ត្រីឆ្លាម​«ញ៉ាំ»​ឆ្លាម​គ្នា​ឯង​ជា​អាហារ​​ល្ងាច នៅ​មុខ​​ទស្សនិកជន

ភ្ញៀវអ្នកទេសចរណ៍ បានឃើញដោយផ្ទាល់ នូវឈុតឆាកដ៏រន្ធត់មួយ ដែលជាការប្រយុទ្ធ ប្ដូរផ្ដាច់យកសាច់គ្នាស៊ី រវាង​ត្រីឆ្លាម​ពីរ​ក្បាល នៅក្នុងអាងចិញ្ចឹមត្រីដ៏ធំមួយ នារដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មករា ២០១៦
  • កែប្រែចុងក្រោយ: January 30, 2016
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រយុទ្ធប្ដូរផ្ដាច់ យកសាច់គ្នាស៊ីនេះ ជារឿងមួយ តែរឿងមួយទៀត គឺជាបញ្ហាទឹកដី ដែលត្រីឆ្លាមនីមួយ ទាមទារ​ថា «ទីនេះមានតែអញ»។ អ្នកដែលចាញ់សង្គ្រាម គឺច្បាស់ហើយ គឺសត្វត្រីឆ្លាម ដែលមាន​មាឌ​តូច​ជាង។ ហេតុការណ៍ នៃការចាប់គ្នាស៊ីជាអាហារ​ រវាងត្រីឆ្លាមដ៏សាហាវទាំងពីរ បានធ្វើឡើង​នៅក្រោម​ក្រសែរ​ភ្នែក នៃ​ក្រុម​អ្នក​ទេសចរណ៍​ជាច្រើននាក់ នៅក្នុងមជ្ឈមណ្ឌលចិញ្ចឹមត្រី ដ៏ធំមួយ ឈ្មោះ «Coex» នៃរដ្ឋធានី សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

បុគ្គលិករបស់មជ្ឈមណ្ឌល បានពន្យល់ថា ជម្លោះដណ្ដើមទឹកដី រវាងត្រីឆ្លាមញ៉ី ប្រភេទ«គោឡើងក (Requin-taureau/Sand tiger shark)» ដែលមានបណ្ដោយ​ប្រវែង២,២ម៉ែត្រ ជាមួយនឹងត្រីឆ្លាម មួយ​ប្រភេទ​ទៀត ដែល​មាន​ទំហំ​តូច​ជាង​ពីរ​ដង បានកើតឡើង នៅថ្ងៃយប់ព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រ សប្ដាហ៍នេះ។

នៅពេលដែលមជ្ឈមណ្ឌល បានបើកទ្វានាព្រឹកថ្ងៃសុក្រ ដើម្បីអនុញ្ញាតឲ្យភ្ញៀវចូលមកទស្សនានោះ ត្រីឆ្លាមធំ ដែលមានជ័យជំនះ លើត្រីឆ្លាមតូច បានកំពុងលេបត្រីឆ្លាមតូចនេះ បានពាក់កណ្ដាលទៅហើយ។ ភ្ញៀវទាំង​ឡាយ នៅ​អាច​មើលឃើញ ខ្លួននិងកន្ទុយត្រីឆ្លាមតូច កំពុងត្រូវបានបៀម នៅជាប់នឹងមាត់ របស់​ត្រីឆ្លាម​ធំ​នៅ​ឡើយ។ អ្នក​នាំ​ពាក្យ​មជ្ឈមណ្ឌល «Coex» បានថ្លែងឲ្យដឹងថា៖ «តាមធម្មជាតិរបស់វា ត្រីឆ្លាម"គោឡើងក" នឹង​បើក​ការ​វាយ​ប្រហារ​ភ្លាម ប្រសិនបើវាមានអារម្មណ៍ថា ទឹកដីរបស់វា រងការគម្រាម ពិសេសនៅពេល ស្ថិត​ក្នុង​រដូវ​បន្ត​ពូជ»។

» វីដេអូត្រីឆ្លាម«គោឡើងក» កំពុងលេងត្រីឆ្លាមតូច៖

ត្រីឆ្លាមញ៉ី ប្រភេទ«គោឡើងក» ទំនងជាបានលេប គូសត្រូវរបស់វាទាំងមូល។ នៅក្នុងរយៈពេលនេះ ត្រីឆ្លាម​ត្រូវ​ការ​ពេលវេលា ដើម្បីរំលាយចំណីរបស់វា ឲ្យអស់ទាំងស្រុង ដែលធ្វើឲ្យវាពិបាក់ ក្នុងការធ្វើបន្លាស់ទី (ដូច​ពស់​ថ្លាន់ ដែលបានលេបចំណីដូច្នេះដែរ)។ អ្នកនាំពាក្យដដែលបាននិយាយថា៖ «ការរំលាយអាហារនេះ អាច​មាន​រយៈ​ពេល​រហូតដល់ទៅ ១សប្ដាហ៍»៕

» រូបថតពីត្រីឆ្លាម ប្រភេទ«គោឡើងក»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...