បង្ហោះម៉ូតូមិនគោរពភ្លើងស្តុប បង្កគ្រោះឲ្យរបួសអ្នកដទៃ
ករណីគ្រោះថ្នាក់ចររាចណ៍មួយ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ នៅត្រង់ស្តុបអាងទឹកអូឡាំពិក បណ្តាលឲ្យមានរបួសស្រាលទាំងសងខាង។
សាក្សីនៅនឹងកន្លែងកើតហេតុ បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា ហេតុការណ៍នេះបង្កឡើងដោយ ម៉ូតូសង់ឌ្រីមពណ៍ខ្មៅសេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ CG-8542 បើកបរដោយយុវជនម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលបើកមិនគោរពភ្លើងស្តុប ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា។ ម៉ូតូមួយគ្រឿងនោះ ម៉ាកឃ្លីកពណ៍ ស លាយ ខៀវ ពាក់ស្លាកលេខព្រះសីហនុ 1B-5004 បើកបរដោយ យុវតីមួយរូប បណ្តាលម៉ូតូទាំងពីរដួលបោកនៅកណ្តាលទ្រូងផ្លូវ និងម្ចាស់ម៉ូតូទាំងសងខាង រងរបួសស្រាលដូចគ្នា។
ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ទាំងយុវជន [...]