នៅពេលដែល ស្វារ៉េស ក្លាយជា«វីរៈបុរសជាតិ» ដោយការ«ខាំ» ...
គ្រាន់តែជាការ«ខាំ»មួយប៉ុណ្ណោះ ប៉ុន្តែកីឡាករ ល្វី ស្វារ៉េស (Luis Suárez) កំពុងតែក្លាយខ្លួនទៅជា«វីរៈបុរស»ជាតិ នៃប្រទេសអ៊ុយរ៉ាហ្គាយ។ បន្ទាប់ពីទណ្ឌកម្ម របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) ប្រកាសដាក់ទៅលើកីឡាកររួចមក នៅពេលនេះ បណ្ដាញផ្សព្វផ្សាយ បូករួមទាំងថ្នាក់ដឹកនាំនយោបាយគ្រប់ជាន់ថ្នាក់ នៅក្នុងប្រទេសនេះ បានប្រកាសគាំទ្រកីឡាករ ដោយពួកគេបានយល់ថា ហេតុការណ៍ជុំវិញការ«ខាំ»នេះ បានកើតឡើងនៅពីក្រោយ«កលល្បិច»មួយ។
ក្រុមអ្នកគាំទ្រ បានយករបាំងមុខ ស្វារ៉េស មកពាក់។ (រូបថត Reuters)
បាល់ទាត់ពិភពលោក - នៅនឹងទំព័រមុខនៃសារព័ត៌មានអ៊ុយរ៉ាហ្គាយ La República បានសង្ខេបឡើងវិញ នូវមនោសញ្ចេតនា ដែលកាសែតនានានៅក្នុងប្រទេសនេះ បានចុះផ្សាយ [...]