ហ្គោហ្គ័ល ចង់ធ្វើជាអ្នកអង្កេតលើទូរសារអេឡិកត្រូនិក របស់យើងគ្រប់គ្នា
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក ចង់បង្កើតសាលាកប័ត្រទៅលើកម្មសិទ្ធបញ្ញាមួយ ដែលនឹងត្រួតពិនិត្យទៅលើភាពស្របច្បាប់ នៃបណ្ដាទូរសារអេឡិកត្រូនិក (E-mails) ទាំងឡាយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនជាចាំបាច់ ហ្គោហ្គ័ល (Google) នឹងរាយការណ៍ពីទូរសារដ៏គួរអោយសង្ស័យនេះ នៅមុនទូរសារត្រូវបានផ្ញើរចេញនោះទៅទៀត។
នៅខែតុលាមុន អាជ្ញាធរនៃសហគមន៍អ៊ឺរ៉ុបទាំង២៧ប្រទេស ផ្នែកគាំពារទិន្នន័យ បានដាស់តឿនហ្គោហ្គ័ល អោយធ្វើការផ្លាស់ប្ដូ លក្ខត្តិកៈនៃនយោបាយរក្សាការសម្ងាត់របស់ខ្លួន ដើម្បីឲ្យសមស្របទៅនឹង ទិសដៅដ៏សំខាន់នៃពត៌មាន និងសេរីភាពនៅលើជីវិតឯកជន ដែលត្រូវបានការពារយ៉ាងខ្លាំងជាទីបំផុតនៅអ៊ឺរ៉ុប។ នៅដើមខែមេសានេះ ប្រទេសអ៊ឺរ៉ុបចំនួន៦ បានបើកការវាយលុកលើក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាមួយនេះ [...]