Posts by "មនោរម្យ.អាំងហ្វូ"

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ហៅ​ភរិយា ម៉ាក្រុង ថា​ជា​ម្ដាយ

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ហៅ​ភរិយា ម៉ាក្រុង ថា​ជា​ម្ដាយ

«អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ជាក្មេងប្រុសអាយុ៣៩ឆ្នាំម្នាក់ មានពោរពេញទៅដោយបទពិសោធន៍ ក្នុងការងារ និងមានម្ដាយដ៏ស្អាតម្នាក់ ដែលបានថែរក្សាក្មេងប្រុសម្នាក់នេះ នៅក្នុងស្លាបរបស់ខ្លួន នៅពេលដែល ម៉ាក្រុង នៅមានវ័យក្មេងនៅឡើយ» នេះជាឃ្លា ដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) បានថ្លែងឡើង នៅក្នុងអង្គប្រជុំមួយ ក្នុងក្រុង «Monza» ភាគខាងជើងប្រទេសអ៊ីតាលី ហាក់ចង់ដៀមដាម ឌឺដងឲ្យប្រធានាធិបតីបារាំង ដែលទើបចូលកាន់អំណាចថ្មីថ្មោង។

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលទើបនឹងជាប់ឆ្នោត និងទើបានចូលកាន់តំណែង ជាប្រធានាធិបតី ដែលមានវ័យក្មេងបំផុត រាប់ចាប់តាំងពីអធិរាជ ណាប៉ូឡេអុង (Napoléon) មក។ លោក ម៉ាក្រុង បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងអ្នកស្រី ប្រឺស៊ីត ម៉ាក្រុង (Brigitte Macron) ដែលមានវ័យចាស់ជាង ដល់ទៅ២៤ឆ្នាំ (ខ្មែរហៅថា បងពីរជួរ)។ បានសេចក្ដីថា [...]

ខៀវ កាញារីទ្ធ៖ ការ​ដក​មន្ត្រី​បក្ស​មិន​បម្រើ​រាស្ត្រ ចាប់​ផ្ដើម​ហើយ

ខៀវ កាញារីទ្ធ៖ ការ​ដក​មន្ត្រី​បក្ស​មិន​បម្រើ​រាស្ត្រ ចាប់​ផ្ដើម​ហើយ

ជិត៤០ឆ្នាំ (រាប់ពីឆ្នាំ១៩៧៩) ឬជាង២០ឆ្នាំ (រាប់ពីឆ្នាំ១៩៩៣) ដែលគណបក្សប្រជាជនកម្ពុជា នៅ​កាន់​អំណាច ស្រាប់​តែទើបនៅ​ពេលនេះ ដែលសមាជិកជាន់ខ្ពស់ របស់​គណបក្សនេះ និងជារដ្ឋមន្ត្រីមួយរូប បានថ្លែង​ឡើង​ថា៖ «ចាប់​ផ្ដើម​ហើយ»។

ចាប់ផ្ដើមរឿងអ្វី? គឺចាប់ផ្ដើមចាត់ការ លើមន្ត្រី«បក្ស»ណា ដែលមិនបម្រើរាស្ត្រ ដោយ​ហេតុថា ទុក​មន្ត្រី​«អសកម្ម»​ទាំង​នោះ ឲ្យនៅធ្វើការផ្ដល់សេវាសាធារណៈ ឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត គឹមានន័យស្មើនឹង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បន្ត​អនុវត្តន៍ រូបមន្តធ្វើ«អត្តឃាត»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានឆ្លើយ «ចាប់ផ្ដើមហើយ» ដូច្នេះ ទៅកាន់ប្រិយមិត្តម្នាក់ ដែលទំនងជាយល់ស្រប ពីការលើកឡើងរបស់លោក នៅ​លើ​បណ្ដាញសង្គម ជុំវិញកង្វះខាត ក្នុងការផ្ដល់សេវាសាធារណៈ ទៅឲ្យពលរដ្ឋ។ លោកបានរំលឹកឡើងវិញ ពីការ​«គ្រប់​គ្រង» [...]

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

CNRP ឈ្នះ​នៅ​​ឃុំ​​ស្វាយ​ពោធិ ខណៈ​មាន​ការ​អះអាង​ថា​«ខុស»

បើទោះជាមានការលើកឡើង ពីភាពមិនប្រក្រតី រវាងការចេញលទ្ធផលបឋម របស់គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និងទម្រង់១១០៥ក៏ដោយ ក៏គណបក្ស​សង្គ្រោះជាតិ ពិតជាបានឈ្នះឆ្នោត នៅក្នុង​ឃុំ​ស្វាយពោធ៍ ខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។

កាលពីព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានលើកឡើងថា គេហទំព័រ VoterList.org.kh របស់គ.ជ.ប បានប្រកាស​លទ្ធផល​បឋម«ខុស» ក្នុងឃុំស្វាយពោធិ ខេត្តកំពង់ចាម ដោយផ្ដល់ជ័យជំនះ ទៅ​ឲ្យ​គណបក្សសម្បុកឃ្មុំសង្គម​ប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោត ២០៩៥សម្លេង ពីលើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន ១៤៣៥សម្លេង និងឈ្នះដាច់ឆ្ងាយ ពីលើគណបក្សប្រជាជនកម្ពុជា ដែលសរសេរ​នៅក្នុង​គេហទំព័រ ទទួល​បាន​តែ ៧២សម្លេងប៉ុណ្ណោះ។

ការលើកឡើងខាងលើ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានភ្ជាប់មកជាមួយដែរ នូវឯកសារ​ទម្រង់​១១០៥ [...]

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

ខៀវ សុភ័គ ទទួល​ស្គាល់​ថា​បាន​គំរាម NGO មុន​ពេល​បោះ​ឆ្នោត

និយាយព្រមាន ព្រោះចង់គំរាម! នេះបើតាមការលើកឡើង​របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីម្សិលមិញ ប្រាប់សារព័ត៌មាន ខេមបូឌាដេលី ទាក់ទងនឹងការលើកឡើងរបស់លោក កាល​ពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍កន្លងទៅ ដែលថា អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំ​របស់​អង្គការ​ទាំង​នោះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដាក់ឲ្យស្ថិត​ក្រោមការអង្កេតតាមដាន ចំពោះការជួយគណបក្ស​ប្រឆាំង​ដោយ​ខុស​ច្បាប់។

មន្ត្រីអ្នកនាំពាក្យបានពន្យល់ ពីការគំរាមនេះ ដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយ (កាលពីសប្ដាហ៍មុន) ថា ក្រសួង​មហា​ផ្ទៃ​បាន​ចាប់ផ្ដើម ការស៊ើបអង្កេតហើយ ព្រោះ​យើង​ចង់​គំរាម​​អង្គការ​ទាំងនោះឱ្យខ្លាច បើមិនអ៊ីចឹងទេ ពួកគេ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង តាមចិត្តចង់ដែលបំពានច្បាប់»។

នៅចំពោះការសួរដេញដោល ពីសំណាក់អ្នកសារព័ត៌មាន ជុំវិញការរើសអ៊ើង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែល​បានធ្វើឡើង [...]

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ញឹក ប៊ុនឆៃ អស់​តំណែង​ពី​រដ្ឋាភិបាល

ព្រះរាជក្រិត្យធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើឡើង តាម​សេចក្តីក្រាបបង្គំ​ទូល​ថ្វាយ ​របស់​លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានត្រាស់បង្គាប់ ឲ្យ«បញ្ចប់​មុខ​តំណែង» លោក ​ញឹក​ ប៊ុនឆៃ ពី​ទីប្រឹក្សារដ្ឋាភិបាល​ មានថានៈស្មើ«ឧបនាយករដ្ឋមន្ត្រី»។ ព្រះរាជក្រិត្យ ដែល​មក​ដល់​ដៃ​​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ បានត្រាស់បង្គាប់បន្ថែម ឲ្យលោក ហ៊ុន សែន គឺជាអ្នក​ទទួល​បន្ទុក​អនុវត្តន៍ ការបញ្ចប់តំណែងខាងលើ។

លោក ញឹក ប៊ុនឆៃ ដែលមកដល់ថ្ងៃនេះ ត្រូវបានគេស្គាល់ថា ជាអតីតមេទ័ព​តស៊ូដ៏ល្បីល្បាញ របស់​គណបក្ស​រាជា​និយម ហ្វុនស៊ីនប៉ិច ហើយដែលបាន​ចាកចេញ​ពី​គណបក្សនេះ កាលពីជាងមួយឆ្នាំមុន ទៅបង្កើត​គណបក្ស «ខ្មែរ​រួបរួមជាតិ»។ គណបក្សថ្មី ដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានឈ្នះបានមួយឃុំ នៅខេត្ត​បន្ទាយ​​មាន​ជ័យ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី៤ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...