ហ្វេសប៊ុក បោះទុន ១៩ពាន់លានដុល្លា ដើម្បីទិញកម្មវិធីផ្ញើសារមួយ
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំ នៅលើពិភពលោក ដែលអស់លោកអ្នកបានស្គាល់ ហើយកំពុងតែប្រើប្រាស់វាជារាងរាល់ថ្ងៃ សម្រាប់ការទំនាក់ទំនង និងកិច្ចការផ្ទាល់ខ្លួនទីទៃទៀតនោះ ឥឡូវបានចំណាយទុនដ៏មហិមាដើម្បីទិញយកកម្មវិធីមួយ ដែលមានឈ្មោះថា វ័ត អ៊ែភ (WhatsApp)។
រូបសញ្ញារបស់ ហ្វេសប៊ុក និង វ័តអ៊ែភ។
សេដ្ឋកិច្ច - ស្ថាបនិក និងនាយកប្រតិបត្តិ នៃបណ្ដាញសង្គមហ្វេសប៊ុក លោក ម៉ាក់ អ៊ីលៀត ហ្សូកឺប៊ឺក (Mark Elliot Zuckerberg) បានប្រាប់ក្រុមសារព័ត៌មាននានា ឲ្យដឹងថា «មូលហេតុ ក្នុងការចំណាយដើមទុនដ៏មហាសាលនេះ គឺហ្វេសប៊ុក មានគោលបំណងដើម្បីពង្រីកបន្ថែម នូវប្រព័ន្ធទំនាក់ទំនងសង្គមនេះ ឲ្យកាន់តែមានភាពទូលំទូលាយ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ជាពិសេស [...]