កឹម សុខា ចូលបំភ្លឺតាមការកំណត់ របស់សាលាដំបូង
បន្ទាប់ពីមានប្រព័ន្ធសារព័ត៌មាន ក្នុងប្រទេសកម្ពុជាមួយចំនួន បានផ្សាយថាអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អាចលើកពេល ចំពោះការចូលទៅបំភ្លឺ នៅសាលាតំបូងរាជធានីភ្នំពេញ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកបកស្រាយថា គ្មានការលើកពេលនោះទេ ពោលគឺលោក នឹងចូលទៅបំភ្លឺតាមកាលកំណត់របស់តុលាការ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)
យុត្តិធម៌ - «ខ្ញុំ កឹម សុខា នឹងចូលបំភ្លឺនៅសាលាតំបូងរាជធានីភ្នំពេញ ថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក យោងតាមដីកាកោះរបស់សាលាតំបូងរាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌលេខ២៣៥១ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤»។ [...]