​អ៊ីស្នឺ

កីឡាករអាស្សង់ទីន ចនម៉ាទីន ដេលប៉ូត្រូ (Juan Martin del Potro) ឬហៅកាត់ថា «ដេលប៉ូ» (Delpo) បានបំបាក់កីឡាករ​អាមេរិក ចន អ៊ីស្នឺ (John Isner) ក្នុងការប្រកួតពានរង្វាន់វ៉ាស៊ីនតោន អូផិន (Washington Open) វគ្គផ្តាច់ព្រ័ត្រ កាលពីយប់​ថ្ងៃ​​អាទិត្យ។


កីឡាករដេលប៉ូ នៅក្នុងការប្រកួតជាមួយកីឡាករអាមេរិក ចន អ៊ីស្ទឺ។ (រូបថត Orange Sport)

កីឡាករវ័យ២៤ឆ្នាំ លំដាប់លេខ៧ពិភពលោក ដេលប៉ូ បានចាញ់ក្នុងសិតទី១ ប៉ុន្តែអាចវាយបកយកឈ្នះ២សិតជាប់ៗ​មកវិញ ដោយលទ្ធផល ៣-៦, ៦-១ និង ៦-២ ហើយបានលើកពានលើកទី៣ ក្នុងរយះពេល៦ឆ្នាំចុងក្រោយរបស់គាត់។

ដេលប៉ូត្រូ បាននិយាយថា៖ «ខ្ញុំលេងបានល្អ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។ ដើម្បីឈ្នះពានរង្វាន់នេះ ហើយដើម្បីឈ្នះ​កីឡាករទាំងអស់នេះ អ្នកចាំបាច់ត្រូវតែ ធ្វើឲ្យបានល្អ [...]

២គ្រាប់​របស់​ដ្រក់បា ជួយ​ឲ្យ​កាឡា​តា​សា​រ៉ៃ លើក​ពាន​អេមីរ៉េត

២គ្រាប់​របស់​ដ្រក់បា ជួយ​ឲ្យ​កាឡា​តា​សា​រ៉ៃ លើក​ពាន​អេមីរ៉េត

អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាល​វគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។


កីឡាករ ឌីឌីយើ ដ្រក់បា នៅពេលលើកពានរង្វាន់ អេមីរ៉េត។ (រូបថត AP/Scanpix)

កីឡាករអន្តរជាតិកូឌឺវ័រ វ័យ៣៥ឆ្នាំ ដែលបានចាកចេញពីឆែលស៊ី បន្ទាប់ពីជួយឲ្យតោខៀវឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំ២០១២ និងផ្ទេរទៅកាន់ក្រុមសៀងហៃ សៀនហួរ (Shanghai Shenhua) នៅក្នុងប្រទេសចិនបាន​មួយ​រយះពេលខ្លី នៅតែមានទម្រង់លេងល្អដដែល [...]

ត្រឡប់​មើល​សង្គ្រាម​រវាង​ម្ចាស់​សម្ដី​«ដូច​ព្នង» និង​អ្នក​«ព្នង» នៅ​ក្នុង​កម្មវិធី​ពិភាក្សា​វិទ្យុ

ត្រឡប់​មើល​សង្គ្រាម​រវាង​ម្ចាស់​សម្ដី​«ដូច​ព្នង» និង​អ្នក​«ព្នង» នៅ​ក្នុង​កម្មវិធី​ពិភាក្សា​វិទ្យុ

មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានប៉ះតទល់គ្នាជាមួយ នឹងគូរបដិបក្ខនយោបាយរបស់​លោក គឺលោកសុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ ហើយបានបង្កការជជែកគ្នាយ៉ាងតឹងសសៃករ នៅក្នុងវេទិកា​អ្នក​ស្ដាប់របស់ វិទ្យុសេរី រវាងអ្នកទាំងពីរ និងរវាងលោក ឈាន វុន និងគ្រប់គ្រងកម្មវិធីរបស់វិទ្យុនេះ។ មនោរម្យព័ងអាំងហ្វូ សូមត្រឡប់​មក​បកស្រាយឡើងវិញ ជុំវិញជំនួបពិភាក្សា ដ៏គួរឲ្យហួសចិត្តនេះ។


ខាងឆ្វេង លោក ឈាង វុន និងលោក សុន ឆៃ។ (រូបថត MONOROOM.info/ O. Vary)

អ្វីដែលប្រិយមិត្តអ្នកស្ដាប់ទូទៅទន្ទឺងរងចាំ ក្នុងកម្មវិធីតុមូលរបស់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៤ខែសីហានេះ បានបង្កឲ្យ​មានការភ្ញាក់ផ្អើល និងធ្វើឲ្យយល់កាន់តែច្បាស់ ពីអត្តចរិកផ្ទាល់ [...]

វិនាសកម្ម​គ្រោះថ្នាក់​រថភ្លើង​ខ្លាំង​ជាង​គេ​ទាំង​១១ ក្នុង​២៥​ឆ្នាំ​ចុង​ក្រោយ​នៅ​អ៊ឺរ៉ុប

វិនាសកម្ម​គ្រោះថ្នាក់​រថភ្លើង​ខ្លាំង​ជាង​គេ​ទាំង​១១ ក្នុង​២៥​ឆ្នាំ​ចុង​ក្រោយ​នៅ​អ៊ឺរ៉ុប

គ្រោះថ្នាក់រថភ្លើងនៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ប្រទេសអេស្ប៉ាញ ជាគ្រោះថ្នាក់​​មួយ ក្នុងចំណោមគ្រោះថ្នាក់ដ៏រង្គាល ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយគេបង្អស់នេះ នៅអ៊ឺរ៉ុប។ យើងសូមត្រឡប់មក​ក្រោយវិញ ក្នុងរយៈពេលនេះ ដោយមានអមជាមួយនឹងរូបភាពផង ដើម្បីជម្រាបជូនពីគ្រោះថ្នាក់ ទាំង១១លើកកន្លងមក ដែលមានការខូចខាតច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ១៩៨៨។

គ្រោះថ្នាក់ផ្លូវដែកនៅប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធទី២៤ខែកក្កដាកន្លងមកនេះ បានបន្ថែមតួលេខ ទៅឲ្យបញ្ជី​វិនាសកម្មដ៏សែនរង្គាល នៃគ្រោះថ្នាក់រថភ្លើង ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៅទ្វីបអ៊ឺរ៉ុប។ តុល្យភាពដែលទទួលបាន ពីគ្រោះថ្នាក់ចុងក្រោយនេះ មកទល់នឹងបច្ចុប្បន្ន បានបង្កឲ្យមានភតក់ស្លុតជាទូទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...