បវរកញ្ញាយកឆ្មារងប្រដាល់ ផ្ទុះរឿងអាស្រូវពេញហ្វេសប៊ុក
សត្វឆ្មារមិនមែនជាបាវសាក់ ឬជាកណ្ដាប់ដៃ សម្រាប់ឲ្យវាយសាកល្បង នៅក្នុងកីឡា«ប្រដាល់»នោះទេ។ ប៉ុន្តែនាង «Samantha Romina Vega» ដែលជាបវរកញ្ញាតំបន់មួយរូប នៅក្នុងប្រទេសប៉េរូ កាលពីឆ្នាំ២០១៥ បានយកសត្វឆ្មារ មកដាក់នៅខាងមុខ ដើម្បីឲ្យនាង«ដាល់» ហើយថតរូបដាក់បង្ហោះ តាមបណ្ដាញសង្គម។ ការបង្ហោះរូបថតខាងលើ ដែលចង់បង្ហាញពី«មូលហេតុ» ដែលធ្វើឲ្យនាង មានរូបរាងស្រឡូន បានបង្កឲ្យក្រុមអ្នកស្រឡាញ់ និងការពារសត្វឆេះដុំ រហូតដល់ផ្ទុះជារឿងអាស្រូវឡើង ខណៈរាជនីសម្ផស្សរូបនេះ មានមនុស្សជាច្រើនពាន់នាក់ តាមដាននាងនៅលើទំព័រហ្វេសប៊ុក។
នាង «Samantha Romina Vega» បានលប់រូបថតនោះ នៅពេលក្រោយមក តែហួសពេលហើយ ព្រោះការបង្ហោះរូបថត ឬវីដេអូ ចេញនៅលើបណ្ដាញសង្គម វាពិតជាពិបាក ធ្វើឲ្យនាងត្រឡប់ក្រោយវិញណាស់។ ក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក នៅតែបន្តផ្តិតរូបថតរបស់នាង ជាលក្ខណៈ «Screenprint» ដើម្បីចែករំលែកយ៉ាងហូរហែរ។
[...]