Posts by "មនោរម្យ.អាំងហ្វូ"

ប្រធានាធិបតី​យួន​ស្នើ ហេង សំរិន ឲ្យ​បន្ត«គាំទ្រ​បណ្ដាជន​យួន»​នៅ​កម្ពុជា

ប្រធានាធិបតី​យួន​ស្នើ ហេង សំរិន ឲ្យ​បន្ត«គាំទ្រ​បណ្ដាជន​យួន»​នៅ​កម្ពុជា

ការស្នើឲ្យបន្ត «គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ត្រូវបានស្នើឡើង ដោយប្រធានាធិបតីវៀតណាម លោក ត្រឹង ដាយ ខ្វាង (Trân Dai Quang) ទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងមក ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ នេះ បើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម ដែលហៅកាត់ថា «VNA»។

ទីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ថា ការ«គាំទ្របណ្ដាជនយួន» ដែលកំពុងរស់នៅយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាការរួមចំណែក ក្នុងការលើកស្ទួយ«មិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា»។

មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលចាំបាច់ត្រូវពង្រឹក ដោយប្រទេសទាំងពីរ។ នេះ បើតាមការលើកឡើង របស់លោក ត្រឹង ដាយ ខ្វាង ធ្វើឡើងទៅកាន់លោក ហេង សំរិន និងត្រូវបានដកស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានដដែល។ លោកថា ភាពជាមិត្តនេះ [...]

តុលាការ​ខ្មែរ ជា​កន្លែង​លេង​«បាយ​ឡុក​បាយ​ឡ​របស់​ក្មេង​អវិជ្ជា»

តុលាការ​ខ្មែរ ជា​កន្លែង​លេង​«បាយ​ឡុក​បាយ​ឡ​របស់​ក្មេង​អវិជ្ជា»

ជាប្រតិកម្មដោយមិនផ្ទាល់មួយ ធ្វើឡើងដោយប្រធានគណបក្សអំណាចខ្មែរ បន្ទាប់ពីពាក្យបណ្ដឹងមួយ របស់អ្នកគាំទ្រចេញមុខម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មានតាមបណ្ដាញសង្គម ត្រូវបានដាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលម៉ិញ ក្រោមបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។ ដើមបណ្ដឹង ដែលគេស្គាល់ថា ជាកញ្ញា ធី សុវណ្ណថា «ចៅតា» និងជាម្ចាស់បណ្ដឹងជាច្រើនផ្សេងទៀត ដែលបណ្ដាលឲ្យមានការចាប់ចងមនុស្សជាច្រើន នៅក្នុងរយៈកាលកន្លងមក។

លោក សួន សេរីរដ្ឋា បានពន្យល់ថា៖ «តុលាការស្រុកខ្មែរ វាអស់ប្រសិទ្ធិភាព ក្លាយទៅជាកន្លែងលេងបាយឡុកបាយឡ របស់ក្មេងអវិជ្ជា ដោយសារ​តែ​ស្ថាប័ននេះ មិនបានយកចិត្តទុកដាក់ ជួយដោះស្រាយរកយុត្តិធម៌ ឲ្យពលរដ្ឋរងគ្រោះទេ បែជាបណ្តោយ ឲ្យក្មេងៗអវិជ្ជាប្រើប្រាស់ សម្រាប់ដាក់​ពាក្យប្តឹង​លេង ជាល្បែងកែកំសាន្ត»។

ប៉ុន្តែមិនមែន តែករណីបណ្ដឹងរបស់កញ្ញា ធី [...]

ហ៊ុន សែន បន្ទោស​មន្ត្រី​ដែល​គិត​តែ​«សុំ​យោបល់»​ពី​លោក

ហ៊ុន សែន បន្ទោស​មន្ត្រី​ដែល​គិត​តែ​«សុំ​យោបល់»​ពី​លោក

«ស្អីសុំយោបល់ ស្អីសុំយោបល់» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីរិះគន់ទៅដល់មន្ត្រីគ្រាក់ៗរបស់លោក ដែលចេះតែមកសុំយោបល់ពីលោក ក្នុងការសម្រេចកិច្ចការអ្វីមួយ ដោយមិនចេះធ្វើខ្លួនឯង។ តែលោកបានសរសើមន្ត្រីមួយចំនួន ដែលបានធ្វើការងារទាំងនោះរួចហើយ និងបានរៀបចំជារបាយការណ៍ បញ្ជូនមកលោក ដោយគ្រាន់តែសរសេរបន្ថែម នៅលើរបាយការណ៍នោះថា «រង់ចាំយោបល់ជាយថាហេតុ»។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ហ៊ុន សែន បានបន្ទោសមន្ត្រីដែលថាអង្គុយ ចាំតែការណែនាំពីលោកថា៖ «ណែនាំស្អី ម៉េចក៏មិនព្រមធ្វើ(ខ្លួនឯង)? បើស្អីក៏ត្រូវសុំយោបល់ មិនបាច់ចាំមានក្រសួងទេ អញ្ចឹងនាយករដ្ឋមន្ត្រីម្នាក់ឯង ធ្វើបានហើយ»។

បុរសខ្លាំង ដែលកាន់អំណាចនៅកម្ពុជា តាំងពីបីទសវត្សន៍ជាងរូបនេះ បានពន្យល់របៀបធ្វើការ ទៅដល់មន្ត្រីរបស់លោកថា [...]

ហ៊ុន សែន បញ្ជាឲ្យតាម​ចាប់​អ្នក​បង្ហោះ​ព័ត៌មាន​ថា​លោក​ធ្លាក់​យន្ដហោះ​ស្លាប់

ហ៊ុន សែន បញ្ជាឲ្យតាម​ចាប់​អ្នក​បង្ហោះ​ព័ត៌មាន​ថា​លោក​ធ្លាក់​យន្ដហោះ​ស្លាប់

ប្រទេសកម្ពុជា នៅមាន«ហនិភ័យខ្ពស់»នៅឡើយ។ នេះ ជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការបង្ហោះព័ត៌មានក្លែងក្លាយមួយ នៅលើបណ្ដាញសង្គម ដែលអះអាងថា លោកបានទទួលមរណភាព ក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ នៅពេលដែលលោក បានធ្វើដំណើរ ត្រឡប់មកពីប្រទេសវៀតណាមវិញ។

ព័ត៌មានក្លែងក្លាយនេះ ត្រូវបានបង្ហោះ និងចែករំលែក នៅលើបណ្ដាញសង្គម រាប់ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនានេះមក ដោយមាន​អម​មក​ជាមួយ នូវវីដេអូមួយ ដែលបង្ហាញឲ្យឃើញ ពីការធ្លាក់យន្ដហោះធុនតូចមួយគ្រឿង (មិនស្គាល់កន្លែង) និងរូបភាពរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ស្ដីពីការសែងមឈូស របស់មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូប ដែលបានទទួលមរណភាព កាលពីពេលកន្លង​មក។

សារនៃព័ត៌មានក្លែងក្លាយ ដែលសរសេរពោរពេញ ដោយកំហុសអក្ខរាវិរុទ្ធនោះ មានសេចក្ដីដើមទាំងស្រុងថា៖ «សម្ដេច ហ៊ុន សែន ស្លាប់​ហេីយ​បងប្អូន កាលពីម្សិលមិញ [...]

ធី សុវណ្ណថា ប្ដឹង សាន្ត ប៊ុនធឿន ពី​​ករណី​«មនុស្ស​ឃាត»?

ធី សុវណ្ណថា ប្ដឹង សាន្ត ប៊ុនធឿន ពី​​ករណី​«មនុស្ស​ឃាត»?

«ប្រទេសមានច្បាប់ គ្រួសារមានវិន័យ» នេះជាការអះអាងរបស់កញ្ញា ធី សុវណ្ណថា ដើម្បីពន្យល់ពីភាពរំជើបរំជួល ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម បន្ទាប់ពីយុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ បានគំរាមប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គមមួយរូប។ ធី សុវណ្ណថា ដែលគេស្គាល់ថា ជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បីល្បាញ ក្នុងអំឡុងឆ្នាំ២០១៣នោះ បានអះអាងថា នាងមានអង្គហេតុច្បាស់លាស់ និងគ្រប់គ្រាន់ ដើម្បីចាត់ការប្រឆាំងនឹងបុរសអ្នកសារព័ត៌មាន។ 

ធី សុវណ្ណថា «ចៅតា» បានសរសេរកាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំសម្រេចប្តឹង សាន្ត ប៊ុនធឿន ករណី "មនុស្សឃាត"» ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងរៀបរាប់ ពីអង្គហេតុដែលនាងគិតថា អាចចាប់ទោសកំហុស ទៅលើលោក សាន្ដ ប៊ុនធឿន បាន យ៉ាងដូច្នេះ៖ «លោកបាន Live ជេរ បរិហារកេរ្តិ៍ និងរៀបផែនការ ព័ទ្ធឡានចាត់ការខ្ញុំ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...