Posts by "មនោរម្យ.អាំងហ្វូ"

​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក៖ បារ៉ាក់ អូបាម៉ា ឬ ម៉ាត៍ រ៉ូមណី (LIVE)

​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក៖ បារ៉ាក់ អូបាម៉ា ឬ ម៉ាត៍ រ៉ូមណី (LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីទី ៤៣ នៃសហរដ្ឋអាមេរិក។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍នេះ។


ថ្ងៃនេះ ជាថ្ងៃរបស់ ម៉ាត៍ រ៉ូមណី ឬ បារ៉ាក់ អូបាម៉ា ?

  • ម៉ោង១០ម៉១០ ម៉ោងនៅប៉ារីស ព្រឹកថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១២៖

ថ្ងៃអង្គារ ទី០៦វិច្ឆិកា ឆ្នាំ២០១២ ជាថ្ងៃដ៏ធំមួយ សំរាប់ពលរដ្ឋអាមេរិកាំង ចំនួនប្រមាណជា ២១៥លាននាក់ ដែលមានសិទ្ធបោះឆ្នោត [...]

របក​គំហើញ​ផ្ទាល់​ភ្នែក​ថ្មីៗ​ទាំង៥ នៃ​វីនដូវ ៨

របក​គំហើញ​ផ្ទាល់​ភ្នែក​ថ្មីៗ​ទាំង៥ នៃ​វីនដូវ ៨

ក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័ររបស់អាមេរិក មីក្រូសូហ្វ៍ បានចេញផ្សាយជាផ្លូវការ កាលពីថ្ងៃសុក្រទី២៦ខែតុលា នូវ វីនដូវ ៨ ប្រព័ន្ធមេដែលមាស៊ីនកំព្យូទ័រក្នុងពិភពលោក ត្រូវដំណើរជាមួយ។ ប្រព័ន្ធបាននាំមកជាមួយ នូវដំណើរការថ្មីៗ ជាច្រើន ហើយមានរចនារូបរាង ខុសប្លែកពីវីនដូវ ចេញមុនៗសឹងតែទាំងស្រុង។ តើសំរាប់លោកអ្នកដែលជាអ្នកប្រើប្រាស់វិញ អ្នកមានអារម្មណ៍សប្បាយ ជក់ចិត្តជាមួយនឹងប្រព័ន្ធមេនៃកំព្យូទ័រ ដែលចេញមកថ្មីនេះទេ? មនោរម្យព័ងអាំងហ្វូ សូមជំរាប ជូនពីរបកគំហើញថ្មីៗទាំងនោះ។


ទំព័រដំបូងរបស់ វីនដូវ ៨។

ការបង្ហាញរូងរាងថ្មីដ៏ស្អាតមួយ

វាជាការវិវត្តថ្មី យ៉ាងច្បាស់ក្រឡែត នៃការងាររបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ [...]

បទយកការណ៍៖ «លារហូត លែងត្រឡប់» នៃវីរបុរសមួយរូប

បទយកការណ៍៖ «លារហូត លែងត្រឡប់» នៃវីរបុរសមួយរូប

អ្នកមកទទួលព្រះបរមសព សម្តេចព្រះបាទនរោត្ដម សីហនុ ស្ទើរគ្រប់គ្នា មានអាការៈ​ក្តុកក្តួល​ ឆួលក្នុងចិត្ត លាយឡំ​ នឹង ភាពក្រៀមក្រំខ្លោចផ្សារ និយាយសឹងមិនចេញ។ ទឹកភ្នែកដែលរមៀលធ្លាក់ចុះ បញ្ជាក់ពីភាពសោកស្តាយ និង​ស្រណោះ អង្គសម្តេចឪ ហើយវាបានកើតមានកាន់តែខ្លាំងទៅៗ នៅពេលដែលយន្តហោះពិសេសរបស់ប្រទេសចិន យាងព្រះបរមសព​របស់ព្រះអង្គ បានទំលាក់ខ្លួនចុះដល់ដី នៅថ្ងៃទី១៧តុលា វេលាម៉ោង ២ម៉៤៥នាទី រសៀល និងជាពិសេស នៅពេលដែល​ព្រះបរមសព​ ត្រូវបានរំកិលចេញពីព្រលានយន្តហោះ ហើយដង្ហែក្បួនឆ្លងកាត់មុខពួកគាត់។

នៅតាមដងផ្លូវចាប់តាំងពីព្រលានយន្តហោះ រហូតដល់ព្រះបរមរាជវាំង អ្នកចូលរូមដង្ហែព្រះបរមសព មាន​មនុស្ស ក្មេងចាស់ ប្រុសស្រី យ៉ាងច្រើនកកកុញឈរបណ្តាក់គ្នាតាមដងផ្លូវ [...]

ជុំវិញការយាងមកមាតុប្រទេសវិញ នៃ​ព្រះបុរម​សព​ព្រះបាទ​​​នរោត្ដម​សីហនុ ​(LIVE)

ជុំវិញការយាងមកមាតុប្រទេសវិញ នៃ​ព្រះបុរម​សព​ព្រះបាទ​​​នរោត្ដម​សីហនុ ​(LIVE)

ទំព័រផ្សាយបន្តផ្ទាល់នេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ នៃការយាងត្រឡប់ មកប្រទេសកម្ពុជាវិញ របស់ព្រះបុរមសព នៃអតីតព្រះមហាក្សត្រ ព្រះបាទព្រះ នរោត្ដម សីហនុ ពីទីក្រុងប៉េកាំង ប្រទេស ចិន។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ឬចុចលើប៊ូតុង ធ្វើបច្ចុប្បន្នភាព (Actualiser la page / Page refresh) ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ដាក់ផ្សាយជូន ជុំវិញព្រឹត្តិការណ៍​មរណទុក្ខ ដ៏រន្ធត់ និងក្រៀមក្រំនេះ។

      • ម៉ោង០៨ម៉១០ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៧តុលា ឆ្នាំ២០១២៖

ជាបថម សូមអាននូវព្រឹត្តិការណ៍ដ៏រន្ធត់ញាប់ញ័រនេះ [...]

ជីវប្រវត្តិសង្ខេប នៃជីវិតនយោបាយ របស់ព្រះមហាក្សត្រ ដ៏អស្ចារ្យមួយអង្គ

ជីវប្រវត្តិសង្ខេប នៃជីវិតនយោបាយ របស់ព្រះមហាក្សត្រ ដ៏អស្ចារ្យមួយអង្គ

ជារដ្ឋបុរសមួយរូបដ៏អស្ចារ្យ ប្រចាំសតវត្សទី២០យើងនេះ ដែលលោកនៅជាប់រវល់រហូត តែនៅក្នុងកិច្ចការប្រឈមមុខ យ៉ាងច្រើនសន្ធឹកសន្ធាប់។ អតីតអ្នកការទូតបារាំង និងជាអ្នកជំនាញប្រចាំភូមិភាគអាស៊ី បានផ្ដល់ងារថ្វាយព្រះអង្គថា ជា«មនុស្សចេះចាប់មិនងាយរបូត»។ ព្រះអង្គជាតួអង្គខុសប្លែកពីគេឯង គួរអោយភ្ញាក់ផ្អើល មានកាយវិការដ៏ចំលែក ជាមួយនឹងស្នាមញញឹម និងពាក្យសំដីដូចទឹកហូរ នៃសូរសម្លេងដ៏ស្រួយស្រេះ។ តែព្រះអង្គ បានសោយទីវង្គត ឃ្លាតចេញ​ទៅឆ្ងាយលែងវិលត្រឡប់ កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូលមកព្រឹកថ្ងៃច័ន្ទទី១៥តុលាឆ្នាំ២០១២ នៅមន្ទីពេទ្យប៉េកាំង ប្រទេសចិន ទីកន្លែងដែលព្រះអង្គតែងតែ ធ្វើដំណើរទៅពិគ្រោះសុខភាពជាប្រចាំ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។

មានជីវិតស្របជាមួយនឹងប្រវត្តិសាស្ត្រ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...