Posts in ‘សម្រាំងជីវិត’ Category

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

មានមនុស្សជាច្រើនបានត្អូញត្អែថា ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ ចុះហេតុអ្វីបានជា ទទួលលទ្ធផលមក មិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ ខាងក្រោមនេះ ជាចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតរបស់អ្នកក្រ។


រថយន្ដឡាដា ផលិតតាំងពីជំនាន់ សហភាពសូវៀត និងរថយន្ដហ្វែរ៉ារី ផលិតនៅអ៊ីតាលី ក្នុងសម័យកាលនេះ។

សូមបញ្ជាក់ថា រាល់ចំណុចទាំងនេះ មិនបានបញ្ជាក់ពី ទស្សនវិជ្ជា«ផ្ទាល់» របស់មនោរម្យព័ងអាំងហ្វូនោះទេ។ យើងគ្រាន់​តែលើកយក នូវគំនិតទាំងឡាយ យកមកជូនលោកអ្នក គ្រាន់នឹងពិចារណា ដើម្បីនឹងមានជំហរថា តើលោកអ្នក​គួរធ្វើ​ជា​«អ្នកមាន» ឬនៅជា«អ្នកក្រ» រហូតទៅ?

ផ្នត់គំនិតអ្នកមាន៖

[...]
ស្នេហា​បែក​បាក់៖ វិធីសាស្រ្ត​ព្យាបាល «របួស​បេះដូង»

ស្នេហា​បែក​បាក់៖ វិធីសាស្រ្ត​ព្យាបាល «របួស​បេះដូង»

ការបែកបាក់ស្នេហា ជាអារម្មណ៏ដែលពិបាកបំផុត ហាក់ដូចជាយើងព្យាយាមដកដង្ហើមនៅក្នុងទឹកដូច្នោះដែរ។ យើងចាប់​ផ្តើមកសាងជីវិតស្នេហា ជាមួយមនុស្សម្នាក់ដែលយើងជឿជាក់ និងបារម្មណ៏ពីគេ។ បន្ទាប់មកអ្វីៗក៏មានការផ្លាស់ប្តូរ ដោយ​អ្វីដែលយើងធ្លាប់តែមានសង្ឃឹមនោះ បែរជាត្រូវឃ្លាតឆ្ងាយពីខ្លួនយើងទៅវិញ ដោយបន្សល់ទុកនូវ ភាពសោកសៅ កំហឹង និងអារម្មណ៏ឈឺចាប់ដ៏ធ្ងន់ធ្ងរ ដល់ខ្លួនយើង និងក្នុងពេលអនាគត។

នេះជាការណែនាំខ្លះៗ ដែលអាចជួយឲ្យអ្នកព្យាបាលរបួសស្នាមឈឺចាប់ ដែលអ្នកធ្លាប់មាន ឲ្យក្លាយទៅជាមនុស្សម្នាក់ថ្មី ដែលមានទឹកចិត្ត និងស្មារតីល្អឡើងវិញ។

១. ទុកពេលឲ្យខ្លួនរបស់អ្នកខ្លះ៖
អ្នកប្រហែលជាស្ថិតក្នុងការទំនាក់ទំនង ក្នុងកំឡុងពេលណាមួយ ឬប្រហែលជាគិតដល់មនុស្សម្នាក់នោះគ្មានឈប់។ [...]

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ​បញ្ចប់

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ​បញ្ចប់

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាសតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដ​រចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។


កំពូលរថយន្ដ ឡំប៊រហ្គីនី វេណេណូ ធ្វើបុណ្យខួបកំណើតទី៥០ឆ្នាំរបស់ខ្លួន។

សម្រាប់ប្រភេទរថយន្ដ ផ្សេងៗទៀត សូមអាន នៅក្នុងភាគទីមួយដែលបានផ្សាយរួចហើយ។ សូមបញ្ជាក់ថាតម្លៃ នឹង​ផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

រថយន្ដថ្មីៗ ដាក់​តាំង​ពិព័រណ៍ នៅ​ទីក្រុង​ហ្សឺណែវ (Suisse) ភាគ១

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្ដធំៗ ក្នុងសកលលោក បានជួបប្រជុំគ្នា នៅស្វីសពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ខែមិនា ក្នុង​ឱកាស នៃការតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ មនោរម្យព័ងអាំងហ្វូ សូមលើកយក រថយន្ដរចនាបថថ្មីៗ ដែលនឹងត្រៀមចេញមកលក់ក្នុងទីផ្សារ មកជូនលោកអ្នកដូចខាងក្រោម។

សូមបញ្ជាក់ថាតម្លៃ នឹងផ្ដល់ជូនជា អ៊ឺរ៉ូ។ សូមមេត្តាគណនាទៅជាដុល្លាអាមេរិក ដោយគុណបន្ថែម ជាមួយនឹងអាត្រានេះ៖ ១អ៊ឺរ៉ូ = ១,៣ដុល្លា។

- ជាដំបូងនេះ ជារថយន្ដរបស់ក្រុមហ៊ុនយីហោអូប៉ែល របស់អាឡឺម៉ង់ ដែលមានឈ្មោះថា កាស្កាដា (Opel Cascada) អត់​ដំបូល និងមានលក្ខណៈជារថយន្ដកីឡា [...]

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

តាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ឥរិយាបថមិនល្អ៤យ៉ាង៖ ការជក់បារី ទទួលទានសារធាតុស្រវឹង មិន​បាន​ហាត់ប្រាណ និងការញ៉ាំបន្លែផ្លែឈឺមិនគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកឆាប់ស្លាប់ និងអាចកាត់បន្ថយ អាយុអ្នកដល់​ទៅ​១២ឆ្នាំ។ ដូច្នេះ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ ក្នុងការរស់នៅរបស់អ្នកបន្តិចបន្តួចប៉ុណ្ណោះ នោះវានឹងអាចជួយអ្នក ឲ្យរស់នៅបានយូរ​អង្វែង។

អ្នកអាចធ្វើអ្វីៗ ដើម្បីជៀសវាងរឿងទាំងនេះ និងកែលំអរ ឥរិយាបថមិនល្អរបស់អ្នកបាន។ អនុវត្តន៏តាមទម្លាប់ទាំង៩នេះ ដើម្បីឲ្យរាង្គកាយរបស់អ្នកស្អាត អ្នកមានអារម្មណ៏ថាក្មេង និងជួយអ្នកឲ្យរស់នៅបានយូរ។

១. កុំទទួលទានលើសកំរិត៖
បើអ្នកចង់រស់នៅបាន ១០០ឆ្នាំ អ្នកគួរតែកាត់បន្ថយអាហារនៅលើចានរបស់អ្នកខ្លះៗ ជារឿងល្អ។ តាមការសិក្សាបង្ហាញថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...