បុរសម្នាក់ បានរក្សាសាកសពសត្វឆ្មារ ៥០ក្បាល បង្កកក្នុងទូរទឹកកក
លោក ឌច វ៉េស្កុត (Doug Westcott) អាយុ៥៥ឆ្នាំ បានចិញ្ចឹមឆ្មារប្រមាណជា៣៥ក្បាល រស់យ៉ាងរហង់នៅក្នុងផ្ទះ តែបានបង្កឲ្យមានក្លិននិងរោមឆ្មារ ធ្វើឲ្យទ្រាំមិនបាន រហូតដល់ភ្នាក់ងារនគរបាលនៃក្រុង ប៉ាល់ប៊េច (Palm Beach) ដែលស្ថិតនៅក្នុងផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក ត្រូវពាក់របាំងការពារមាត់ និងច្រមុះដើម្បីធ្វើអន្តរាគមន៍ ពេលចូលទៅក្នុងគេហដ្ឋានរបស់លោក វ៉េស្កុត កាលពីថ្ងៃពុធទី១០ ខែកញ្ញា កន្លងទៅ។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មានតំបន់ The Palm Beach Post។
សាកសពសត្វឆ្មារប្រមាណជា ៥០ក្បាល ត្រូវបានរក្សាទុកឲ្យកក នៅក្នុងទូរទឹកកកចំនួនបួនគ្រឿង នៅក្នុងផ្ទះរបស់បុរសដែលគេទើបនឹងដឹង ពីជីវិតរបស់គាត់ក្នុងពេលនេះ។
អ្នករស់នៅក្បែរខាងរបស់លោក វ៉េស្កុត បានលើកឡើងចរិកលក្ខណៈរបស់លោក ថាមានភាពចម្លែក ចេញដើរទៅខាងក្រៅដោយគ្មានពាក់អាវ ហើយបានសាកល្បងឲ្យអំណោយបន្ដិចបន្តួច ទៅឲ្យកុមារៗ។ បើតាមអ្នកជិតខាងដដែល បាននិយាយទៀតថា [...]