Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ការ​ត្រៀម​ខ្លួន​ទាំង​១០ របស់​កម្ពុជា ដើម្បី​អាស៊ាន​ឆ្នាំ​២០១៥ មាន​អ្វី​ខ្លះ?

ការ​ត្រៀម​ខ្លួន​ទាំង​១០ របស់​កម្ពុជា ដើម្បី​អាស៊ាន​ឆ្នាំ​២០១៥ មាន​អ្វី​ខ្លះ?

សម្រាប់សហគមអាស៊ានឆ្នាំ២០១៥ បើទោះជាកម្ពុជាជួបបញ្ហាវិបត្តិសេដ្ឋកិច្ច បូរណភាពទឹកដី និងគ្រោះធម្មជាតិ​យ៉ាងណាក៏ដោយ តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបង្កើតក្រុមការងារស្រាវជ្រាវ ទៅលើ១០ផ្នែក។ នេះបើតាមការលើកឡើង របស់លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធានទីមួយនៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ តើក្រុមការងារ១០ផ្នែក នោះមានអ្វីខ្លះ។


កម្ពុជារៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ថ្ងៃទី១៨-២០វិច្ឆិកា ឆ្នាំ២០១២។ (រូបថត MONOROOM.info/ Phnom Thom)

សហគមន៍អាស៊ាន -  កម្ពុជាទទួលបានជោគជ័យលើវិស័យ១០ផ្នែក ដែលបានមកពីក្រុមការងារស្រាវជ្រាវទាំង១០ សម្រាប់​ត្រៀមខ្លួនចូលរូម ​ក្នុងសហគម​អាស៊ានឆ្នាំ២០១៥។ លោក គាត ឈន់ [...]

គ្រូ​បង្វឹក​មែនញ៉ូ​ចាស់ ការពារ​គ្រូ​បង្វឹក​ថ្មី

គ្រូ​បង្វឹក​មែនញ៉ូ​ចាស់ ការពារ​គ្រូ​បង្វឹក​ថ្មី

ទីបំផុតទៅ លោក សឺ អាឡិក ហ្វើហ្គឺសិន (Sir Alex Ferguson) អតីតគ្រូបង្វឹកដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់ និងបានចំណាយពេល២៧ឆ្នាំជាមួយក្លឹប មែនឆឺស្ទើរ យូណាយធីត (Manchester United) បានចេញមុខមក​ការពារ​លោក ដេវីឌ ម៉ូហ្ស (David Moyes) ថា លោក ម៉ូហ្ស គឺជាបុគ្គលតែម្នាក់គត់ ដែលអាចស្នងដំណែងរបស់គាត់បាន។ លោក ហ្វើហ្គឺសិន បាននិយាយថា «ម៉ូហ្សគ្រាន់តែត្រូវការពេលវេលា បន្ថែមច្រើនជាងនេះបន្តិច ជាមួយក្លឹប»។


អតីតគ្រូបង្វឹកម៉ែនញ៉ូ លោក សឺ អាឡិក ហ្វើហ្គឺសិន នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន។ (រូបថត bleacherreport.com)

បាល់ទាត់អង់គ្លេស - លោក ម៉ូហ្ស បានចូលមកដឹកនាំក្លឹប ម៉ែនឆែស្ទើ យូណាយធីត ជំនួសគ្រូបង្វឹកចាស់ លោក [...]

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង

៤​ចំណុច នៃ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ របស់​ស្ត្រី​បារាំង


រូបថត តារាស្ត្រីជាជនជាតិបារាំងមួយរូប ដែលលាក់នៅក្នុងធម្មជាតិ។ (រូបថត ឯកសារ)

សម្រស់ - សម្រស់ស្រស់ស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ ជួយឲ្យមនុស្សមានអារម្មណ៏ល្អ និងកាន់​តែមាន​ភាព​ស្រស់ថ្លាឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះជា អាថ៌កំបាំងដែលមានបួនចំណុច នៃការថែរក្សា​សម្រស់​របស់​ស្រ្តីជនជាតិបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនមិត្តអ្នកអានដូចតទៅ។

១. ដឹងពីវិធីសាស្រ្ត នៃការចាយ

ស្រ្តីជនជាតិបារាំង បានដឹងពីប្រភេទនៃទ្រព្យសម្បតិ្តរបស់ពួកគេ និងវិធីប្រើប្រាស់ទៅតាម​ស្ថានភាពដែល​ពួកគេមាន ព្រមទាំងធ្វើការចាយវាយ ដោយត្បិតត្បៀតទៅតាមស្ថានភាព [...]

បទ​យក​ការណ៍៖ រស់​ពិបាក​ជាង​ស្លាប់ ដោយ​ការ​​បង្ក្រាប​​នៅ​​ស្ទឹង​មាន​ជ័យ

បទ​យក​ការណ៍៖ រស់​ពិបាក​ជាង​ស្លាប់ ដោយ​ការ​​បង្ក្រាប​​នៅ​​ស្ទឹង​មាន​ជ័យ

ដេកនៅលើគ្រែ រីឯជើងទាំងពីរសន្តូកត្រង់ ពុំអាចធ្វើចលនាអ្វីបាន ក្រៅពីយកដៃទាញឲ្យកំរើក យុវជន ហឿន ចាន់ ដែលបានរងរបួសធ្ងន់ នៅក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ទៅលើកម្មកររោងចក្រ SL នៅគល់ស្ពានស្ទឹងមានជ័យ បាននឹងកំពុងចាប់ផ្តើមរៀន នូវការរស់នៅក្នុងជីវិតថ្មីជាជនពិការ បន្ទាប់ពីត្រឡប់មកពីសំរាកព្យាបាល នៅប្រទេស​វៀតណាម ទីកន្លែងដែលគ្រូពេទ្យបានប្រាប់ថា ជំងឺរបស់គាត់ពុំអាចព្យាបាលបាន។


យុវជន ហឿន ចាន់ និងម្ដាយ ពេលនៅសម្រាកនៅមន្ទីរពេទ្យ។ (រូបថតផ្ដិតពីវីដេអូហ្វេសប៊ុក)

វិបត្តិសង្គម - ស្ថិតក្នុងវ័យ ២៧ឆ្នាំ ហឿន ចាន់ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យធនធានមនុស្ស និងបំរើការងារ​ឲ្យក្រុមហ៊ុនឯកជនមួយ ផ្នែកទីផ្សារមុននឹងធ្លាក់ខ្លួនពិការ [...]

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

បើទោះបីជាវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា រីកចម្រើនគួរអោយកត់សម្គាល់ក៏ដោយ តែបទចម្រៀងខ្លះមិន​ត្រូវ​បានគាំទ្រ ពីបណ្តាយុវវ័យនិងអ្នកស្ដាប់វ័យចំណាស់ៗឡើយ ដោយប្រិយមិត្តទាំងនោះបានងាកទៅចូលចិត្ត​ស្តាប់​តែ​ចម្រៀងបរទេស និងខ្លះទៀតសុទ្ធចិត្តស្ដាប់ចម្រៀង បន្សល់ទុកពីសង្គមចាស់នោះជាដើម។ នេះអាចជា​មូលហេតុ​​មួយ ដែលធ្វើឲ្យបណ្តា​ផលិតកម្មមួយចំនួនដើរលួចចម្លងបទល្បីៗ ដែលអ្នកស្ដាប់ចូលចិត្តទាំងនោះ យកមកបកប្រែ ឬលេងភ្លេងដាក់តន្ត្រីថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់។


ការចាប់ផ្ដើមបញ្ចេញស្នាដៃរបស់បណ្ដាយុវជន នៅថ្ងៃសម្ភោធកម្មវិធី ស្ដាប់ចម្រៀងរបស់ខ្ញុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ចម្រៀង - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...