Posts in ‘សម្រាំងជីវិត’ Category

ល្បី​ដំឡូង​ជ្វា​កំពង់​ឆ្នាំង​ថា​ឆ្ងាញ់ លក់​ដាច់​រាប់​រយ​គីឡូ​មួយ​ថ្ងៃៗ (vdo)

«លឺគេនិយាយរាប់រយដង មិន​ស្មើរ​នឹង​បាន​ភ្លក្ស​ម្តង​ទេ» នេះ​ជា​ការ​នឹក​ភ្នក របស់​អ្នក​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ប្រាំ ហើយ​បាន​ឃើញ​ដំឡូង​ពិសេស ដែល​ដាំ​មិន​ប្រើ​ជី​គីមី​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បើក​បង្ហួស​ទៅ​បាន​ឡើយ។ បំណង​របស់​ពួក​គេ គឺ​ចង់​សាក​ល្បង​រស​ជាតិ ដំឡូង​ធម្មជាតិ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង។

ហើយដោយសារតែហេតុ​នេះ​ហើយ ទើប​មាន​សំដី​បាន​លើក​ឡើង​ថា ករសិករ​ដាំ​ដំឡូង​ទាំង​នោះ កំពុង​ឡើង​កូដ​ខ្លាំង ដោយ​សារ​ដំឡូង​ជ្វា​«ផ្អែម​ឆ្ងាញ់» ដែល​ជា​ដំណាំ​កសិផល​របស់​ពួក​គាត់ ជំរុញ​ឲ្យ​អ្នក​ទទួល​ទានច្រើន​ឡើង បាន​ឈប់​ចុះ​ទិញ យ៉ាង​ច្រើន​កុះករ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ ជា​ពិសេស​ក្នុង​ឱកាស​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ។

ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបាន ៤ម៉ឺនទៅ ៥ម៉ឺន ពីផល​ចំណេញនៃការលក់ដំឡូង [...]

«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប

«ខ្លីៗ» ពី​អ្នក​សុំ​ទាន​ដ៏​«វែង» នៅ​តាម​ដង​ផ្លូវ​និង​ស្តុប

បន្ទាប់​ពី​ងងឹត​ភ្នែក​១៤ឆ្នាំ ស្រាប់​តែ​ទៅ​បុក​តុ​តូច​មួយ មើល​ឃើញ​ឡើង​វិញ

បន្ទាប់​ពី​ងងឹត​ភ្នែក​១៤ឆ្នាំ ស្រាប់​តែ​ទៅ​បុក​តុ​តូច​មួយ មើល​ឃើញ​ឡើង​វិញ

អ្នកស្រី លីហ្សា រ៉ៃដ៍ (Lisa Reid) បាន​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ទាំង​គូរ ងងឹត​មើល​អ្វី​លែង​ឃើញ តាំង​ពី​អាយុ​១១ឆ្នាំ ហើយ​ទើប​តែ​ចាប់​ផ្ដើម​មើល​ឃើញ​ឡើង​វិញ នៅ​រយៈ​ពេល​១៤ឆ្នាំ​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នកស្រី​បាន​ទៅ​ជល់​នឹង កូន​តុ​តូច​មួយ សម្រាប់​ដាក់​ទទួល​ភ្ញៀវ កាល​ពី​ឆ្នាំ​២០០០​កន្លង​ទៅ ក្នុង​ផ្ទះ​អ្នកស្រី។ ថ្លែង​ប្រាប់​ស្ថានីយ​ទូរទស្សន៍​អាមេរិក ABC News អ្នកស្រី​បាន​និយាយ​ទាំង​អំណរ​ថា៖ «ខ្ញុំ​បាន​មើល​ឃើញ​ពណ៌​ស នៃ​ពិដាន​ផ្ទះ​របស់​ខ្ញុំ»។

នៅឆ្នាំនេះ អ្នកស្រី​មាន​អាយុ​៣៨ឆ្នាំ​ហើយ។ អ្នក​ស្រី​បាន​រំលឹក​ពី​វេលា​ដំបូង ដែល​អ្នកស្រី​បាន​មើល​ឃើញ​ម្ដាយ និង​បង​ប្រុស​របស់​អ្នក​ស្រី​វិញ យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​ចំ ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នោះ​ទេ។ វា​មិន​អាច​ឲ្យ​ជឿ​បាន ហើយ​ចំ​ជា​អស្ចារ្យ​មែន​ទែន។»

អ្នកស្រីនៅចាំបានថា [...]

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

តម្រាជីវិត - ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង​៩ ដែល​ជួយ​ដល់​លោកអ្នក​មិត្ត​អ្នក​អាន ឲ្យ​កាត់​បន្ថយ​អាការៈ​ខឹង ពេល​ជួប​ប្រទះ​​ព្រឹត្តិការណ៏​នេះ។

១. អ្នកមិនគួរចូលគេង ទាំង​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ

អ្នកជំនាញបានផ្តល់ដំបូន្មានថា អ្នក​មិន​គួរ​ទៅ​គេង នា​ពេល​កំពុង​តែ​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ។ តាម​ការ​សិក្សា​របស់​​ទិនានុប្បវត្តិ​នៃ​វិទ្យាសាស្រ្ត​ណឺរ៉ូ (Journal of Neuroscience) បាន​សរសេរ​ថា ការ​ចូល​ទៅ​គេង នា​ពេល​អ្នក​កំពុង​ខឹង នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ងាយ​ស្រួល​ពង្រឹង ឬ​រក្សា អារម្មណ៍​បែប​អវិជ្ជមាន​ទុក ព្រោះ​ការ​គេង​នា​ពេល​ខឹង នឹង​ធ្វើ​ឲ្យ​ខួរ​​ក្បាល​ផ្តិត​យក និង​ចងចាំ​រាល់​ព្រឹត្តិការណ៏​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន ជា​ពិសេស​នា​ពេល​អ្នក​មាន​​អារម្មណ៍​ដិត​​ខ្លាំង ក្នុង​រឿង​អ្វី​មួយ។

[...]

ទើប​នឹង​សម្រាល​បាន​កូន​ភ្លោះ ចេញ​ស្វែង​រក​ជំនួយ​ទាំង​សរសៃ​ខ្ចី (vdo)

ស្ត្រីវ័យក្មេង ដែល​ជា​កូន​ប្រសារ ហើយ​ដែល​ទើប​នឹង​សម្រាល បាន​កូន​ស្រី​ពីរ​នាក់ ត្រូវ​បង្ខំ​ចិត្ត​ដើរ​បី​កូន​ទាំង​សរសៃ​ខ្ចី តាម​ម្តាយ​ក្មេក​សុំ​ទាន​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​រក​ថវិការ​ទិញ​ទឹក​ដោះ​គោ​បំបៅ​កូន។

ស្ត្រីវ័យក្មេង ដែល​ជា​អ្នក​សុំ​ទាន​សរសៃ​ខ្ចី​រូប​នេះ មាន​ឈ្មោះ​ថា រ៉ាន់ មាន​ទី​លំនៅ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​បច្ចុប្បន្ន រ៉ាន់ មាន​កូន​បីនាក់ (សម្រាល​លើក​ទី ២ បាន​កូន​ភ្លោះ​ពីរ​នាក់)។ ស្វាមី​របស់ វ៉ាន់ ជា​កម្មករ​​លី​សែង នៅ​តាម​អាគារសំណង់​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។ រី​ឯ​ខ្លួន​ជា​ស្រ្តី ដែល​ទើប​នឹង​សម្រាល​កូន​រួច​នោះ ត្រូវ​ដើរ​សុំ​ទាន​នៅ​តាម​ចិញ្ចើម​ថ្នល់ ជា​មួយ​ម្តាយ​ក្មេក ដោយ​សារ​ជីវភាព​ក្រី​ក្រ​ពេក ហើយ​មិនអាច​ទ្រាំ​ចាំរហូត​ដល់​ខ្លួន​ជា​ស្រួល​បួល​បាន។

កាលពីទើបនឹងរៀបការរួច រ៉ាន និងគ្រួសារ បានរស់នៅតាមសំយ៉ាបផ្ទះបងប្អូន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...