ត្រឡប់ពីធ្វើសង្គ្រាម មកពញ្ញាក់ប្រពន្ធកូនឲ្យរំភើប (VDO)
គ្មាននរណាម្នាក់ ពីក្នុងសមាជិកនៃគ្រួសារនេះ នឹកស្មានថា ស្វាមីឬឪពុករបស់ខ្លួន នឹងវិលត្រឡប់មកវិញ នៅមុន៣ខែខាងមុខនេះទេ។ នេះជាវីដេអូ នៃខ្សែជីវិតពិតមួយ ដែលយើងអត់ទ្រាំមិនរំជួលចិត្តមិនបាន។
រូបភាពថតបន្តពីវីដេអូ នៅពេលគ្រួសារភ្ញាក់ផ្អើលនឹងការជួបជុំគ្នានេះ។
បើអ្នកណាមានភ្នែកទន់ ច្បាស់ជាទប់ទឹកភ្នែកមិនបានឡើយ នៅពេលដែលគេឃើញ ពីការជួបជុំគ្នាយ៉ាងរំជួលចិត្តបែបនេះ។ នៅក្នុងវីដេអូ គេនឹងឃើញមានគ្រប់តួអង្គ និងថែមទាំងមានសាច់រឿងបន្ដិចផង៖ ភរិយាដ៏ស្រស់ស្អាត ជាមួយនឹងកូនតូចៗបីនាក់ ដែលនិយាយរៀបរាប់ពីការឃ្លាតចាកឆ្ងាយតាំងពី៩ខែមកហើយ ដើម្បីទៅធ្វើសង្គ្រាមនៅអាហ្គានីស្តង់។
អ្នកកាន់ម៉ាស៊ីនថត ដែលដឹងរឿងនេះជាមុនរួចហើយនោះ បានសួរទៅកាន់កូនស្រីទាំងទ្វេ និងម្ដាយវ័យក្មេង [...]