Posts by "សេក មនោរកុមារ"

គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង»​ដែល​បំពេញ​តួនាទី​

គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង»​ដែល​បំពេញ​តួនាទី​

តើការចាប់ចងតំណាងរាស្ត្រ ទាំងស្ថិតក្នុងអភ័យឯកសិទ្ធិ ក្រោមមូលហេតុ ថាបានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ពិតជាធ្វើឡើង តាមបទដ្ឋានច្បាប់ និងស្របតាម​នីតិវិធីត្រឹមត្រូវ​មែនឬ? តើការលើកឡើងនានា ទាក់ទង​នឹង​បូរណភាពទឹកដី ដែលខុសទៅនឹងការចង់បាន របស់រដ្ឋាភិបាលកម្ពុជា និងមិត្រភ័ក្រវៀតណាម វាពិត​ជា​បទ​ល្មើស​ជាក់ស្ដែង ហើយត្រូវតែមានទោស រងនូវចាប់ខ្លួនដូច្នេះឬ? ក្នុងរយៈពេល ជាច្រើនខែមកនេះ តើមាន​មនុស្ស​ប៉ុន្មាននាក់ ឬប៉ុន្មានក្រុមហើយ ដែលបានយកការលើកឡើង របស់លោក អ៊ុំ សំអាន ដែលជាប់ពាក់ព័ន្ធ នឹង​បញ្ហា​ព្រំដែន ទៅប្រព្រឹត្តិជាបទឧក្រិដ្ឋ ឬបង្កឲ្យមានចល្លាចលសង្គម?

នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បានឆ្លើយនឹងសំនួរខាងលើថា តំណាងរាស្ត្រ អ៊ុំ សំអាន បានបំពេញតាមតួនាទី​របស់លោក ជាតំណាងរាស្ត្រ ដែលត្រូវបម្រើជាតិ​បម្រើពលរដ្ឋ និងមិនបាន​ប្រព្រឹត្តិ​បទ​ល្មើសនោះទេ។ លោក បញ្ញា បានពន្យល់ [...]

ប្រកាសអាសន្នរួច​ជម្លៀស​មនុស្ស​ចេញ នៅ​ព្រលាន​យន្ដហោះ អាមស្ទែដាម

ប្រកាសអាសន្នរួច​ជម្លៀស​មនុស្ស​ចេញ នៅ​ព្រលាន​យន្ដហោះ អាមស្ទែដាម

ក្នុងយប់ថ្ងៃទី១២ ខែមេសានេះ អាកាសយានដ្ឋានអន្តរជាតិ «Amsterdam-Schipol» បានជម្លៀស​មនុស្ស​ចេញ បន្ទាប់ទទួលបាន​ការប្រកាសអាសន្​នមួយរួចមក។ មនុស្សម្នាក់​ត្រូវបានឃាត់ខ្លួន នៅក្នុង​ហេតុការណ៍​ខាង​លើ ដែលសង្ស័យជាអំពើភេរវកម្ម។ នេះបើតាមមន្ត្រីអ្នកទទួលខុសត្រូវ ដែលបានថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP»។

អ្នកនាំពាក្យឲ្យព្រលានយន្ដហោះ លោក ដានៀល ថាមើរ (Danielle Timmer) បានថ្លែងឲ្យដឹងថា៖ «នគរបាល​បានធ្វើការជម្លៀសមនុស្ស ពីផ្នែកមួយ នៃព្រលានយន្ដហោះ ក៏ដូចជាចេញពីសណ្ឋាគារ "Sheraton" ដែល​ស្ថិត​នៅក្បែរនោះ»។

រូបភាពដែលបង្ហាញតាម​ទូរទស្សន៍ក្នុងស្រុក​ បានបង្ហាញឲ្យឃើញថា កងកម្លាំងប្រដាប់ដោយអាវុធ​ធុន​ធ្ងន់​គ្រប់​ដៃ ត្រូវបានបញ្ជូនមកដាក់ប្រចាំការ នៅជុំវិញព្រលានយន្ដហោះ ដែលត្រូវបានដាក់ក្នុងសភាព​«ប្រុង​ជើង​ការ» រាប់ចាប់តាំង ពីភេរវកម្មថ្ងៃទី២២ ខែមីនា កន្លងមក នៅរាជធានីព្រុយសែល [...]

សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ

សម រង្ស៊ី៖ បូរណភាព​ទឹកដី​កម្ពុជា នៅ​តែ​ជា​បញ្ហា​ចោទ

នៅមួយថ្ងៃក្រោយ ការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្មរបស់មជ្ឈដ្ឋាននានា បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ជាពិសេស គឺលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិតែម្ដង ដែលបានសម្ដែងប្រតិកម្មជាលើកដំបូង ពីបញ្ហានេះ ដោយចាត់ទុកការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ បង្ហាញកាន់តែច្បាស់ថា បញ្ហាបូរណភាពទឹកដីកម្ពុជា នៅតែជាចំណោទនៅឡើយ ហើយ​សេរីភាព​​នៃការបញ្ចេញមតិនៅកម្ពុជា មិនដែលត្រូវបានគោរពនោះទេ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរជាអាថ៌ថា៖ «បើ​បញ្ហា​នេះ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវហើយ គួរឲ្យទុកចិត្តហើយ មិនចាំបាច់ព្រួយបារម្ភឡើយ(...)មែន​នោះ រដ្ឋាភិបាល​មិនចាំបាច់បំពានច្បាប់ រហូតដល់បំពានរដ្ឋធម្មនុញ្ញ ទាក់ទងទៅនឹងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មិនចាំ​បាច់​បំបិទសិទ្ធិសម្តែងមតិ របស់ប្រជាពលរដ្ឋ ហើយមិនចាំបាច់ចាត់វិធានការ [...]

នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង

នាយក​រដ្ឋមន្ត្រី​​អ៊ុយក្រែន ប្រកាស​​លា​លែង​​ពី​​តំណែង

«ក្រោយពីបានធ្វើ នូវអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីធានានូវស្ថិរភាព របស់ប្រទេស និងបង្កបង្កើត​នូវការផ្លាស់ប្ដូរ​មួយ ដ៏​ស្ងប់ស្ងៀម​ដូចនេះ​មក ខ្ញុំសម្រេចចិត្ត ធ្វើការលាឈប់ ពីតួនាទីជានាយករដ្ឋមន្ត្រី នៃប្រទេស​អ៊ុយក្រែន»។ នេះជាការថ្លែងប្រកាស របស់​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក អារសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ដើម្បីដាក់​បញ្ចប់​នូវ​តំណែង​របស់​លោក ដែលរូបលោក​បាន​អង្គុយ តាំង​ពី​ឆ្នាំ​២០១៤មក។

ការលាលែងពីតំណែង របស់លោក អារសឺនី អៀតសឺនីអ៊ុក បានធ្វើឡើងនៅពីរខែ ក្រោយការប៉ុនប៉ង​មិន​បាន​សម្រេច ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ពីសំណាក់រដ្ឋសភាអ៊ុយក្រែន ដោយមកពី​មិនមាន​សម្លេង​គ្រប់​គ្រាន់។ នៅពេលនោះ បើសូម្បីលោកប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) ក៏​បាន​អំពាវនាវ​ឲ្យ​លោក អារសឺនី ធ្វើការលាលែងពីតំណែងដែរ នៅបន្ទាប់ពីរឿង​អាស្រូវពុករលួយ​ជាច្រើន [...]

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

WWF៖ អស់​មាន​សត្វ​ខ្លា​ធំ នៅ​កម្ពុជា​ទៀត​ហើយ!

«ក្នុងពេលបច្ចុប្បន្ននេះ មិន​មាន​ការ​បង្កាត់​ពូជ​ថ្មី​ណា​មួយ​ នៃ​សត្វ​ខ្លា​ធំ​ទៀតឡើយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អម្បូរ​សត្វខ្លាដ៏កម្រនេះ ត្រូវបានចាត់ទុកថា ដូចជាបានផុតពូជអស់ទៅហើយ។» នេះជាការអះអាង របស់​អង្គការ​មូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា «WWF» កាលពីថ្ងៃពុធកន្លងមកនេះ។ អង្គការពិភពលោក បានអះអាងថា សត្វខ្លាធំនៅកម្ពុជានេះ ត្រូវបានឃើញជាលើកចុងក្រោយ តាំងពី​ឆ្នាំ២០០៧។

ការបរបាញ់យ៉ាងអាណាធិបតេយ្យ និងកាប់ព្រៃឈើ ជាមូលហេតុ...

បើទោះជាដំណឹងខាងលើ បានធ្លាក់ចុះមក បង្កឲ្យមានភាពសោកស្ដាយយ៉ាងណាក៏ដោយ តែគេនៅមិន​ទាន់​អស់សង្ឃឹមនៅឡើយ។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញ បានអនុម័ត​គម្រោង​ឲ្យនាំយកសត្វខ្លាធំ ឲ្យមកធ្វើការបង្កាត់ពូជ និងព្រលែងឲ្យទៅរស់នៅក្នុងព្រៃ ក្នុងប្រទេសកម្ពុជាវិញ។ គម្រោង​នេះ មានរាប់បញ្ចូលទាំងការអភិរក្សព្រៃធំៗ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...