Posts by "សេក មនោរកុមារ"

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

ម៉ូស្គូ បង្កើត​បណ្ណាល័យ​ចម្រៀង​សត្វ​ស្លាប

សាលាក្រុងម៉ូស្គូ បានប្រកាសកាលពីដើមអាទិត្យនេះ ថាខ្លួននឹងបង្កើតអោយមាន នូវបណ្ណាល័យចម្រៀងសត្វស្លាបមួយ ដើម្បីអាចអោយគេទាញយកបាន តាមអាំងធើណែត ដោយឥតគិតថ្លៃ។ ការបង្កើតនេះ ក្នុងគោលបំណង​ចង់អោយ​គេ​ស្គាល់ពី ការស្រឡាញ់ជីវិតពណ៌បៃតង នៃបណ្ដាជនរស់នៅក្នុងទីក្រុងម៉ូស្គូ។


រូបជំនួស និយាយពីសត្វស្លាបស្រុកមួយ ដែលរស់នៅក្បែរមនុស្ស។

ចម្រៀងរបស់សត្វស្លាប ដែលមានកាន់តែច្រើនទៅៗ នៅក្នុងទីក្រុង និងតំបន់ជុំវិញ នឹងត្រូវរៀបចំផ្ទុកទុក នឹងថតចម្លងទុក​នៅក្នុង កម្រងអាល់ប៊ុមមួយ ដែលនឹងចែកផ្សាយ នៅក្នុងសួនកំសាន្ដ សាលារៀន និងតាមបណ្ណាល័យ។ នេះជាការ​អោយ​ដឹង របស់លោកនាយកការិយាល័យបរិដ្ឋាន នៃសាលាក្រុង លោក អង់តុន គូបាតឆេវស្គី (Anton Koulbatchevski)។

សៀវភៅចម្រៀងនេះ នឹងមានការដាក់បង្ហាញ នូវការពន្យល់ពីគ្រប់ប្រភេទសត្វ [...]

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

កោះល័នតា៖ តុលាការ​ជាយ​ក្រុង​ប៉ារីស​អង្កេត ពី​បទ​ធ្វើ​អោយ​ស្លាប់​ដោយ​អចេតនា

តុលាការនៅជាយក្រុងប៉ារីស បានបើកសំនុំរឿង ពីបទធ្វើអោយស្លាប់ដោយអចេតនា នៅបន្ទាប់ពីសាក្សីម្នាក់​មិនបញ្ជេញ​ឈ្មោះ បានចេញ​មក​បកអាក្រាត ហេតុការណ៍ ដែលទំនងជាពិត (?) ហើយបានផ្សាយព្រោងព្រាង នៅលើប្រព័ន្ធផ្សព្វ​ផ្សាយបារាំង។ ចំណែកខាងស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មវិញ ក៏ត្រៀមវាយលុក តាមប្រព័ន្ធតុលាការតបវិញដែរ ពីបទ​«បរិហាកេរ្ត៍»។


រូបតំណាងអោយកម្មវិធីទូរទស្សន៍ «កោះល័នតា»។

បើទោះជាអាជ្ញាធរកម្ពុជា បានបិទសំនុំរឿងនេះហើយក៏ដោយ ក៏ហេតុការណ៍នេះ នៅបារាំងឯណោះ ស្ថិតនៅឆ្ងាយនៅ​ឡើយ ពីការបិទបញ្ចប់។ ក្នុងអត្ថបទមុន យើងបានស្រង់ប្រភពមួយ មកបញ្ជាក់ថា តុលាការទីក្រុងប៉ារីស នឹងមិនបើក​ការ​អង្កេត​លើ​សំនុំរឿងនេះទេ។ [...]

កោះល័នតា៖ មាន​សាក្សី​ឆ្លើយ​ដាក់​ផលិតកម្ម ពី​កង្វះ​ទំនួល​ខុសត្រូវ

កោះល័នតា៖ មាន​សាក្សី​ឆ្លើយ​ដាក់​ផលិតកម្ម ពី​កង្វះ​ទំនួល​ខុសត្រូវ

គេត្រូវរងចាំប៉ុន្មានថ្ងៃក្រោយ ដើម្បីអោយសាក្សីម្នាក់ បានដកដង្ហើម ហើយងាកមកបកស្រាយ ពីហេតុការណ៍ពិតប្រាកដ (?) នៅលើកោះរ៉ុង ក្នុងប្រទេសកម្ពុជា ដែលបណ្ដាលអោយបេក្ខជន ដែលចូលរួមក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh-​Lanta)» ស្លាប់។ សាក្សី ដែលមិនបានបញ្ចេញឈ្មោះនោះ បានច្រានចោលទាំងស្រុង នូវរបាយការណ៍ចេញដោយ អ្នក​ផលិតកម្មវិធី និងស្ថានីយ៍ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។


រូបភាពពេលកម្មវិធី «កោះល័នតា» ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។

សូមរំលឹកឡើងវិញ ពីរបាយការណ៍ផ្លូវការដែលចេញផ្សាយដោយ ស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មអេវេនឈើ ឡាញ (Adventure line productions - ALP ) បាននិយាយថា បេក្ខជនឈ្មោះ ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ បានបង្ហាញសញ្ញា​«មិនស្រួល» តាំងពីមុនពេលចាប់ផ្ដើមវិញ្ញាសារទីមួយ [...]

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

អាមេរិក៖ ចម្រូងចម្រាស​លើ​អត្ត​សញ្ញាណ អ្នក​សម្លាប់​ប៊េន ឡាដេន

វគ្គថ្មីមួយ ស្ដីពីការស្លាប់របស់ អ៊ូសាម៉ា ប៊េន ឡាដេន (Oussama Ben Laden) បានជម្រុញអោយមានចម្ងល់សារជាថ្មី ទៅ លើអត្តសញ្ញាណរបស់ជនអ្នកបានបាញ់សម្លាប់ មេបណ្ដាញភេវរកម្ម។ បណ្ដាញទូរទស្សន៍ស៊ីអ៊ីនអ៊ីន បានបកស្រាយពី​រឿងនេះ ហើយបានច្រានចោលវគ្គមុន ដែលផ្សាយដោយទស្សនាវដ្ដីអេសវ៉ាយើ  (Esquire) ពីជនម្នាក់ តាំងខ្លួនជាអ្នក​បាញ់ប៊េនឡាដេន។


អ៊ូសាម៉ា ប៊េន ឡាដេន នៅមុនការរកឃើញរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

នៅខែកុម្ភះ កន្លងទៅទស្សនាវដ្ដីអេសវ៉ាយើរ បានផ្សាយនូវកិច្ចសន្ទនាមួយយ៉ាងវែង ធ្វើជាមួយនឹងជនម្នាក់ ដែលសុំ​មិន​បញ្ចេញឈ្មោះ តែបានតាំងខ្លួនថា ជាអ្នកបាញ់សម្លាប់ មេបណ្ដាញភេវរនិយមអាល់ កៃដា (al-Qaïda) នៅក្នុងលំនៅដ្ឋាន​របស់គាត់ ក្នុងខេត្តអាប៊ុតាបាដ (ប្រទេសប៉ាគីស្ដង់) នាយប់ថ្ងៃទី១ខែមិនាឆ្នាំ២០១១។ [...]

កោះល័នតា៖ កម្ពុជា​បាន​បិត​សំនុំ​រឿង ខណៈ​មេធាវី​បារាំង​ម្នាក់​​សង្ស័យ

កោះល័នតា៖ កម្ពុជា​បាន​បិត​សំនុំ​រឿង ខណៈ​មេធាវី​បារាំង​ម្នាក់​​សង្ស័យ

តាមអាជ្ញាធរកម្ពុជា បេក្ខជនដែលបានចូលរួម ក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សបារាំង ឈ្មោះ ហ្សេរ៉ា បាបាំង (Gérald Babin) បានស្លាប់ដោយសារ«គាំងបេះដូង»។ ប៉ុន្តែមេធាវីម្នាក់នៅទីក្រុងប៉ារីស បានសំនូមពរអោយ ផលិតកម្ម​ដែល​ផលិតកម្មវិធី បង្ហាញពន្លឺទៅលើចម្ងល់ទាំងឡាយ និងពីវិធានការសុវត្ថភាព របស់បេក្ខជនចូលរួមទាំងអស់។


បេក្ខជនហ្សេរ៉ា បាបាំង ស្លាប់ក្នុងកម្មវិធី «កោះល័នតា» របស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។

អាជ្ញាធរកម្ពុជាបានបិទការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿងមរណភាព របស់លោក ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ ដែល​បាន​ទទួលរងគ្រោះថ្នាក់ កាលពីថ្ងៃសុក្រទី២២ខែមិនាកន្លងទៅ នៅក្នុងកម្មវិធីទូរទស្សន៍បារាំងប៉ុស្ដ៍លេខ១ មានឈ្មោះថា កោះល័នតា (Koh-Lanta)។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅលើកោះរ៉ុង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...