Posts in ‘ពីនេះពីនោះ’ Category

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម

កាលពីចុងសប្ដាហ៍កន្លងទៅ ដុំដែកមូលៗ​ដ៏ចម្លែកចំនួនបីដុំ បានធ្លាក់ពីលើមេឃ ត្រូវបានកងទ័ពរបស់​ប្រទេស​វៀតណាម ប្រមូលបាន។ ដុំដែកទាំងនោះ បានធ្លាក់នៅក្បែរអូមួយ ក្នុងតំបន់ជាប់នឹងក្រុង «Tuyen Quan» ភាគ​ខាង​​ជើង នៃប្រទេសវៀតណាម។ ដុំដែកទាំងនេះ មានទំងន់ ពី ០,៥ ទៅដល់ ៤៥គីឡូក្រាម។ ដុំដែក​ដែល​តូច​ជាង​គេ ធ្លាក់​នៅលើដំបូលផ្ទះមួយ ដែលស្ថិតនៅកណ្ដាលចំការពោត ក្នុងតំបន់ដដែល។

អ្នកនាំពាក្យកងទ័ពវៀតណាម លោក វ៉ូ វាន់ទន់ (Vo Van Tuan) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «នៅមុនពេលរកឃើញ ដុំដែកទាំងនេះ កងទ័ពវៀតណាម មិនមានសកម្មភាពយោធាអ្វី សូម្បីបន្តិចឡើយ នៅក្នុងតំបន់នេះ»។

ចម្លែក...

តើដុំដែកមូលទាំងនេះ ធ្លាក់ពីណា និងមានរឿងហេតុអ្វី? រឿងមួយដែលគេដឹងពិតប្រាកដ [...]

អតីត​តារា​«X»​ម្នាក់​បើក​យន្ដហោះ មក​ចត​កណ្ដាល​ថ្នល់ ព្រោះ​បញ្ហា​ម៉ាស៊ីន

អតីត​តារា​«X»​ម្នាក់​បើក​យន្ដហោះ មក​ចត​កណ្ដាល​ថ្នល់ ព្រោះ​បញ្ហា​ម៉ាស៊ីន

កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ នាង ដានៀល ឡាគ្រី (Danielle Lagree) អតីតតារាសម្ដែងក្ដៅសាច់​មួយ​រូប បានជួបរឿងដែលភ័យបំផុត នៅក្នុងជីវិតរបស់នាង៖ គឺយន្ដហោះ ដែលអតីតតារាវ័យ២៧ឆ្នាំរូបនេះ កំពុង​បើក​បរ ដើម្បីការហាត់រៀននោះ បានមានបញ្ហា នៅចំពេលនាងកំពុងបញ្ជា នៅលើអាកាសនាភាគខាងជើង នៃ​ក្រុង​ឡូសអេនជឺឡេស រដ្ឋកាលីហ្វ័នី (ខាងលិចសហរដ្ឋអាមេរិក)។ នៅពេលនោះ នាងបានឮសូរស្នូរ ដ៏ចម្លែកមួយ លាន់​ចេញពីម៉ាស៊ីនយន្ដហោះ ដែលនាងកំពុងបើក។

អតីតតារាកូនជ្រូក ដែលគេស្គាល់ឈ្មោះផ្សេង (ឈ្មោះក្នុងសិល្បៈ) ថាជានាង អាឡិចស៊ីស ហ្វ័ដ (Alexis Ford) នោះ បាននិយាយរៀបរាប់ប្រាប់ទូរទស្សន៍ «CBS Los Angeles» ថា៖ «ខ្ញុំបានប្រាប់ទៅគ្រូបង្រៀនខ្ញុំ ថា​យន្ដហោះ​មានបញ្ហាហើយ។ គាត់ឆ្លើយមកខ្ញុំវិញថា តើខ្ញុំមានបានប៉ះ លើប្រអប់បន្ថែមល្បឿនឬទេ? ខ្ញុំ​បាន​ឆ្លើយ​ទៅ​វិញ ថាអត់មានប៉ះអ្វីទេ។»

បន្ទាប់មកទាំងគ្រូទាំងសិស្ស បានយល់ភ្លាមថា [...]

សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល

សត្វ​ខ្លា«puma»​ដ៏​ចម្លែក​​មួយ​ក្បាល ដុះ​ចង្កូម​ថែម​នៅ​លើ​ក្បាល

គឺជារបកគំហើញមួយ យ៉ាងចម្លែក ដែលព្រានប្រមាញមួយរូប នៅក្នុងរដ្ឋ«Idaho» ប្រទះឃើញ កាលពី​ថ្ងៃ​ទី៣០ ខែធ្នូកន្លងទៅ។ បន្ទាប់ពីលោកបានបាញ់សម្លាប់ សត្វខ្លា«puma»មួយក្បាល ដែលបានខាំឆ្កែ នៅ​ក្នុង​តំបន់រួច បុរសជាព្រាន បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានទម្រង់ ជាធ្មេញ«ចង្កូម»​ចំនួន​ពីរ​ទៅ​បី បានដុះលយចេញ ពីលើក្បាលរបស់សត្វកំណាច។

របាយការណ៍មួយ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា រូបថតនៃសាកសព របស់សត្វខ្លា ដែល​មានបង្ហាញ ពីបន្ដុំចង្កូមទាំងនោះ បានបន្តធ្វើឲ្យភ្ញាក់ផ្អើល ទៅកាន់អ្នកទទួលខុសត្រូវជាច្រើន នៅក្នុងតំបន់ ដោយពួកគេសុទ្ធតែបានអះអាងថា វាជារឿងមិនដែលធ្លាប់ឃើញ ពីមុនមកទាល់តែសោះ។

ក្រសួងរុក្ខាប្រមាញ់ នៃរដ្ឋ«Idaho» បានពន្យល់ថា ករណីធ្មេញដុះ នៅលើក្បាលសត្វខ្លានេះ វា​ជា​ធ្មេញ​​របស់​សត្វខ្លា «puma» ភ្លោះមួយក្បាលទៀត ដែលមិនបានបង្កកំណើត ដោយបណ្ដាច់ខ្លួន ដាច់ដោយ​ឡែក នៅ​ពេល​សត្វខ្លា «puma» [...]

រថយន្ដ​តូច​ចាស់តាំងពីឆ្នាំ៧០ តែ​យកមក​​ប្រណាំង ខ្លាំង​ដូច​រន្ទះ!

អ្នកបើកបរយានយន្ដតូច ដែលជាកាកសំណល់ (ឬរថយន្ដជជុះ) សល់តាំងពីជាង៤០ឆ្នាំមកនេះ ជាជនជាតិ​ប៉ូឡូញ​មួយរូប គឺលោក «Piotr Filapek»។ លោកស្គាល់រថយន្ដតូចនេះ ចង់ច្បាស់ជាងបាតដៃ​របស់​លោក​ទៅ​ទៀត។ សូមទស្សនាវីដេអូខាងលើ... លោកអ្នកពិតជាទ្រាំ មិនកោតសរសើមិនបានឡើយ ... បើ​សូម្បី​រថយន្ដ​ផ្អៀង​ខ្លួន ចង់ក្រឡាប់ហើយក៏ដោយ ក៏នៅតែ«គ្មានបញ្ហា» ហើយលោកបានបន្តបើកបរ រហូតដល់​ការ​ប្រណាំង ត្រូវបានបញ្ចប់។

ជាការពិតហើយ រថយន្ដប្រភេទ «Fiat 126» នេះត្រូវបានយកមកកែឆ្នៃខ្លះៗបន្ថែម ប៉ុន្តែបើមើលពីដំណើរ​ការ​របស់​វា នៅលើផ្លូវប្រណាំង ដែលត្រូវបានរៀបចំឡើង ជាមួយនឹងឧបសគ្គជាច្រើនផងនោះ ប្រហែលជា​គ្មាន​នរណាម្នាក់ ចង់ទិញរថយន្ដផ្សេងទៀត ដែលទើបនឹងផលិតចេញ នៅក្នុងពេលបច្ចុប្បន្ននេះទេ យក​មក​ប្រលង​ប្រណាំង​នោះ​ទេ៕

អ្នក​លត់​អគ្គិភ័យ​បង្ខំ​ចិត្ត​លោត​តាម​បង្អួច ព្រោះ​ភ្លើង​ផ្ដើម​ឆេះខ្លួន

ហេតុការណ៍ បានកើតឡើង តាំងពីចុងខែធ្នូ ឆ្នាំកន្លងទៅ ប៉ុន្តែវីដេអូនៃគ្រោះថ្នាក់នេះ ទើបនឹងត្រូវ​បាន​យក​មក​បង្ហោះ ដោយទូរទស្សន៍ចិន កាលពីពេលថ្មីៗនេះ។ ខណៈពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យ កំពុង​ធ្វើ​អន្តរាគមន៍ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានកើតឡើង នាងសង្កាត់ ស៊ាន (Xian) នៃក្រុង ជៀនលី (Jianli ក្នុងខេត្ត ហ៊ួបី ភាគកណ្ដាលប្រទេសចិន) ភ្នាក់ងារបម្រើការងារ ដ៏គ្រោះថ្នាក់នេះមួយរូប បានជាប់​ផុង​ខ្លួន នៅ​ក្នុង​អណ្ដាត​ភ្លើង ដែលបន្តឆាបឆេះ ក្នុងបន្ទប់ស្នាក់នៅ កាន់តែខ្លាំងឡើង រហូតរាលដាល​មក​ខ្លួន​ភ្នាក់ងារ​ម្នាក់​នេះ។

ដំណោះស្រាយភ្លាមៗ ដើម្បីឲ្យភ្នាក់ងាររងគ្រោះ អាចគេចខ្លួនបាន មានតែត្រូវបង្ខំចិត្ត លោតតាមបង្អួច ចេញ​មក​ខាងក្រៅប៉ុណ្ណោះ។ គេត្រូវនិយាយដែរថា បង្អួចនៃបន្ទប់ដែលភ្នាក់ងារលោតចេញមកនោះ មិនស្ថិត​នៅ​ជាន់​ខ្ពស់​នោះ​ទេ (ជានទី១?) ដែលអនុញ្ញាត​ឲ្យអ្នកលត់អគ្គិភ័យយើង អាចធ្លាក់មកដល់ក្រោម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...