Posts by "មនោរម្យ.អាំងហ្វូ"

អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី

អូបាម៉ា និង​គ្រួសារ មក​លំហែ​កាយ​នៅ​លើ​កោះ​បាលី

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក កំពុងលំហែកាយ ជាមួយនឹងក្រុម​គ្រួសារ​របស់លោក នៅលើកោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ បន្ទាប់ពីនេះ លោក អូបាម៉ា នឹងធ្វើដំណើរ​ទៅកាន់​រដ្ឋធានី ចាការតា នៃប្រទេសនេះ និងជារដ្ឋធានី ដែលលោកធ្លាប់រស់នៅ កាលពី​លោក​មាន​វ័យ​កុមារ។ នេះ បើ​តាម​ការ​ប្រកាស​ឲ្យដឹង របស់អាជ្ញាធរឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ។

អតីតប្រធានាធិបតី ដែលមានសម្លៀកបំពាក់សាមញ្ញ ជាមួយនឹងភរិយា និងកូនស្រី បានមកដល់កោះបាលី កាល​ពីយប់ម្សិលម៉ិញ។ នាយទាហាន លោក «I Gede Widiyana» ដែលទទួលបន្ទុកថែរក្សាសន្តិសុខតំបន់ បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» ដឹងថា៖ «ម្សិលម៉ិញ ពួកគាត់បានមកដល់ ក្នុង​ពេល​យប់ជ្រៅ ហើយ​បាន​ធ្វើដំណើរ​ភ្លាមៗតែម្ដង ទៅកាន់សណ្ឋាគាររបស់ពួកគេ ស្ថិតនៅភូមិ "Ubud"។»។

មន្ត្រីយោធាដដែល បានអះអាងថា នៅព្រឹកថ្ងៃនេះ លោក បារ៉ាក់ អូបាម៉ា​ បានក្រោកពីព្រលឹម [...]

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

មកដល់ម៉ោងនេះ មេធាវីការពារក្ដី ឲ្យព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ បានចូល​ទៅ​ជួប​ព្រះអង្គ នៅក្នុងពន្ធនាគាររួចហើយ និងព្រះអង្គនៅមានភាពក្លាហាន អត់មានរាថយ ចំពោះការគាបសង្កត់ ផ្នែក​សតិ​ស្មារតី​អីទេ ហើយក៏មិនមានការធ្វើទារុណកម្មអ្វីដែរ។ នេះ បើតាម​ថេរដីកា​របស់ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅមុននេះលើបណ្ដាញសង្គម។

ក្នុងវីដេអូផ្សាយបន្តផ្ទាល់មួយ ដែលព្រះតេជគុណ បានបង្ហោះក្នុងយប់ថ្ងៃនេះ នៅលើគណនេយ្យហ្វេសប៊ុក ព្រះ​អង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ស្ថានភាពជាប់​​ពន្ធនាគារ​​របស់ព្រះសង្ឃ ហន សុផាន្នី មិនមានអ្វីគួរ​ឲ្យ​បារម្ភទេ ហើយ​ព្រះ​តេជគុណ​នៅតែ​ប្រើពាក្យ «ភិក្ខុ» ដើម្បីហៅព្រះសង្ឃអង្គនេះ ដែលត្រូវបាន​ចាប់ផ្សឹក​ដោយ​បង្ខំ កាល​ពី​រសៀល​ថ្ងៃទី២១ ខែមិថុនាកន្លងមក។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានពន្យល់អំពីការហៅនេះ យ៉ាង​ដូច្នេះ​ថា៖ «ទោស​ដែល​ចាប់​ផ្សឹក​ព្រះអង្គ [...]

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

ធី សុវណ្ណថា គំរាម​ប្ដឹង​អ្នក​សារព័ត៌មាន សាន្ដ ប៊ុនធឿន

មានអ្វីថ្មី មកពីម្ដុំ ធី សុវណ្ណថា? មាន! នោះគឺការគម្រាម ដាក់ពាក្យបណ្ដឹងជាថ្មី ដើម្បីប្ដឹងប្រឆាំងអ្នក​សារព័ត៌មាន​មួយរូប ដែលយុវតីអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារូបនេះ និយាយថា បានធ្វើឲ្យការអត់ធ្មត់របស់នាង «ដល់​ដែនកំណត់ហើយ»។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅ​លើទំព័រ​ហ្វេសប៊ុក​របស់នាង កាលពីយប់​ម្សិលម៉ិញ​ថា៖ «ខ្ញុំ​អធ្យាស្រ័យ​ឲ្យអ្នក អ្នកកាន់តែមើលងាយខ្ញុំ។ ការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ​។ ជួបគ្នា [នៅ]​សាលា​ដំបូង សាន្ត ប៊ុនធឿន...»។

នៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានសរសេរសួរទៀតថា៖ «បងប្អូន​ណា​ខ្លះ​គាំទ្រ​ខ្ញុំ... ប្តឹង សាន្ត ប៊ុនធឿន ? ចុច Like !»។

គេមិនដឹងថា តើយុវតីវ័យជាង២០ឆ្នាំរូបនេះ ប្ដឹងប្រឆាំងលោក សាន្ដ ប៊ុនធឿន ពីរឿងអ្វីទេ។ ប៉ុន្តែនៅក្នុងវីដេអូ ចេញ​ផ្សាយចុងក្រោយ ដែលអ្នក​សារព័ត៌មាន​រូបនេះ​បានធ្វើសម្ភាស [...]

ផ្សឹក​និង​ឃុំ​ព្រះ​សង្ឃ​១អង្គ ពី​បទ​ដឹក​ជញ្ជូន-​កាន់​កាប់​អាវុធ​«ជ័រ»?

ផ្សឹក​និង​ឃុំ​ព្រះ​សង្ឃ​១អង្គ ពី​បទ​ដឹក​ជញ្ជូន-​កាន់​កាប់​អាវុធ​«ជ័រ»?

បន្ទាប់ពីត្រូវបានចាប់ផ្សឹក ដោយបង្ខំ កាលពីម្សិលម៉ិញរួច ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មួយអង្គ ព្រះជន្ម២៤វស្សា ត្រូវ​បាន​លោក លី សុខា ចៅក្រមស៊ើបអង្កេត ចេញដីកា​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន នៅក្នុងពន្ធនាគារខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនានេះ។ ការឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ បានធ្វើឡើង ក្រោម​ការ​ចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ។

តែសម្រាប់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​ វិញ បានច្រានចោលការចោទប្រកាន់នោះ និងបាន​បក​ស្រាយថា អាវុធនោះគ្រាន់​តែ​ជា​អាវុធ​«ជ័រ» សម្រាប់ក្មេង​លេង​ប៉ុណ្ណោះ។ សមាជិក​ព្រះសង្ឃ​ប្រមាណ ៣០​អង្គ របស់ចលនានេះ បាន​ប្រមូល​ផ្ដុំ​គ្នា ​​នៅ​មុខ​សាលា​ដំបូង​ខេត្ត​​បាត់ដំបង តាំង​ពី​ព្រឹក​រហូត​ដល់​​រសៀល​ថ្ងៃ​នេះ​ដដែល ដើម្បី​ទាមទារ​ ឲ្យ​តុលាការ​ដោះលែង​ សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះវិញ។

[...]

«K01 អាច​ជាប់​ពន្ធនាគារ ព្រោះ​បង្ក​ភាព​វឹកវរ​ដល់​សង្គម»

«K01 អាច​ជាប់​ពន្ធនាគារ ព្រោះ​បង្ក​ភាព​វឹកវរ​ដល់​សង្គម»

និពន្ធនាយក អង្គភាពសារព័ត៌មាន​កម្លាំង​មនុស្​សធម៌ លោក ឃឿន សុឡា ហៅ «K01» និងក្រុមការងារ អាច​នឹង​មាន​បញ្ហាធ្ងន់ធ្ងរ ប្រសិនបើក្រុម​របស់​លោក​មិន​បញ្ឈប់សកម្មភាព ដែលអាជ្ញាធរចាត់ទុកថា ជាការ​«បង្ក​ភាព​រញ៉េ​រញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការ» ជាមួយអាជ្ញាធរ។ គេហទំព័រ​របស់​នគរបាលជាតិ បានស្រង់​សំដី របស់​លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលរាជធានី មកសរសេរថា លោកនឹងបញ្ជា​ទៅ​គ្រប់​បណ្ដា​ខណ្ឌ ទាំង១២ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យត្រួតពិនិត្យចំពោះទង្វើ របស់ក្រុមការងារ «K01»។

នៅក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើង «សមត្ថកិច្ច​នឹងមានវិធានការ ចំពោះ K01 បើនៅតែបង្កភាព​រញ៉េ​រញ៉ៃ​លើដងផ្លូវ» គេហទំព័រដដែល បាន​លើកមកបញ្ជាក់ នូវមាត្រាមួយចំនួន នៃច្បាប់ចរាចរណ៍​ជើង​គោក និងច្បាប់ក្រមព្រហ្មទណ្ឌ ដែលអាចឲ្យគេដឹងថា សមាជិកក្រុមរបស់លោក ឃឿន សុឡា អាចនឹងមាន​ទោស ​រហូត​​ជាប់​ពន្ធនាគារ ប្រសិនជានៅតែបន្តសកម្មភាព [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...