Posts by "សេក មនោរកុមារ"

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

តារាបាល់ទាត់ដ៏ល្បី ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី ដែលទាត់នៅខ្សែរប្រយុទ្ធ អោយក្រុមបាសឺឡូន របស់ប្រទេស​អេស៉្បាញ ទើបនឹងទទួលបាន ពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០១២នេះទៀត បន្ទាប់ពីទទួលបានបីលើករួចមកហើយ។


កីឡាករ លីយ៉ូនែល ម៉េស៊ី ក្នុងពេលទទួលពានរង្វាន បាល់មាស។

លីយ៉ូនែល ម៉េស៊ី (Lionel Messi) អាយុ២៥ឆ្នាំ បានក្លាយជាកីឡាករទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលទទួលបាន​ពានរង្វាន់នេះ ចំនួនបួនដងជាប់ៗគ្នា។ កីឡាករទាត់នៅខ្សែរប្រយុទ្ធរូបនេះ បានបំបែកឯកគ្គទកម្មក្នុងឆ្នាំ២០១២កន្លងមក នូវការស៊ុតបាល់បញ្ចូលទីបានចំនួន ៩១គ្រាប់ លើសកីឡាករណាៗទាំងអស់។ [...]

ស៊ីរី៖ អាសាធ ស្នើ​«ដំណោះ​ស្រាយ»​នយោបាយ តែ​ក្រុម​បះបោរ​បដិសេធ

ស៊ីរី៖ អាសាធ ស្នើ​«ដំណោះ​ស្រាយ»​នយោបាយ តែ​ក្រុម​បះបោរ​បដិសេធ

ប្រធានាធិបតី បាឆារ អាល់-អាសាធ បានប្រកាសកាលពីថ្ងៃអាទិត្យទី៦ ខែមករានេះ ពីផែនកានយោបាយមួយ ដើម្បី​ដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ ដែលបានដាក់ប្រទេសស៊ីរី អោយធ្លាក់ចូល ទៅក្នុងសង្គ្រាមស៊ីវិលតាំងពី២១ឆ្នាំមកហើយ។ តែ​ជាដំណោះស្រាយ ដែលលោកអាល់-អាសាធ នៅតែមានអំណាចពេញដៃដដែល ហើយត្រូវបានបដិសេធភ្លាមៗ ដោយ​ពួកបះបោះ ដែលតម្រូវអោយលោកប្រធានាធិបតី ចុះចេញពីតំណែងជាមុនសិន។


លោកបាឆារ អាល់ អាសាធ ប្រធានាធិបតីនៃប្រទេសស៊ីរី ដែលក្រុមប្រឆាំង ចង់អោយចុះពីតំណែង។

នេះជាកាបង្ហាញខ្លួនមួយ បន្ទាប់ពីសម្ងំក្នុងភាពស្ងប់ស្ងៀមតាំងពីជាង៧ខែមកហើយ របស់លោកបាឆារ អាល់ អាសាធ (Bachar al-Assad) ប្រធានាធិបតីនៃប្រទេសស៊ីរី។ លោកបានធ្វើអោយគេមើលឃើញលោកថា ជាមនុស្សចេះផ្លាស់ប្ដូរ ដោយបានស្នើអោយមាន [...]

នៅជប៉ុន ត្រី«ថុនក្រហម» មួយ​ក្បាល​តម្លៃ១,៨​លាន​ដុល្លា (វីដេអូ)

នៅជប៉ុន ត្រី«ថុនក្រហម» មួយ​ក្បាល​តម្លៃ១,៨​លាន​ដុល្លា (វីដេអូ)

ត្រី«ថុនក្រហម»នេះ មានទម្ងន់ ២២២គីឡូក្រាម ត្រូវបានគេដេញថ្លៃលក់ដាច់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងតម្លៃ១,៨ លានដុល្លា (១៥៥,៤លានយ៉េន ត្រូវជា ១,៣៨លានអ៊ឺរ៉ូ)។ បើគិតមកតម្លៃក្នុងការកាប់លក់រាយវិញ  គេត្រូវចំណាយប្រាក់​ក្នុងតម្លៃ ៨២០០ដុល្លា (ប្រមាណជា៦០០០អ៊ឺរ៉ូ) ដើម្បីទិញបានសាច់ត្រីមួយដុំ ទម្ងន់មួយគីឡូក្រាម។


លោក គីយ៉ូស្សី គីមួរ៉ា ម្ចាស់ភោជនីយដ្ឋាន ស៊ូស៊ី ជប៉ុនដ៏ល្បី។ AFP PHOTO / Yoshikazu TSUNO

ត្រីដែលមានទំហំធំគួរសម នេសាទចេញពីផ្នែកខាងជើង នៃប្រទេសជប៉ុន ត្រូវបានទិញដោយ លោក គីយ៉ូស្សី គីមួរ៉ា (Kiyoshi Kimura) ម្ចាស់ភោជនីយដ្ឋានជាច្រើន ដែលមានជំនាញខាងមុខម្ហូប ស៊ូស៊ី (Sushi ម្ហូបជប៉ុនដែលផ្សំ​ជាមួយ​ត្រី​ថុនឆៅ)។ លោក [...]

ស៊ីរី៖ តាមអ.ស.ប. ច្រើន​ជាង​៦០ពាន់​នាក់​បាន​ស្លាប់ ក្នុង​២១ខែ​កន្លង​មក

ស៊ីរី៖ តាមអ.ស.ប. ច្រើន​ជាង​៦០ពាន់​នាក់​បាន​ស្លាប់ ក្នុង​២១ខែ​កន្លង​មក

អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃពុធទី០២ ខែមករានេះថា ចំនួនមនុស្សច្រើនជាង ៦០ពាន់នាក់ បានស្លាប់​នៅក្នុងជម្លោះផ្ទៃក្នុងនៃប្រទេសស៊ីរី តាំងពី២១ខែកន្លងមកហើយ។ មនុស្សទាំងនោះ បានបាត់បង់ជីវិត​ ដោយសារការវាយ​សម្រុកយ៉ាងរន្ថើន ពីសំណាក់ក្រុមអ្នកប្រមាញ់នៃរបបសព្វថ្ងៃ រួមមានទាំងការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងរងគ្រោះ​ដោយសារការប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាម។


ឈាមហូរក្លាយជាស្ទឹង ក្នុងសង្គ្រាមស៊ីវិលស៊ីរី ដែលគេមិនដឹងថា នឹងចប់នៅពេលណា។ រូបថត printemps-syrien.com។

ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានអះអាងនៅទីក្រុងហ្សែណែវ ពីស្ថិតិនៃចំនួន​មនុស្សប្រមាណជា ៥៩ ៦៤៨នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសនេះ [...]

បារាំង៖ ដុត​យានយន្ដ​ចំនួន​១១៩៣​គ្រឿង និង​ស្លាប់​ម្នាក់​ដោយ​កាំជ្រួច ដើម្បី​​ទទួល​ឆ្នាំថ្មី

បារាំង៖ ដុត​យានយន្ដ​ចំនួន​១១៩៣​គ្រឿង និង​ស្លាប់​ម្នាក់​ដោយ​កាំជ្រួច ដើម្បី​​ទទួល​ឆ្នាំថ្មី

ក្នុងយប់ថ្ងៃចូលឆ្នាំសកល គេបានស្វាគមទទួលឆ្នាំថ្មី ជាមួយនឹងការដុតបំផ្លាញរថយន្ដ ចំនួន ១ ១៩៣គ្រឿង។ ព្រឹត្តិការណ៍​នេះបានបង្កអោយ នគរបាល៣នាក់ និងកងអាវុធហត្ថបួននាក់ទៀត រងរបួសស្រាល។ ក្នុងហេតុការណ៍មួយទៀត យុវជន​ម្នាក់បានស្លាប់ ដោយសារផាវកាំជ្រួច ហោះមកផ្ទុះចំកណ្ដាលមុខ។


រថយន្ដនេះ កំពុងឆេះយ៉ាងសន្ធោសន្ធៅ នៅតំបន់ក្លេម៉ង់ ហ្វែរ៉ង់ ភាគខាងត្បូងប្រទេសបារាំង។ រូបថត Maxppp។

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបារាំង លោក ម៉ានូអឹល វ៉ាល (Manuel Valls) បានថ្លែងប្រាប់អោយដឹងថា ក្នុងយប់​ចូលឆ្នាំ​សកល​នេះ មានរថយន្តទាំងអស់ ចំនួន១១៩៣គ្រឿង ត្រូវបានដុតបំផ្លាញ ក្នុងនោះ៣៤៤គ្រឿង បានរងនូវការឆេះបន្ត។ លោកក៏​បានបញ្ជាក់ដែរថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...