កែម ឡី៖ គួរសិក្សាឲ្យល្អិតល្អន់ ក្នងការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រាក់ខែឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ មជ្ឈដ្ឋានទូទៅបានសម្តែងការសាទរចំពោះគោលនយោបាយនេះ ព្រោះវាអាចផ្តល់ផលវិជ្ជមានច្រើនជាងមុន តែអ្នកវិភាគឯករាជ្យ និងតាមដានសង្គមកម្ពុជា បានសម្តែងការព្រួយបារម្ភដោយបានលើកឡើងថា ផលអវិជ្ជមានមួយចំនួននៅតែបន្តមាន ហើយក៏អាចកើតឡើង តាមរយៈការបើកប្រាក់ខែតាមប្រព័ន្ធធនាគារដែរ។
ការបើកសាច់ប្រាក់ជាដុល្លា ពីម៉ាស៊ីនបើកប្រាក់មួយ នៅខេត្តសៀមរាប។ (រូបថត MONOROOM.info/D.KEO)
កំណែទម្រង់«ដ៏ទំនើប»មួយ ត្រូវបានរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន ប្រកាសនៅសប្ដាហ៍នេះ ដោយចាប់ពីឆ្នាំក្រោយនេះ មន្ត្រីរាជការទាំងអស់ទទួលប្រាក់ខែទាំងអស់ នៅតាមគណនេយ្យធនាគារវិញ។ [...]