Posts by "មនោរម្យ.អាំងហ្វូ"

វត្តភ្នំ កន្លែង​ណាត់​ជួប​ថ្មី នៃ​«ពេស្យាកម្ម»

វត្តភ្នំ កន្លែង​ណាត់​ជួប​ថ្មី នៃ​«ពេស្យាកម្ម»

វត្តភ្នំ កំពុងប្រែក្លាយជា កន្លែងណាត់ជួប នៃពេស្យាកម្ម រវាងអ្នករកស៊ីផ្លូវភេទ និងអ្នកត្រូវការសេវាបម្រើផ្លូវ? ទោះ​ពិត ឬ​មិន​ពិតក៏ដោយ តែវាកំពុងតែកើតឡើង ក្នុងពេលនេះ។ ដោយចង់ដឹង ពីករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នក​​សារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរ ទៅកាន់ទីនោះ ហើយទទួលបានការ​ស្វាគមន៍ ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​មែន។

មិនទាន់បានជាន់ជើង នៅនឹងរមនីយដ្ឋានប្រវត្តសាស្រ្តនេះ បានស្រួលបួលផង តែបុរសៗជាច្រើន ដែលនៅ​តំបន់​នោះ បានបែរភ្នែក សម្លឹងមើលមកនាងរួចជាស្រេច។ បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅអង្គុយ នៅលើ​កៅអីវែងមួយ ដែល​គេ​ដាក់សម្រាប់ ឱ្យភ្ញៀវអង្គុយលេង មិនទាន់បាន១០នាទី ស្រាប់តែបុរសចំណាស់ម្នាក់ ក្នុង​វ័យប្រមាណ៥០ឆ្នាំ បានដើរ​ចូល​មកជិតកញ្ញា ហើយបានផ្តើមនិយាយ មករកនាង ជាមួយនឹងការតថ្លៃ នូវតម្លៃ​ខ្លួន បើព្រមទៅគេង ជាមួយ​បុរស​នេះ។ បុរសវ័យចំណាស់នោះ បានអះអាងថា [...]

អ្នក​​ភូមិ​​អូ​​បី​ជាន់ ផ្ទុះ​ការ​តវ៉ា​ទម្លាក់​មេ​ភូមិ ថា ទន ពី​ដំណែង

អ្នក​​ភូមិ​​អូ​​បី​ជាន់ ផ្ទុះ​ការ​តវ៉ា​ទម្លាក់​មេ​ភូមិ ថា ទន ពី​ដំណែង

ប្រភពព័ត៌មាន នៅនឹងកន្លែង បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា រាល់ឯកសារការតវ៉ា ដែលត្រូវបានដាក់​ស្នើ​សុំ​នោះ មានសរសេរចំណុចពីរ ដែលអ្នកភូមិមិនសុខចិត្ត ទី១ មេភូមិ ថា ទន មិនបានប្រគល់ដី ដែលអ្នកភូមិបានទិញ ឲ្យ​ទៅ​អ្នកភូមិ ទី២ មេភូមិរូបនេះ មិនទទួលស្គាល់អ្នកភូមិ១៦៦គ្រួសារ ដែលមានតំណាង ជាអ្នកស្រី ឡុង សុគន្ធី ទេ។ ម្យ៉ាង​ទៀត មេភូមិខាងលើ បានបដិសេធ នូវឯកសារទាំងអស់ ដែលពាក់ព័ន្ធ និងរឿងដីធ្លីអ្នកភូមិថា ជាឯកសារ​មិន​ស្រប​ច្បាប់។

តំណាងអ្នកភូមិអ្នកស្រី ឡុង សុគន្ធី បានលើកឡើងថា មូលហេតុដែលអ្នកភូមិថ្នល់បត់ ដាក់ការតវ៉ាពីបញ្ហាទាំងអស់នេះ ឲ្យទម្លាក់មេភូមិ ព្រោះគាត់ មិនបានប្រគល់ដី និងទឹកប្រាក់មួយចំនួន ឲ្យទៅអ្នកភូមិ ក្នុងការដោះដូរលក់ដីធ្លីផ្សេងៗ។ ក្នុង​នោះ មានឈ្មោះ ម៉ក់ សារឿន ក្នុងទឹកប្រាក់ ៧៤ ៥០០បាត និងលុយខ្មែរ៨៥ ០០០០ រៀល នៅមានអ្នកភូមិ​ជាច្រើន​ទៀត ដែលមិនទទួលបានដីធ្លីជាដើម។ តំណាងអ្នកភូមិ បានបន្ថែមថា [...]

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ចាយ​លុយ​ជិត​២ម៉ឺន​ដុល្លា

នេះ​ជា​តឹក​តាង​មួយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​សិង្ហ​បូរី​ក្លាយ​ជា​ទីក្រុង​មួយ ក្នុង​ចំណោម​ទី​ក្រុង​ដែល​ស្អាត មាន​ផាលសុខភាព​ជាង​គេ ក្នុង​ពិពកលោក។ តឹក​តាង​នេះ ត្រូវ​និយាយ​បូក​សរុប​ទាំង​ការ​បង្កើត​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ផង។ តែ​គេ​នៅ​មិន​ទាន់​និយាយ​ពី​ផ្នត់​គំនិត ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​អរិយធម៌​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​ផង​ទេ។

យើង​សូម​លើក​យក​ករណី​តូច​មួយ មក​បង្ហាញ ដែល​នឹង​បញ្ជាក់​ថា ច្បាប់​របស់​ប្រទេស​នេះ បើ​សូម្បី​តែ​រឿង​តូច​មួយ ក៏​មិន​អាច​លេង​សើច​ជា​មួយ​បាន​ដែរ។ ករណី​តូច​មួយ តែ​បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​ការ​ផាក​ពិន័យ ទទួល​បាន​ឯកត្តកម្ម ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​នរណា​ទទួល​រង​ដូច្នេះ​ឡើយ។

ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្ម​ដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ [...]

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ប្រតិកម្ម​នឹង​ក្រដាស​ប្រាក់ ១០០ថ្មី

ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់ នូវ​ក្រដាស​ប្រាក់​ថ្មី តម្លៃ​១០០​រៀល ដែល​ទើប​នឹង​បោះ​ពុម្ភ និង​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ដោយ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន  បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ប្រតិកម្ម​បាន​កើត​ឡើង​យ៉ាង​ផុសផុល ដែល​ជជែក​វែក​ញែក​ពី​ក្រដាស​១០០​រៀល​ថ្មី​នេះ ដោយ​សារ​តែ​យក​រូប​ព្រះ​ពុទ្ធ​មក​ធ្វើ​ជា​រូប​តំណាង នៅ​ពី​លើ​ក្រដាស​ប្រាក់។

អ្នក​ចូល​រួម​សម្ដែង​ប្រតិកម្ម​ទាំង​នោះ រួម​មាន​ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​នាំ​គ្នា​ធ្វើការ​ជជែក​ផ្តល់​យោបល់ ថា​គេ​មិន​គួរ​យក​រូប​ព្រះ​សម្មា​សម្ពុទ្ធ មក​ដាក់​លើ​ក្រដាស​ប្រាក់​ដូច្នេះ​ឡើយ។

ផ្តើមចេញពីទំព័រហ្វេសប៊ុកមួយ ដែលយកប្រកាសប្រាក់នេះ មកបង្ហោះ និងយល់ថាវា​ជារឿង​មិនសម ដែល​យករូបព្រះពុទ្ធមកដាក់នោះ [...]

មើល​សមត្ថកិច្ច​«ចេញ​យក្ស» ទាត់​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​ម្ដង!

តើមន្ត្រី​សមត្ថកិច្ច​ដ៏​មាន​អំណាច ព្រោះ​អាវុធ​នៅ​នឹង​ដៃ របស់​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ដឹង​ស្គាល់​ពី​ច្បាប់​ទម្លាប់ របស់​ប្រទេស​ខ្លួន? តើ​រដ្ឋាភិបាល​ដែល​ទទួល​អាណត្តិ​ពី​រាស្ត្រ ក្រោយ​ពី​បោះ​ឆ្នោត​ម្ដងៗ មក​គ្រប់​គ្រង​ប្រទេស និង​បញ្ជា​លើ​រដ្ឋការ​អាជ្ញាធរ​នេះ មាន​ដែល​បាន​គិត ពី​ទង្វើ​គ្មាន​ច្បាប់​ទម្លាប់​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំង​នោះ​​ដែរ​ឬ​ទេ? ឬ​សមាជិក​រដ្ឋាភិបាល ដែល​កាន់​តំណែង​សព្វ​ថ្ងៃ មិន​ដែល​ខ្វល់​ពី​អ្វី​ទៅ ដែល​ហៅ​ថា​ច្បាប់ និងខ្ជិល​ហៅ​មន្ត្រី​ល្មើស​ទាំង​នោះ មក​ធ្វើការ​អប់រំ​/ព្រមាន?

ហេតុការណ៍របៀបដូចយ៉ាង បង្ហាញទង្វើខ្លួន​មាន​អំណាច​ហួស ព្រោះ​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ឬ​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​។ល។ តែង​កើត​ឡើង​ជា​រឿយៗ ក្នុង​សង្គម​សព្វ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...