CNRP ឈ្នះនៅឃុំស្វាយពោធិ ខណៈមានការអះអាងថា«ខុស»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 09, 2017
- ប្រធានបទ: បោះឆ្នោតឃុំសង្កាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាមានការលើកឡើង ពីភាពមិនប្រក្រតី រវាងការចេញលទ្ធផលបឋម របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទម្រង់១១០៥ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ ពិតជាបានឈ្នះឆ្នោត នៅក្នុងឃុំស្វាយពោធ៍ ខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។
កាលពីព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានលើកឡើងថា គេហទំព័រ VoterList.org.kh របស់គ.ជ.ប បានប្រកាសលទ្ធផលបឋម«ខុស» ក្នុងឃុំស្វាយពោធិ ខេត្តកំពង់ចាម ដោយផ្ដល់ជ័យជំនះ ទៅឲ្យគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោត ២០៩៥សម្លេង ពីលើគណបក្សសង្គ្រោះជាតិ ដែលមាន ១៤៣៥សម្លេង និងឈ្នះដាច់ឆ្ងាយ ពីលើគណបក្សប្រជាជនកម្ពុជា ដែលសរសេរនៅក្នុងគេហទំព័រ ទទួលបានតែ ៧២សម្លេងប៉ុណ្ណោះ។
ការលើកឡើងខាងលើ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានភ្ជាប់មកជាមួយដែរ នូវឯកសារទម្រង់១១០៥ ដែលបានបង្ហាញពីទិន្នន័យថា គណបក្សសង្គ្រោះជាតិទទួលបាន ២០៩៥សម្លេង ពីលើគណបក្សប្រជាជនកម្ពុជា ដែលទទួលបាន ១៤៣៥សម្លេង ខណៈគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យវិញ នៅលេខរៀងលេខ៤ ទទួលបានតែ ៩២សម្លេង ប៉ុណ្ណោះ (លេខរៀងទី៣ គឺគណបក្សហ្វុនស៊ិនប៉ិច ទទួលបាន ៩៩សម្លេង)។
ប៉ុន្តែនៅរសៀលថ្ងៃសុក្រនេះ គេហទំព័រ VoterList.org.kh ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចូលទៅពិគ្រោះ បានបង្ហាញឲ្យឃើញពីតួលេខ ដូចមាននៅក្នុងឯកសារទម្រង់ ១១០៥ ខាងលើ។ យ៉ាងណា អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងថា ក្រុមការងាររបស់គ.ជ.ឞ កំពុងពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញ សម្រាប់ឃុំសង្កាត់ ដែលមានភាពមិនប្រក្រតី។ លោកថា គ.ជ.ប នឹងស្រាវជ្រាវ ដោះស្រាយបញ្ហាមិនប្រក្រតីទាំងអស់នេះ ទោះបីជាប្រភព ឬកង្វល់នោះ ចេញពីបណ្ដាញសង្គមក៏ដោយ។
» ទម្រង់ ១១០៥ នៅក្នុងឃុំស្វាយពោធិ ខេត្តកំពង់ចាម៖