ជេលីប៊ីន បំបាក់ អាយស្គ្រីមសានវិច នៅក្នុងតារាងចំណាត់ថ្នាក់ អេនដ្រយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: May 02, 2013
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកប្រើប្រាស់ប្រព័ន្ធអេនដ្រយ កំពុងតែនាំគ្នាប្រើប្រាស់ការកំណែទម្រង់ថ្មីបំផុត នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន ហ្គូហ្គល (Google) យ៉ាងច្រើន នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ហ្គូហ្គល បានប្រកាសកាលពីថ្ងៃពុធ ទៅលើចំនួនអ្នកប្រើប្រាស់ប្រចាំខែថា ចំនួន ដែលកំពុងតែប្រើប្រាស់ ជេលីប៊ីន (Jelly Bean) (អេនដ្រយ ៤.១ និង ៤.២ រួមគ្នា) បានចាប់ផ្តើមពី ៣.៤% ទៅ ២៨.៤% ក្នុងខែមេសា។ ចំណែកឯ អាយស្គ្រីម សានវិច (អេនដ្រយ ៤.០) មានការថយចុះ ដែលចាប់ផ្តើមពី ១.៨% ទៅ ២៧.៥%។
ប៉ុន្តែទោះបីជា ជេលីប៊ីន មានចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងនោះក៏ដោយ ក៏មិនអាចមានចំនួនគ្រប់គ្រាន់ ក្នុងការតាមវ៉ាយកឈ្នះ ហ្គីនហ្គឺប្រីដ (អេនដ្រយ ២.៣) ដែរ ខណៈដែល ហ្គីនហ្គីប្រីដ មានពី ១.៧% រហូតទៅដល់ ៣៨.៥% នៅចុងខែ។
ចំនួនទាំងនោះ ត្រូវបានគេដឹង ដោយសារចំនួនអ្នកដែលបានចូលទៅកាន់ ហ្គូហ្គលផ្លេ (Google Play) ជាប្រចាំខែ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ ជេលីប៊ីន មានការកើនឡើងយ៉ាងឆាប់រហ័ស។
ជេលីប៊ីន ដែលទើបតែចេញកាលពីខែកក្កដា ឆ្នាំមុននោះ មានការកើនឡើងចំនួនអ្នកប្រើប្រាស់យ៉ាងលឿន។ បើរួមបញ្ចូលគ្នា ជាមួយហ្គីនហ្គឺប្រីដ ដែលបានចេញតាំងតែពីខែធ្នូរ ឆ្នាំ២០១០នោះ មានច្រើនជាង ៥០% នៃទីផ្សារ អេនដ្រយ នៅចុងឆ្នាំ២០១២។
ចំនួនអ្នកប្រើប្រាស់ ជេលីប៊ីន មានការកើនដូចនោះ ដោយសារតែ ភាពល្បីល្បាញរបស់ទូរស័ព្ទដៃឆ្លាតវ៉ៃ ហ្គាឡាក់ស៊ី អេស៣ (Galaxy S3) របស់ក្រុមហ៊ុន ស៊ាំស៊ុង (Samsung) ដែលបានលក់ដាច់ជាង ៥០លានគ្រឿង ចាប់ពីការបង្ហាញខ្លួន កាលពីខែឧសភា ឆ្នាំ២០១២។
ជាមួយគ្នានោះដែរ ការរំពឹងថា ការលក់នូវទូរស័ព្ទដៃឆ្លាតវ៉ៃ របស់ក្រុមហ៊ុន ស៊ាំស៊ុង ថ្មីមួយទៀត ហ្គាឡាក់ស៊ី អេស៤ (Galaxy S4) ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ជេលីប៊ីន ក៏រំពឹងទុកថា នឹងអាចយកឈ្នះ ហ្គីនហ្គឺប្រីដ ក្នុងរយះពេលប៉ុន្មានខែឆាប់ៗ ខាងមុខនេះ៕ ដោយ៖ វិន ជីវ័ន្ត