សកម្មជនបរិស្ថានពីចលនាមាតាធម្មជាតិ ៣នាក់ ត្រូវបានចាប់ខ្លួន
នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ យុវជនបីរូប ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរស្រុកបទុមសារគរ ចាប់ខ្លួននៅភូមិធ្នុង ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។ យុវជនទាំងបីមានឈ្មោះ សាន់ ម៉ាឡា - ទ្រី សុវិគា និង សំណាង។ នេះបើតាមការអះអាង របស់សមាជិកមួយរូប របស់ចលនានេះ។
សមាជិកនៃចលនាមាតាធម្មជាតិ លោក តារា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មុនការចាប់ខ្លួនបីថ្ងៃ ខាងអធិការដ្ឋាននគរបាលស្រុកបទុមសាគរ បានផ្ងើលិខិតចំនួនបី ឲ្យលោក សាន់ ម៉ាឡា - ទ្រី សុវិគា និងលោក សំណាង ដើម្បីធ្វើការសាកសួរ។ លោកបានមន្ថែមទៀតថា ឥឡូវពួកគេទាំងបី ត្រូវបានចាប់បញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលស្រុកបទុមសាគរ បន្ទាប់មកទៅស្នងការខេត្ត ចុងក្រោយបញ្ជូន ទៅដល់សាលាដំបូងខេត្ត។
យុវជនទាំងបីត្រូវបានឃាត់ខ្លួន នៅពេលដែលពួកគេព្យាយាម ចូលទៅមើលសកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុនចំនួនពីរ មានឈ្មោះ Direct action [...]