Posts in ‘ពីនេះពីនោះ’ Category

ខ្មោចលង៖ «ខ្ញុំ​រាង​ចាល ឈប់​ថត​រូប​តែ​ម្នាក់​ឯង​ទៀត​ហើយ»

ខ្មោចលង៖ «ខ្ញុំ​រាង​ចាល ឈប់​ថត​រូប​តែ​ម្នាក់​ឯង​ទៀត​ហើយ»

នេះហើយ គេហៅថា ការភ័យលោះព្រលឹង ព្រោះជឿងថា មាន«ខ្មោចលង»។ នាង ណាតាសា បូដេន (Natasha Boden) អាយុ២៦ឆ្នាំ បានរត់ចេញពីគេហដ្ឋានរបស់ខ្លួន ក្នុងក្រុង «Blackpool» ទាំងព្រលឹង​នៅ​ចុង​សក់ និងបានបដិសេធ លែងត្រឡប់មកជាន់វិញ បន្ទាប់ពីនាងបានឃើញស្រមោលបុរសម្នាក់ មកឈរពី​ក្រោយ​ខ្នងនាង នៅពេលដែលនាងថតរូបខ្លួនឯងតាមទូរស័ព្ទ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីសប្ដាហ៍មុន ក្រោយពីបានឆ្នៃម៉ូដសក់ថ្មី នាង បូដេន ចង់ថត​រូប​ខ្លួន​ឯងនេះ ដើម្បីចង់ដឹងថា តើមុខមាត់របស់នាង បានផ្លាស់ប្ដូរ និងស្អាតយ៉ាងដូចម្ដេច។ ប៉ុន្តែនៅពេល​នាង​សម្លឹង​មើល​រូបថត ដែលនាងថតរូបរួច នៅក្នុងបន្ទប់នោះ នាងភ័យដល់ថ្នាក់លោះព្រលឹង។ នាងបានថ្លែង​ប្រាប់​សារព័ត៌មាន​អង់គ្លេស «The Sun» ថា៖ «ខ្ញុំព្រឺសម្បុរគីង្គក់ខ្ញាក នឹងរូបស្រមោលមុខមនុស្សប្រុសម្នាក់ ដែល​ឈរ​ពួន​នៅ​ពី​ក្រោយ ខាងស្ដាំដៃខ្ញុំ»។

សម្រាប់ស្ត្រី ដែលមានកូនស្រីមួយនាក់រូបនេះ [...]

រដ្ឋមន្ត្រី​ស្ត្រី​វ័យ​ក្មេង​បារាំង រង​ការ​វាយ​ប្រហារ ព្រោះ​«អាវ​ទ្រនាប់»

រដ្ឋមន្ត្រី​ស្ត្រី​វ័យ​ក្មេង​បារាំង រង​ការ​វាយ​ប្រហារ ព្រោះ​«អាវ​ទ្រនាប់»

បើមិនចូលចិត្ត ឬធ្វើនយោបាយមិនឈ្នះគេ អញ្ចឹងត្រូវតែរកល្បិច និងយុទ្ធវិធីគ្រប់យ៉ាង ដើម្បីនិយាយ​បង្កាច់​បង្ខូច ឬបង្កើតបញ្ហាផ្សេង ដើម្បីបំបែរចំណាប់អារម្មណ៍ឬ? ហើយ... វាមិនមែនជាលើកទីមួយ នោះទេ។ សមាជិក​រដ្ឋាភិបាល របស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងជារដ្ឋមន្ត្រីក្រសួង​អប់រំ អ្នកស្រី ណាចា វ៉ឡូប៊ែនកាសឹម បានរងការវាយប្រហារ តាមប្រព័ន្ធផ្សព្វផ្សាយជាថ្មីទៀត ទាក់ទង​នឹង​សម្លៀក​បំពាក់ និងការផាត់មុខមាត់ របស់អ្នកស្រី នៅក្នុងវេទិកាសួរឆ្លើយមួយ នៅរដ្ឋសភាជាតិបារាំង។

ចុះផ្សាយនៅលើទំព័រមុខ នៃទស្សនាវដ្ដីឡឺព័ង (Le Point) ដ៏ល្បីរបស់ប្រទេសបារាំង អ្នកធ្វើអត្ថាធិប្បាយ​ព្រឹត្តិការណ៍ លោក ហ្សង់ប៉ូល ប្រ៊ីគីលី (Jean-Paul Brighelli) ដែលជាសាស្ត្រាចារ្យ និងជាសមាជិក​មួយ​រូប នៃ​គណបក្ស«ប្រទេសបារាំងក្រោកឈរ (Debout la France - មាននិន្នាការស្ដាំនិយមជ្រុល)»នោះ បាន​យក​អ្នកស្រីរដ្ឋមន្ត្រី [...]

ស្ត្រី​នគរបាល​រាំ​ដើម្បី​អន្តរាគមន៍​បំបែក​ជម្លោះ ឲ្យ​ផ្អើល​ដល់ អូបាម៉ា

ស្ត្រី​នគរបាល​រាំ​ដើម្បី​អន្តរាគមន៍​បំបែក​ជម្លោះ ឲ្យ​ផ្អើល​ដល់ អូបាម៉ា

កាលពីថ្ងៃចន្ទ សប្ដាហ៍មុន នៅក្នុងសង្កាត់មួយ នៃរដ្ឋធានីវ៉ាស៊ីតោន ជម្លោះឈ្លោះប្រកែកមួយ បានកើតឡើង រវាង«ស្ទាវ»ពីរក្រុម រហូតតម្រូវ​ឲ្យមានកិច្ចអន្តរាគមន៍ ពីកម្លាំងនគរបាល។ បន្ទាប់មក ស្ត្រីជានគរបាលម្នាក់ បានចូលទៅក្បែរក្រុមបង្កជម្លោះ ហើយបានប្រាប់ឲ្យពួកគេ បំបែកហ្វូង។

រំពេលនោះ សិស្សសាលាអាយុ១៧ឆ្នាំម្នាក់ យុវតី អាលីយ៉ា ថៃល័រ (Aaliyah Taylor) បានដើរមក​ជិត​​ភ្នាក់ងារ​នគរបាល ហើយបានចាក់ចម្រៀង «Watch Me (Whip/Nae Nae)» នៅក្នុងទូរស័ព្ទ​របស់​នាង​ឡើង មុននឹង​ចាក់ក្បាច់ រាំជាចង្វាក់ម្យ៉ាង ដែលគេហៅថា «Nae Nae»។

ស្ត្រីជានគរបាល ឃើញដូច្នេះ ក៏សើចឡើង ហើយនិយាយប្រាប់យុវតីវិញថា ក្បាច់រាំរបស់ភ្នាក់ងារនគរបាល អស្ចារ្យជាងយុវតីជំទង់ទៅទៀត។ នៅពេលនោះហើយ ដែលការប្រកួតប្រជែងក្បាច់រាំ ដ៏សម្បើមមួយ បាន​កើតឡើង នៅមុខក្មេង«ស្ទាវ»ជាច្រើននាក់ទៀត ក្រោមការផ្ទុះសំណើច ស្ទើរ«ទប់ខ្លួនមិនបាន»។

យុវតី អាលីយ៉ា ថៃល័រ [...]

គ្រឿង​យន្ដ​ទំងន់​៥៨០តោន​នេះ បង្កើត​ឡើង​សម្រាប់​សង់​ស្ពាន

នៅប្រទេសចិន គ្រឿងចក្រដ៏ធំមហិមា ហើយមានទំងន់ដល់ទៅ ៥៨០តោនមួយនេះ បានបញ្ចេញនូវ​សមត្ថភាព ដ៏ពិសេសរបស់វា ក្នុងការសាងសង់ស្ពាន ជាច្រើនរួចមកហើយ។ វីដេអូខាងលើនេះ ជារូបភាពបង្ហាញ ពីការ​សាង​សង់ស្ពាន ដើម្បីភ្ជាប់ទីក្រុង ចុងគីង (Chongqing) ទៅនឹងទីក្រុង វ៉ានចូវ (Wanzhou) ស្ថិតក្នុងខេត្ត ស៊ីឈ័ន (Sichuan ភាគខាងត្បូងប្រទេសចិន)។

យានយន្ដនេះ មានកំពស់១០ម៉ែត្រ និងមានបណ្ដោយប្រមាណជា ៩២ម៉ែត្រ។ វាអាចតម្លើងស្ពាន មួយ​កំណាត់​ម្ដងៗ ហើយអាចពន្លូតខ្លួនវា ពីសរសរមួយ ទៅកាន់សរសេរស្ពានមួយទៀត យ៉ាងមានប្រសិទ្ធិភាព៕

សប្បាយ​អស្ចារ្យ​នឹង Lamborghini​ តែ​មិន​ដឹង​រថយន្ដ​កំពុង​ឆេះ

ឈប់នៅមុខភ្លើងស្ដុប ម្ចាស់រថយន្ដទំនើប ដែលមានតម្លៃ មិនតិចជាង ៤សែនដុល្លានេះ បានឆ្លៀតឱកាស ដើម្បី​រោទ៍ម៉ាស៊ីន ដ៏អាស្ចារ្យរបស់ខ្លួន ឲ្យលាន់សន្ធឹកខ្លាំងឡើង ដើម្បីជាការបង្អួតសំញ៉ែងគ្នា ជាមួយនឹងដៃគូ​មួយ​ទៀត ដែលបើករថយន្ដធុន «Ferrari 458 Spider» ដែលមានលក្ខណៈទំនើប ប្រហាក់ប្រហែលគ្នា។

ប៉ុន្តែសកម្មភាព ដ៏សប្បាយរីករាយនេះ បានបញ្ចប់ទៅ ដោយយំសឹងមិនចេញ...

នៅពេលដែលជាន់ម៉ាស៊ីន ឲ្យរោទ៍ខ្លាំងឡើង នៅនឹងបំពុង់បង្ហុយផ្សែងខាងក្រោយ ក៏បានបញ្ចេញ​ជាចំហេះ​ខ្លាំងដែរ រហូតដល់បានឆាបឆេះ ជាអគ្គិឡើង។ អ្នកដំណើរ ដែលជិះរថយន្ដពីក្រោយ ដែលឃើញអគ្គិភ័យ បាន​ឆេះផ្នែកខាងក្រោយរថយន្ដ «Lamborghini Aventador»នោះ បានខិតខំស្រែកប្រាប់ និងខ្លះទៀតបាន​ចុច​ស៊ីផ្លេ ដើម្បីជាសញ្ញាប្រាប់ទៅម្ចាស់រថយន្ដ... តែអ្នកបើកបររថយន្ដទំនើប មិនបានយកចិត្ត​ទុកដាក់​ទេ។

ប៉ុន្មាននាទីក្រោយមក អគ្គិភ័យបានពង្រីឥទ្ធិពល ហើយឆេះយករថយន្ដ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...