ភ្ញាក់ព្រើត... ព្រោះមានពីងពាង«យក្ស»ក្នុងកញ្ចប់សាឡាត់!
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 13, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាឡាត់មួយកញ្ចប់នេះ ត្រូវបានទិញពីផ្សារទំនើប ដើម្បីយកមកបរិភោគភ្លាមៗ តែនៅពេលយុវតីជាតិអូស្ត្រាលី នាង ហ្សូអេ ផើរី (Zoé Perry) ហៀបនឹងបើកកញ្ចប់នេះ ស្រាប់តែនាងបានប្រទះឃើញ សត្វពីងពាងមួយក្បាលយ៉ាងធំ នៅក្នុងនោះ។ រឿងដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គឺសត្វពីងពាងនោះ នៅមានជីវិតនៅឡើយ។
គេហទំព័រព័ត៌មាន «Mashable» បានស្រង់សម្ដីនាង ផើរី មកសរសេរអះអាងថា កាលពីដើមខែកុម្ភៈនេះ នាងបានត្រឡប់ចូលផ្ទះវិញ បន្ទាប់ពីបានឈាងចូល ទៅក្នុងផ្សារទំនើបដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីទិញសាឡាត់ច្រើនកញ្ចប់ ក្នុងបំណងយកមកបរិភោគភ្លាមៗ។ តែខណៈនាងហៀប បើកកញ្ចប់សាឡាត់ ស្រាប់តែនាង បានមើលឃើញ វត្ថុចេះកម្រើកមួយ នៅក្នុងនោះ។ វត្ថុដែលចេះកម្រើកខ្លួននោះ គឺសត្វ«ពីងពាង»យក្សមួយក្បាល។
តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងពិភពលោកយើងនេះ ដែលទទួលសំណាង បើកកញ្ចប់ម្ហូបដើម្បីបរិភោគ ស្រាប់តែប្រទះឃើញ សត្វមួយក្បាល ដែលមិនគួរឲ្យនឹក ស្មានដល់ដូច្នេះ? សម្រាប់យុវតី ផើរី វិញ វាមិនមែនជាសំណាងទេ ព្រោះនាងបានលោតថយក្រោយ លោះព្រលឹងមិនតិចឡើយ មុននឹងប្រមូលអារម្មណ័មកវិញ ហើយយកទូរស័ព្ទរបស់នាង មកថតសត្វអសិរពិស ជាវីដេអូ បង្ហោះផ្សាយឲ្យអ្នកផងបានដឹង៕