Posts by "សេក មនោរកុមារ"

អេហ្សីប៖ បំបែក​បាតុកម្ម​គាំទ្រ​អតីត​​ប្រធានាធិបតី ម៉ូស្សី ឈាម​ហូរ​ជា​«ស្ទឹង» (Pic)

អេហ្សីប៖ បំបែក​បាតុកម្ម​គាំទ្រ​អតីត​​ប្រធានាធិបតី ម៉ូស្សី ឈាម​ហូរ​ជា​«ស្ទឹង» (Pic)

​អាជ្ញាធរ​បាន​ឱ្យ​ដឹងនៅថ្ងៃពុធទី១៤ខែសីហានេះ ថាមាន​មនុស្ស​យ៉ាងហោចណាស់ ២៨០នាក់​ត្រូវ​បាន​សម្លាប់ ក្នុងពេល​ចូលទៅបំបែកហ្វូងបាតុកម្ម នៃក្រុមអ្នកដែលស្និតនឹងអតីតប្រធានាធិបតី មហាមេដ ម៉ូស៊្សី (Mohamed Morsi) ដែលត្រូវ​បានកងទ័ព ធ្វើរដ្ឋប្រហារកាលពីព្រហស្បត្តិទី០៤ខែកក្កដាកន្លងទៅ។


នៅពេលមានការប្រឈមមុខគ្នាខ្លាំង ផ្សែងនិងអណ្ដាតភ្លើងបានឆេះឡើងយ៉ាងខ្មួលខ្មាញ់។ (រូបថត AP Photo/Sabry Khaled)

មាន​មនុស្ស​ជិត ២៨០នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ពុធទី១៤ខែសីហានេះ ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នៅ​ក្នុង យុទ្ធនាការបំបែក​បាតុកម្មដ៏បង្ហូរឈាម​មួយ ប្រឆាំងនឹងក្រុមបាតុករ​ទាមទារ​ឱ្យ​វិល​ត្រឡប់មកវិញ នូវ​អតីត​ប្រធានាធិបតីអ៊ីស្លាម​និយមរបស់​ពួកគេ លោក មហាមេដ ម៉ូស៊្សី [...]

ចាប់បានត្រីស៊ីលិង្គ ផ្អើលអ៊ឺរ៉ុប (VDO)

ចាប់បានត្រីស៊ីលិង្គ ផ្អើលអ៊ឺរ៉ុប (VDO)

ត្រីប្រភេទនេះធ្លាប់បានធ្វើឲ្យអ្នកនេសាទរងរបួសម្ដងហើយ កាលពីឆ្នាំ២០១១។ វាមានប្រភពមកពីប្រទេសអាហ្វ្រិកខាង​ត្បូង ទើបតែត្រូវបានគេប្រទះឃើញនៅក្នុងឆកសមុទ្រនៃប្រទេសស៊ុយអែដ កាលពីពីរថ្ងៃមុននេះ។


ត្រីប៉ាគូ ដែលគេចាប់បាន ហើយបើកមាត់ឃើញធ្មេញរបស់វា ដូចធ្មេញមនុស្ស។ (រូបថត DR)

អាជ្ញាធរនៃប្រទេសស៊ុយអែដ កំពុងចាត់វិធានការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់បញ្ហា ដែលបណ្ដាលមកពីត្រីមួយ​ក្បាល នៃប្រភេទត្របាក់ស៊ីលិង្គ និងផ្លោកទាំងពីររបស់មនុស្សប្រុស ត្រូវបានគេប្រទះឃើញ នៅក្នុងឆកសមុទ្រ​ខាងជើង​របស់ប្រទេសនេះ។

អ្នកនេសាទសញ្ជាតិស៊ុយអែដម្នាក់បានចាប់បានត្រីនេះ នៅក្នុងទឹកសមុទ្រដែលស្ថិតនៅចន្លោះប្រទេសដាណឺម៉ាក និង​ស៊ុយអែដ។ អ្នកទទួលខុសត្រូវមួយរូប នៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុង កូប៉េនអាហ្គ [...]

បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

មិនមានអ្វីដែលប្លែកទេ ដែលទីបំផុតទៅ នៅព្រឹកថ្ងៃទី១២ខែសីហានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស​តាមទូរទស្សន៍ជាតិ នូវលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ការប្រកាសលទ្ធផល ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានឈ្នះគណបក្សគូរប្រជែង គឺ​គណបក្សសង្គ្រោះជាតិ របសលោក សម រង្ស៊ី។ តែសម្រាប់គណបក្សប្រឆាំង ជាលទ្ធផលដែលមិនអាចទទួលយកបាន។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)

មនោរម្យព័ងអាំងហ្វូ សូមដាក់លទ្ធផលតាមសំណៅដើមទាំងស្រុង ដែលជាឯកសាររបស់ [...]

អ្នក​ច្បាប់​បារាំង៖ បង្កើត​សភា​​ឯក​​បក្ស ជា​​ការ​​មើល​​ងាយ​​ម្ចាស់​ឆ្នោត និង​ជំហាន​ទៅ​រក​ភាព​ផ្ដាច់​ការ

អ្នក​ច្បាប់​បារាំង៖ បង្កើត​សភា​​ឯក​​បក្ស ជា​​ការ​​មើល​​ងាយ​​ម្ចាស់​ឆ្នោត និង​ជំហាន​ទៅ​រក​ភាព​ផ្ដាច់​ការ

ការបកស្រាយយ៉ាងប្រទាំងប្រទើស ពីច្បាប់រដ្ឋធម្មនុញ្ញ ដោយមន្ត្រីរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ដើម្បី​ឲ្យ​រដ្ឋសភាអាចបើក សម័យប្រជុំរបស់ខ្លួនជាលើកដំបូងបាន ស្ថិតនៅជាបច្ចុប្បន្នភាពនៅឡើយ។ តែអ្វី ដែលអ្នកតាមដាន​ស្ថានការណ៍នយោបាយមិនយល់ និងផ្ទុះសំណើចទប់មិនបាននោះ គឺក្រុមអ្នកបកស្រាយដែលតាំងខ្លួនជាបណ្ឌិត ឬអ្នក​ច្បាប់ធំៗនោះផង ដូចជាចង់និយាយអោយតែខ្លួនឯងត្រូវ និងបានបកស្រាយរដ្ឋធម្មនុញ្ញ ទៅតាមតែឆន្ទះដែល​គណបក្ស​ខ្លួនឯងគាំទ្រចង់បានទៅវិញ ហើយភ្លេចគិត និងលែងយល់ថា តើរដ្ឋសភាជាអ្វីឲ្យពិតប្រាកដ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

មនោរម្យព័ងអាំងហ្វូធ្លាប់បានសរសេរ ក្នុងអត្ថបទរបស់ខ្លួនយ៉ាងហោចណាស់ ក៏មាន

ពាក្យ​«ប្រាដឺហ្វែ (Bras de Fer)»​បន្លឺ​ដោយ ឈាង វុន ដូច​មិន​សូវ​បារាំង

ពាក្យ​«ប្រាដឺហ្វែ (Bras de Fer)»​បន្លឺ​ដោយ ឈាង វុន ដូច​មិន​សូវ​បារាំង

នៅពេលដែលគូបដិបក្ខ របស់លោក គឺលោក សុន ឆៃ បានរំឮករឿងដ៏រសើបមួយ ដែលបានកើតមាន​ តាំងពីជិតមួយ​ឆ្នាំមុន (សម័យប្រជុំថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ២០១២​) នៅក្នុងរដ្ឋសភា លោក ឈាង វុន ទំនងជាទប់លែងបាន តទៅទៀត ក៏បានទម្លាយ នូវអាថ៌កំបាំងមួយ ដែលបានបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងមជ្ឈដ្ឋាននយោបាយខ្មែរ។ រឿងនេះ​ បានគាស់កកាយមកវិញ ពីហេតុការណ៍មួយ ដែល​លោក ឈាង វុន បានងើបឡើងត្មះដៀល លោក កឹម សុខា ដែល​កាលនោះ ជាអ្នក​តំណាង​រាស្រ្ត​ និងជា​​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​ ថា«ជា​មនុស្ស​ព្រៃ​ផ្សៃ​​ដូចព្នង»។ ​

សេចក្ដីថ្លែង​ របស់លោក ឈាង វុន នៅពេលនោះ ​​​ត្រូវ​បាន​សហគមន៏​ជនជាតិភាគ​តិច​​ ចាត់​ទុក​ថា ​ជា​ការ​ប្រមាថមាក់ងាយ​ពួកគេ ហើយ​​បានទាម​ទារ​ឲ្យ​​លោក ឈាន វុន ធ្វើការ​សុំទោស​ជា​សាធារណៈ​ និងទីបំផុតទៅ លោក ឈាង វុន បាន​ធ្វើ​ការ​សុំទោស ជាសាធារណៈមែន បើទោះជាគេបានមើលឃើញថា គាត់ត្រូវបានបង្ខំ ដោយប្រធានរដ្ឋសភា លោក ហេង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...