Posts by "ក. សោភណ្ឌ"

ស្រវឹង​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ដួល​សន្លប់​ធំ

ស្រវឹង​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ដួល​សន្លប់​ធំ

ពាក្យចាស់និយាយថា បើមិនពូកែ កុំ«ផឹក» ឬបើ«ផឹក» នៅដេកក្នុងផ្ទះ ឲ្យសុខស្រួល។ ព្រោះបើផឹកស្រវឹងហើយ ដើរ​ទៅ​ពេញផ្លូវថ្នល់ វាមិនត្រឹមតែបង្កទុក្ខទោស ដាក់ខ្លួនឯងទេ តែក៏នឹងបង្កឲ្យអ្នកផ្សេង ជួបគ្រោះជាមួយខ្លួនដែរ។ ដូចក្នុង​ករណីនេះ ដែលបានកើតឡើង  កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ រវាងម៉ូតូ និងអ្នកថ្មើរជើងម្នាក់ នៅ​តាម​បណ្តោយផ្លូវមន្នីរ៉េត។

គ្រោះថ្នាក់ដ៏អកុសល បានបង្ករឡើង ដោយបុរសម្នាក់ស្រវឹងដើរឆ្លងថ្នល់ និងយុវជនម្នាក់ ឈ្មោះ វណ្ណា ស្នាក់នៅ​បន្ទប់​ជួល ម្តុំសួនកាណាឌីយ៉ា រាជធានីភ្នំពេញ ដែលបាននបើកម៉ូតូ ប៉ះជាមួយបុរសស្រវឹង ធ្វើឲ្យដួលសន្លប់ភា្លមៗ នៅកន្លែង​កើតហេតុ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ អុជ សុគុណ អាយុ៤៣ឆ្នាំ គ្មានសាច់ញាតិបងប្អូនទេ សព្វថ្ងៃរស់នៅជួយលក់ អ្នកជិតខាងនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន [...]

ឈូស​ឆាយ​បើក​ផ្លូវ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ប្រាំ​គ្រួសារ នៅ​ឬស្សី​កែវ

ឈូស​ឆាយ​បើក​ផ្លូវ ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ប្រាំ​គ្រួសារ នៅ​ឬស្សី​កែវ

ទំនាស់ដីធ្លីមួយនេះ កើតឡើង ខណៈពេលដែលគម្រោង ឈូសឆាយបើកផ្លូវ របស់សាលារាជធានីភ្នំពេញ ចំនួន៧ខ្សែ កំពុងដំណើរការ ហើយបានប៉ះពាល់ទៅដល់ពលរដ្ឋ ប្រាំគ្រួសារ នៅភូមិបឹងឈូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុង​​ចំណោមផ្លូវទាំង៧នោះ គឺផ្លូវ១៨០៨ នេះដែលត្រូវប៉ះពាល់ ដល់ផ្ទះពលរដ្ឋប្រាំគ្រួសារ ហើយការឈូសឆាយ បាន​ដំណើរការទៅជិតដល់លំនៅដ្ឋាន របស់ពួកគាត់។ អ្នកទាំងប្រាំគ្រួសារនោះ អះអាងថា នឹងមិនអាចរើចេញទេ បើគ្មាន​សំណងត្រឹមត្រូវ ហើយបានសំអាងហេតុផលថា ពួកគាត់បានរស់នៅទីនេះ តាំងពីឆ្នាំ១៩៩៦មក និងមានឯកសារ​ស្នាក់​នៅ​ត្រឹមត្រូវ។

អ្នកស្រី ម៉ៅ ពៅ ជាពលរដ្ឋម្ចាស់ដី ដែលកំពុងទាមទារ មិនឲ្យអាជ្ញាធរចាក់ដីបំពេញធ្វើផ្លូវ បានប្រាប់អ្នកសារព័ត៌មានថា គាត់មានលិខិតស្នាក់នៅត្រឹមត្រូវ ចេញពីសង្កាត់ទួលសង្កែ ក្នុងទំហំដី ២០០ម៉ែត្រការេ។ អ្នកស្រីថា គាត់មិនអាច​ចាក​ចេញ ដោយគ្មានសំណងត្រឹមត្រូវនោះទេ ព្រោះបើតាមការវ៉ាស់វែងប៉ាន់ស្មាន់នៅ តែបន្តិចទៀត [...]

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

ម្ដាយ​ជាប់​ពន្ធនាគារ បង្ក​បញ្ហា​រៀន​សូត្រ ចង់​ឲ្យ​ មីឆែល អូបាម៉ា ជួយ

កុមារា កុមារី ដែលជាកូន ឬជាប់សាច់ឈាម​ របស់ស្រ្តីជាប់នៅពន្ធនាគា បានត្អូញត្អែរ បង្ហាញឲ្យដឹងពីទុក្ខលំបាក ដ៏​ធំ​ធេង​របស់ពួកគេ នៅពេលដែលគ្មានម្តាយនៅជាមួយ ជាពិសេស គឺការសិក្សារបស់ពួកគេ ដែលត្រូវប្រឈម​នឹងបញ្ហា​ធ្ងន់ធ្ងរ។

កុមារី ស៊ាង ស្រីភាស់ កូនរបស់អ្នកស្រី ភួង សុភាព ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគា បានថ្លែងរៀបរាប់ថា តាំងពី​ម្តាយ​នាង ត្រូវបានគេចាប់ខ្លួនមក នាងមិនដែលបានទៅរៀន ឲ្យទៀងពេលទេ។ នាងតូច បានបញ្ជាក់ពីមូលហេតុថា ដោយសារតែ មិនមានលុយកាក់គ្រប់គ្រាន់ ពេលខ្លះគ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងម្យ៉ាងទៀត នៅក្នុងអារម្មណ៍​នឹក​ម្តាយរហូត រៀនមិនចូល។ មានពេលខ្លះ ឃើញគេបណ្តើរម្តាយ នឹកម្តាយខ្លួនឯង នាងបានសុំទៅរដ្ឋាភិបាល សហរដ្ឋ​អាមេរិក តាមរយៈភរិយាប្រធានាធិបតី គឺលោកស្រី មីឆែល អូបាម៉ា (Michelle Obama) ឲ្យជួយរកយុត្តធម៌ ឲ្យក្រុម​គ្រួសារ​នាង និងអ្នកភូមិទាំង១១នាក់ផង។

ក្រុម​សមាគម​​រត់​កង់​បី ប្រជុំ​បញ្ចប់​ជម្លោះ​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ

ក្រុម​សមាគម​​រត់​កង់​បី ប្រជុំ​បញ្ចប់​ជម្លោះ​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ

ដោយមានការសម្របសម្រួល ពីលោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើឲ្យមានការជួបគ្នា លើតុប្រជុំ ក្នុងនាមជាអ្នកទទួលយក ការស្រុះស្រួលគ្នារៀងៗខ្លួន។ ក្នុងការប្រជុំ នៅរសៀលថ្ងៃទី១៦ខែមិនា ឆ្នាំ២០១៥​នេះ មានតំណាងសមាគម រួមគ្នាអភិវឌ្ឃន៍កម្ពុជា លោក ឯ សុភាស់ តំណាងសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ  អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងអ្នកសម្របសម្រួល លោក សយ សុភាព។ អ្នកចូលរួមទាំង​អស់​ខាង​លើ បានលើកឡើង ពីបញ្ហា ដែលបានកើតទាំងអស់ ដោយបើកចំហ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា លោកមិនដែលចង់បង្កបញ្ហាទាំងនេះឡើងទេ ដូចដែលបានឃើញស្រាប់ ព្រោះលោក តែងតែឲ្យសមាជិករបស់ខ្លួនចាកចេញ នៅពេលដែលដឹងថា ប្រុងនឹងមាន​ជម្លោះ​កើតឡើង។ ព្រោះលោកមិនចង់ ឲ្យភាគីខាងណាមួយ មើលមុខគ្នាមិនចំនោះទេ ព្រោះសុទ្ធតែជាខ្មែរដូចគ្នា។ លោក​បញ្ជាក់ថា ជម្លោះទាំងនេះ កើតចេញពីសមាជិក និងសមាជិកបញ្ចើចបញ្ចើដាក់គ្នា [...]

ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​ភ្លើង​ស្តុប​ដាច់​អស់

ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​ភ្លើង​ស្តុប​ដាច់​អស់

បន្ទាប់ពីភ្លើងស្តុបនៅ ភូមិសុភី ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ បានដាច់អស់ជាងពីរខែរួច អ្នកបើកបរទាំងអស់ នៅលើទ្រូងផ្លូវ មិនបានប្រយ័ត្ន ឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលធ្វើចរាចរណ៍ បង្កឲ្យគ្រោះ​ថ្នាក់​នៅ​ទីនោះ មានការកើនឡើងជាងមុន។ កើនឡើង រហូតដល់អ្នកភូមិខ្លះ គិតថា មានជើង«កប» ហើយមិនសូវ ហ៊ាន​ចេញ​ទៅ​ណាមកណាទេ ជាពិសេសនៅពេលយប់ បើទោះជមានការចាំបាច់ ក៏ដោយ។

ចំពោះរឿងរ៉ាវទាំងអស់នេះ លោក អាត់ ខែម អគ្គស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកទទួល​ស្គាល់ថា មានគ្រោះថ្នាក់ច្រើនជាងមុន ព្រោះបើផ្លូវមានភ្លើងស្តុបធម្មតា នៅតែអ្នកធ្វើដំណើ មិនចង់គោរពផង ចុះទំរាំ​ដាច់ភ្លើងសញ្ញាចររចរណ៍ទៀត កាន់តែមិនស្តាប់ទៀត។ លោកបានបញ្ជាក់ ចំពោះករណីនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...