ស្រាតទាំងអស់ ដើម្បីចូលមើលពិព័រណ៍អាមេរិក នៅអូស្ត្រាលី
អ្នកដែលចង់ឃើញស្នាដៃ របស់វិចិត្រករអាមេរិកាំង ជេម ថួរ៉ែល (James Turrell) ដែលមកតាំងពិព័រណ៍របស់ខ្លួន នៅសារមន្ទីរជាតិអូស្ត្រាលី នៅរដ្ឋធានី កង់បេរ៉ា ត្រូវដោះសម្លៀកបំពាក់ចេញ សូម្បីខោអាវក្នុងក៏ដោយ។ នេះជាគម្រោងមួយ ដែលអ្នករៀបចំបង្កើតឡើង ដើម្បីបញ្ជៀសពីគម្លាតខណ្ឌ រវាងវិចិត្រករ និងអ្នកគាំទ្ររបស់ខ្លួន ដែលអាចប្រទាំងប្រទើសគ្នា ពីបញ្ហាសម្លៀកបំពាក់។
ពិព័រណ៍ បានបើកទ្វាដំបូងនៅយប់ថ្ងៃពុធ ទី០១ ខែមេសា នេះ ដោយអនុញ្ញាត ឲ្យតែទស្សនិកជនពេញវ័យ ប្រមាណជាង៥០នាក់ប៉ុណ្ណោះ ឲ្យចូលទៅសម្ភោធមើលមុនគេ។ នៅស្អែកឡើង បញ្ជរលក់សំបុត្រ ក៏ត្រូវបិទទ្វាបាត់ទាំងព្រឹកទៀត ដោយហេតុទស្សនិកជន បានមកដណ្ដើមគ្នា យកសំបុត្រដ៏ពិសេសនេះ ដើម្បីអាចចូលមើល ក្នុងពេលបន្ទាប់មក។
ពិព័រណ៍របស់លោក ជេម ថូរ៉ែល បានគោលគំនិតជាសំខាន់ នូវលំហ និងពន្លឺភ្លើង ដើម្បីបង្ហាញពីអារម្មណ៍ និងភាពត្រេកត្រអាល។ ពិព័រណ៍នៅលើកនេះ មានចំណងជើងថា «ចំណាំងផ្លាត [...]