Posts by "ជ័យវិបុល"

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ទើប​នឹង​រក​ឃើញ​ពស់​ថ្លាន់​«យក្ស»​មួយ​ទៀត នៅ​ប្រេស៊ីល

ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិត​ក្នុងក្រុង «Altamira» ភាគកណ្ដាល​នៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បាន​រាយការណ៍​ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែង​និង​ទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។

វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់​ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត​(ទទឹង)​​​របស់​ពស់​ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។

បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្ស​សត្វ​ព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ [...]

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

ទូរស័ព្ទ អាយហ្វូន (iPhone) ជំនាន់ទី៧ របស់អ័បផល (Apple) ដែលមានពីរប្រភេទ (iPhone 7 និង iPhone 7 Plus) មិនមានរន្ធ សម្រាប់ដោត ខ្សែស្ដាប់ សម្លេង ទៀតទេ ដោយទុកការភ្ជាប់រវាងតួទូរស័ព្ទ ទៅ​នឹង​កាស​​ស្ដាប់​ត្រជៀក ឬសម្រាប់និយាយទូរស័ព្ទ ជំនួសមកវិញ ដោយប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលគេបាន​ស្គាល់​ខ្លះៗ​មក​ហើយ។

នៅក្នុងបទបង្ហាញ ពីទីក្រុង សានហ្វ្រាន់ស៊ីស្កូ (San Francisco) ភាគខាងលិច​សហរដ្ឋអាមេរិក លោក «Phil Schiller» អ្នកទទួលខុសត្រូវមួយរូប របស់សហគ្រាស អ័បផល បានថ្លែងរៀបរាប់ថា ទូរស័ព្ទអាយហ្វូន ៧ និង​អាយហ្វូន ៧ «Plus» ដែលមានទំហំធំជាង អាយហ្វូន៧បន្តិច មានប្រព័ន្ធការពារ ការជ្រាបទឹក និង​ប្រព័ន្ធ​ការពារ​ធូលី។ បងប្អូនអាយហ្វូនទាំងពីរ មានបំពាក់ដោយម៉ាស៊ីនថតរូបយ៉ាងទំនើប ជាងអាយហ្វូនប្រភេទ​មុនៗ ដែល​អ័បផលបានចេញលក់​កន្លងមក។

[...]

ស្ពាន​សម្រាប់​អ្នក​ថ្មើរ​ជើង​មួយ បាក់​ធ្លាក់​ពី​លើ​ថ្នល់​ល្បឿន​លឿន

ស្ពានសម្រាប់អ្នកថ្មើរជើងមួយ ដែលសង់កន្លង​ពីលើថ្នល់ល្បឿនលឿន លេខ «M20» បានបាក់ធ្លាក់​កាល​ពីថ្ងៃ​សៅរ៍ បន្ទាប់ពីបានប៉ះជាមួយ រថយន្ដដឹកទំនិញមួយគ្រឿង។ ហេតុការណ៍នេះ បានបង្កឲ្យអ្នកបើក​បរ​ម៉ូតូម្នាក់​រង​របួស ហើយចរាចរណ៍ទាំងពីរទិស របស់ថ្នល់ល្បឿនលឿន ដែលឆ្ពាប់រាជធានី ឡុងដ៍ មកកាន់ច្រកសមុទ្រ ម៉ង់ (Manche - ច្រកនេះមុជ ពីខាងក្រោមសមុទ្រម៉ង់ ដើម្បីភ្ជាប់ទៅដីទ្វីប កាត់តាម​ប្រទេសបារាំង) បានបិត​អស់​ជា​ច្រើន​ម៉ោង។ នេះបើតាមការអះអាង របស់នគរបាល នៅក្នុងតំបន់ដែលកើតហេតុ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលបានឲ្យដឹងថា គេបានជូនដំណឹង មកកាន់នគរបាល អំពីគ្រោះ​ថ្នាក់​នេះ នៅវេលាម៉ោង ១១ និង០៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង១៦ និង០៧នាទី ម៉ោងនៅកម្ពុជា)។ សេចក្ដី​ប្រកាសព័ត៌មាននោះ បានបញ្ជាក់ទៀតថា៖ «នៅខណៈនេះ ហេតុការណ៍នេះ វាដូចជាកើតឡើង ដោយ​សារ​រថយន្ដ​ដឹកទំនិញ បានបើកបុកស្ពាន សម្រាប់អ្នកថ្មើរជើងខាងលើ [...]

រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

រ៉ូណាល់ដូ ឌឺ​ដង​ដាក់ គ្រីស្មាន ព្រោះ​បាន​ឈ្នះ​​ពីរ​ដង​នៅ​ផ្ដាច់​ព្រ័ត្រ

កំពូលតារាបាល់ទាត់ពិភពលោក នៅតែជាកំពូលតារាបាល់ទាត់! បន្ទាប់ពីឈ្នះជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League» និងក្នុងក្របខណ្ឌ ប្រកួតថ្នាក់ជម្រើសជាតិ «Euro 2016» រួច កីឡាករ​បាល់ទាត់​ជាតិ​ព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានយកឈ្នះជាថ្មីទៀត សម្រាប់​តំណែង​ជា​កីឡាករ​ឆ្នើម​ប្រចាំ​អ៊ឺរ៉ុប ក្នុងរដូវកាលកន្លងទៅ។

កីឡាកររូបសង្ហា គ្រីស្ទៀណូ រ៉ូណាល់ដូ បានទទួលពិន្ទុច្រើនជាងជាងដៃគូ នៅក្នុងក្រុមរៀលម៉ាឌ្រីត (Real Madrid) ជាមួយគ្នា កីឡាករអន្តរជាតិ ហ្គារេត បែល (Gareth Bale) និងកីឡាករអន្តរជាតិ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ដែលកំពុងទាត់ឲ្យក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid)។

នៅពេលមកទទួល​ពាន​រង្វាន់ សម្រាប់តំណែងមួយនេះ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក នៅក្នុងប្រទេសម៉ូណាកូ (Monaco) ដែល​ស្ថិត​ក្នុង​ភាគ​ខាង​ត្បូង​បារាំង រ៉ូណាល់ដូ កីឡាករព័រទុយហ្គាល់ [...]

គ្រោះ​បោក​ម៉ូតូ​ដ៏​រន្ធត់ ពេល​បើក​ម៉ូតូ​ប្រណាំង​សាក​ល្បង

គ្រោះ​បោក​ម៉ូតូ​ដ៏​រន្ធត់ ពេល​បើក​ម៉ូតូ​ប្រណាំង​សាក​ល្បង

គ្រោះថ្នាក់បានកើតឡើង នៅពេលដែលក្រុមកីឡាករប្រណាំងម៉ូតូទាំងនេះ ចាប់ផ្ដើមធ្វើការរត់សាកល្បង ជា​លើក​ទី៣ ដែលសុទ្ធសឹងជាការសាកល្បង ធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅមុនការប្រកួតដណ្ដើមពានរង្វាន់ធំ នៃ​«Moto2» នៅក្នុងប្រទេសឆែក ដែលប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យស្អែកឡើង។

ផ្ទុយស្រឡះពីសភាពគ្រោះថ្នាក់ ដែលគេឃើញម៉ូតូ និងអ្នកបើកបានប៉ើងខ្លួនជាច្រើនត្រឡប់នោះ កីឡាករ​ជាតិ​ស្វីស «Thomas Lüthi» ត្រូវបានគេរាយការណ៍មកថា មិនមានរងរបួសអ្វីធំដុំនោះទេ។


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...