ការច្រឡំតែមួយពព្រិចភ្នែក អាចធ្វើឲ្យផ្ទុះរឿងអាស្រូវពាសពេញសាលា ហើយធ្លាយមកដល់អ្នកសារព័ត៌មានទៀត។ អ្នកគ្រូក្រមុំមួយរូប នៅក្នុងសាលា វីជេវ៉ាណូ (Vigevano នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសអ៊ីតាលី) បានបង្កឲ្យមានរឿងអាស្រូវនេះឡើង បន្ទាប់ពីនាងបានច្រឡំផ្ញើរសារខ្លីតាមទូរស័ព្ទ ក្នុងអំឡុងពេលបុណ្យបញ្ចប់ឆ្នាំកាលពីពេលថ្មីៗនេះ។ នេះជាសេចក្ដីរាយការណ៍ដ៏ពិសេស របស់កាសែតអ៊ីតាលីមួយឈ្មោះ La Provincia Pavese កាលពីពេលថ្មីៗកន្លងមក។
តាមពិតទៅ គ្រូបង្រៀនវ័យក្មេង ដែលសារព័ត៌មានមិនបញ្ចេញឈ្មោះម្នាក់នេះ ចង់ផ្ញើររូបថតខ្លួនដែលមិនមានខោអាវ ទៅកាន់សង្សារស់នៅជាមួយគ្នា ដែលនៅខណៈនោះ នាងបានទៅធ្វើបុណ្យសប្បាយនេះ នៅកន្លែងវិស្សមកាលមួយផ្សេង ដែលគ្មានសង្សានាងនៅក្បែរ។ ចៃដន្យ ការចុចបញ្ជូនសារនោះ បានធ្វើឡើងជាមួយនឹងការភ័ន្ដច្រឡំដ៏ធំមួយ។ [...]
ការបង្ហាញសាច់ពីរបីដុំ កេរ្តិ៍ម៉ែចែកឲ្យ របស់និស្សិតស្រីម្នាក់នេះ អាចនឹងទទួលផលវិបាកធ្ងន់ធ្ងរត្រឡប់មកវិញ។ យុវតីប្រិមប្រិយអាយុ១៩ឆ្នាំ នាងកញ្ញា កេនដ្រា សានដើឡេន (Kendra Sunderland) ត្រូវបាននគរបាលឃាត់ខ្លួន ពីបទប្រព្រឹត្តិអំពើ«អនាចារ»ជាសាធារណៈ។ យុវតីរូបនេះ បានថតវីដេអូក្ដៅសាច់ពីខ្លួនឯងមួយ មានរយៈពេល៣១នាទី នៅក្នុងបណ្ណាល័យរបស់សកលវិទ្យាល័យ អូរ៉េហ្គល សាលារៀនជាន់ខ្ពស់មួយដែលនាងបានចូលទៅរៀន តាំងពីចូលបវេស្សនកាលកន្លងមកនោះ។
រូបភាពស្រើបស្រាលស្រៀវស្រើបទាំងនេះ ត្រូវបានថតដោយប្រដាប់ថតវីដេអូ (webcam) នៅជាប់នឹងកំព្យូទ័ររបស់នាង។ បន្ទាប់មក វីដេអូដ៏ពិសេស ត្រូវបានយកទៅបង្ហោះ នៅលើគេហទំព័រឯកទេសខាងរូបភាពកូនជ្រូក និងទុកឲ្យមនុស្សចូលទៅចុចមើល ប្រមាណជាង ២៦០ ០០០ដងរួចហើយ មុននឹងវីដេអូនេះ ត្រូវបានលប់ចោលទៅវិញ។
[...]រូបថតស្រាតមួយសន្លឹក ដែលនាងបានថតកាលពីវ័យ១៧ឆ្នាំ និងរូបសន្លឹកទៀត ថតនៅពេលក្រោយមក ត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត យ៉ាងគគ្រឹកគគ្រេង។ រូបថត ដែលបង្ហាញពីវ័យស្រីជំទង់ដ៏ក្មេងខ្ចីនោះ បានធ្វើឲ្យនាង អេម៉ា បែរជាបានក្លាយជាជនរងគ្រោះទៅវិញ យ៉ាងធ្ងន់ធ្ងរទៅវិញ។ មិនត្រឹមតែរងគ្រោះនឹងការទម្លាយរូបភាពឯកជន ដោយសារស្នាដៃរបស់អតីតសង្សានាងប៉ុណ្ណោះទេ តែអ្នកដែលបានមើលឃើញរូបទាំងនោះ ថែមទាំងនិយាយចំអក និងខ្លះទៀតបានគម្រាមនោះទៀត។
ខ្លះបានដៀលត្មិះនាងថា៖ «តើឪពុកម្ដាយរបស់នាងឯង ដឹងថានាងជាស្រីអាសបែបនេះឬទេ?» ខណៈឯមនុស្សខ្លះទៀត បានគម្រោមនាងថា៖ «ផ្ញើរឲ្យអញរូបថតផ្សេងទៀតមក បើមិនអញ្ចឹងទេ អញនឹងបញ្ជូនរូបថតមុនទាំងនេះ ទៅចៅហ្វាយនាយ នៅកន្លែងការងារនាងឯងជាមិនខាន»។
រឿងដែលអស្ចារ្យនោះ នៅក្នុងប៉ុន្មានថ្ងៃមុននេះ [...]
ទុកចិត្តមិនបានទេ ទោះជាសត្វតោញ៉ីចាស់ ចង់លេងជាមួយកុមារក៏ដោយ... មិនអញ្ចឹងឬ? ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់កុមារ បានទុកចិត្តកញ្ចក់របស់សួនសត្វ ដែលដាក់ឃាំងសត្វសាហាវនេះ ឲ្យដាច់ស្រឡះពីបណ្ដាជនអ្នកចូលទៅទស្សនា ហើយពួកគេមិនត្រឹមតែមិនភ័យទេ តែបាននិយាយនូវពាក្យល្អៗ បង្ហាញនូវការស្រឡាញ់សត្វតិរច្ឆានទាំងនេះថែមទៀត។
«អូ គួរឲ្យស្រឡាញ់អ្វីម្លេះទេ... មើលណ្ន៎ វាចង់លេងជាមួយកូនមនុស្ស...» នេះជាការផ្ទុះសំដីឡើងរបស់ក្រុមគ្រួសារកុមារ ដែលស្ថិតនៅពីខាងក្រោយកុមារ។
ជំនឿចិត្តរបស់ក្រុមគ្រួសារ កើតមានខ្លាំងដោយមិនមានការព្រួយបារម្ភអ្វីសោះនេះ ព្រោះកញ្ចក់បាំងនៅក្នុងសួនសត្វ អែល ប៉ាសូ (El Paso) ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកមួយនេះ មានកម្រាស់ក្រាសខ្លាំង និងអាចទប់ទល់បាននូវកម្លាំងច្រាន [...]