Posts by "មនោរម្យ.អាំងហ្វូ"

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនា​របស់​ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។

ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!

នៅក្នុងវីដេអូនេះ ដែលត្រូវបានអ្នកផង ចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០​ដង​នោះ តារា​សម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះ​នាង​មាន​​ស្បែក​«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែល​លាប​ធ្វើឲ្យ​«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» [...]

ISIS បោះ​យុវជន​ជំទង់​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់ ពី​លើ​ដំបូល​ផ្ទះ

ISIS បោះ​យុវជន​ជំទង់​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់ ពី​លើ​ដំបូល​ផ្ទះ

បន្ទាប់ត្រូវបានចាប់រំលោភ ដោយមេដឹកនាំតំបន់ម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) រួច យុវជនជំទង់អាយុ១៥ឆ្នាំម្នាក់នេះ ត្រូវបានសមាជិក ​របស់​ក្រុម​រដ្ឋអ៊ីស្លាមផ្សេងទៀត ចាប់បោះទម្លាក់ ពីលើដំបូលផ្ទះ ក្នុងក្រុងតូចមួយឈ្មោះ ឌើអៀ នៃប្រទេសស៊ីរី នៅ​ចំពោះ​មនុស្សរាប់សិបនាក់ ដែលចូលរួមក្នុងការប្រហារជីវិត។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារ​ព័ត៌មាន របស់ប្រទេសស៊ីរី ដែលបានផ្សាយ កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកការអះអាង របស់សាក្សីជាច្រើននាក់ មកធ្វើសេចក្ដីរាយការណ៍ថា យុវជន​ជំទង់​រងគ្រោះ ដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានកងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ចាប់ខ្លួននៅក្នុងផ្ទះ របស់​មេ​ដឹកនាំ​តំបន់ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានចាប់រំលោភយុវជននោះ ជាច្រើនដង។ មេដឹកនាំតំបន់នោះ មាន​ឈ្មោះ​ថា «Abu Zaid al-Jazrawi»។

[...]
បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

មនុស្សពីរនាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ២០និង​១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គ្រោះថ្នាក់នេះ បានបង្កឡើង ដោយអ្នកជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌​ខ្មៅ មានស្លាក់លេខ ១CW-៩៦៣៣ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿនលឿន។ នេះបើ​តាម​សាក្សី ដែលបានឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក។

សាក្សីបន្តថា លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ និងម៉ូតូហុងដាវ៉េវ ព័ណខ្មៅ ស្លាក់លេខ ភ្នំពេញ ១BN-៣៣៩៧ បើកបរដោយបុរសម្នាក់ កំពុងឆ្លង់ផ្លូវ ពីជើងទៅត្បូង បណ្តាល ឲ្យអ្នកឆ្លងថ្នលរងរបួស បែក​ក្បាល ហើយសន្លប់បាត់មាត់ឈឹង ចំណែកឯអ្នកបង្កវិញ រងរបួស នៅត្រង់កូនដៃ ប៉ោងគ្រាប់ភ្នែក និងមាន​ឈាម​ហូរតាមត្រជៀក ទៀតផង។

តាមមន្ត្រីសមត្ថកិច្ច ដែលបានទៅធ្វើការពិនិត្យ នៅក្រោយពេលកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនអ្នក​បង្ក​មាន​ឈ្មោះ ចូវ យ៉ាំតាង មានអាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ជាកម្មករសំណង់ [...]

ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ

ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ

ការស្នើរសុំជាបន្ត ទៅកាន់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសំណើរលើកទីមួយ របស់ពួកគេ ដែលសុំ​ដើរ​ដង្ហែជាក្បួន ពីពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅសួនច្បារ មុខវត្តបទុមវត្តីនៅថ្ងៃទី១០ ខែធ្នូខាងមុខ ត្រូវបាន​សាលា​រាជធានីបដិសេធ និងប្រាប់ឲ្យប្ដូរទិសដៅ ត្រឹមតែពីមុខស្ថានីយអយស្ម័យាន ទៅកាន់ទីលាន​ប្រជា​ធិបតេយ្យ ដែលមានចំងាយពីគ្នា ប្រមាណជា១០០ម៉ែត្រប៉ុណ្ណោះ។

តំណាង​សម្ព័ន្ធ​អង្គការ​​សង្គម​ស៊ីវិល និង​ជា​ប្រធាន​លេខាធិការ ​គណៈកម្មាធិការ ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (CHRAC) លោក សួន ប៊ុនសក្តិ បាន​ឲ្យ​ដឹងថា ក្រុមអង្គការសង្គម​ស៊ីវិល ​នៅ​តែ​រក្សា​ជំហរ​ ក្នុង​ការ​ហែ​ក្បួន ​តែ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​ដូច​ការ​អះអាង​របស់​សាលា​រាជធានី​នោះ​ សង្គម​ស៊ីវិល​បាន​សម្រេច​​ផ្លាស់ប្តូរ​ ការ​ប្រមូល​ផ្តុំ​ ទៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ​វិញ​ ហើយ​ហែរ​ទៅ​ប្រមូល​ផ្តុំ​នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​​វិញ​ [...]

សំឡី​អនាម័យ​ស្ត្រី​មាន​សារជាតិ «ចាហួយ» បង្ក​ការ​ព្រួួយ​បារម្ភ?

សំឡី​អនាម័យ​ស្ត្រី​មាន​សារជាតិ «ចាហួយ» បង្ក​ការ​ព្រួួយ​បារម្ភ?

ការបែកធ្លាយវីដេអូឃ្លីបបែបនេះ បានកើតមានម្តងរួចមក នាពេលកន្លងមក តែត្រូវបានតំណាងក្រុមហ៊ុន សំឡី​អនាម័យ «MiMi»ធ្វើការស្រាយ ពីបញ្ហាទាំងអស់នេះ។ ប៉ុន្តែបណ្ដាអ្នកប្រើប្រាស់ នៅតែមានការព្រួយ​បារម្ភ​ទៀត បើទោះជាមាន ការបកស្រាយនោះក៏ដោយ។ ជាពិសេស ការព្រួយបារម្ភ បានកើនឡើងកាន់តែខ្លាំង បន្ទាប់​ពីស្រ្តីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះខ្លួនឯងថា «So Theara» បានយកសំឡីអនាម័យម៉ាក MiMi មួយ និងប្រៀបធៀប ជាមួយសំឡីអនាម័យមួយទៀត ម៉ាក Sofy ដោយយកមកពិសោធន៍ ដាក់សំឡី​ទាំងពីរត្រាំ​ទឹក។ បន្តិចក្រោយមក សំឡីអានាម័យ MiMi មានសភាពហើម និងមានចេញ ជាលក្ខណៈចាហួយ​ម្យ៉ាងប៉ោងធំ ចំណែកឯសំឡី Sofy នៅលក្ខណៈធម្មតា ធ្វើឲ្យអ្នកពិសោធ និងអ្នកប្រើប្រាស់ កើតចម្ងល់ថា វត្ថុ​ធាតុដើមទាំងនោះ វាជាអ្វី?

បើតាមការបកស្រាយ របស់តំណាងក្រុមហ៊ុន សំឡីអនាម័យខាងលើ បានបញ្ជាក់ នាពេលកន្លងមក ទៅកាន់​សារធារណៈជនថា៖ «ការជ្រើសរើសវត្ថុធាតុដើមមកប្រើ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...