ក្រុម​សមាគម​​រត់​កង់​បី ប្រជុំ​បញ្ចប់​ជម្លោះ​ នៅ​សាលា​ខណ្ឌ​ដូន​ពេញ

ជម្លោះចេញជារូបរាង មួយលើកជាពីរលើក បណ្តាលឲ្យតំណាងសមាគមអ្នករត់កង់បីទាំងពីរ ត្រូវជួបប្រជុំរួមមួយ នៅ​ក្នុង​សាលា​ខណ្ឌ​ដូន​ពេញ ដោយមានការចូលរួម ពីអភិបាលខណ្ឌផង។ ការប្រជុំ បានប្រកាសសម្របសម្រួលគ្នា ដោយសម្រេចឲ្យភាគីម្ខាង ដែល​ដាក់​ពាក្យ​បណ្ដឹង ទៅដក់ពាក្យបណ្ដឹងនោះវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៧ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 18, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយមានការសម្របសម្រួល ពីលោក សយ សុភាព នាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើឲ្យមានការជួបគ្នា លើតុប្រជុំ ក្នុងនាមជាអ្នកទទួលយក ការស្រុះស្រួលគ្នារៀងៗខ្លួន។ ក្នុងការប្រជុំ នៅរសៀលថ្ងៃទី១៦ខែមិនា ឆ្នាំ២០១៥​នេះ មានតំណាងសមាគម រួមគ្នាអភិវឌ្ឃន៍កម្ពុជា លោក ឯ សុភាស់ តំណាងសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ  អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន និងអ្នកសម្របសម្រួល លោក សយ សុភាព។ អ្នកចូលរួមទាំង​អស់​ខាង​លើ បានលើកឡើង ពីបញ្ហា ដែលបានកើតទាំងអស់ ដោយបើកចំហ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា លោកមិនដែលចង់បង្កបញ្ហាទាំងនេះឡើងទេ ដូចដែលបានឃើញស្រាប់ ព្រោះលោក តែងតែឲ្យសមាជិករបស់ខ្លួនចាកចេញ នៅពេលដែលដឹងថា ប្រុងនឹងមាន​ជម្លោះ​កើតឡើង។ ព្រោះលោកមិនចង់ ឲ្យភាគីខាងណាមួយ មើលមុខគ្នាមិនចំនោះទេ ព្រោះសុទ្ធតែជាខ្មែរដូចគ្នា។ លោក​បញ្ជាក់ថា ជម្លោះទាំងនេះ កើតចេញពីសមាជិក និងសមាជិកបញ្ចើចបញ្ចើដាក់គ្នា មួយលើកជាពីរលើក ឯ​ចំណែក​ថ្នាក់ដឹកនាំ បានហៅធ្វើការអប់រំជារឿយៗ ក៏នៅមានជម្លោះទៀត។ លោក វ៉ន ពៅ បញ្ជាក់ថា មានតែការ​ចាក​ចេញទេ ទើបអាចទប់ស្កាត់អំពើហឹង្សានេះបាន។ លោកបញ្ជាក់ថា៖ «រាល់ពាក្យចចាមរ៉ាម សូមដោះស្រាយគ្នា តាម​សន្តិវិធី ឲ្យបានច្បាស់លាស់»។

បន្ទាប់ពីការលើកឡើង របស់លោក វ៉ន ពៅ ប្រធានសមាគម រួមគ្នាអភិវឌ្ឃន៍កម្ពុជា លោក ឯ សុភាស់ បានលើកឡើង ពីអ្វីដែលជាទំនួលខុសត្រូវ របស់សមាជិកខ្លួនដែរថា លោក ក៏មិនចង់ឃើញ នូវភាពសោកសៅ និងបញ្ហារវាងគ្នា និង​គ្នា​ដែរ។ តែមកពីសមាជិករៀងខ្លួន ដែលចេះតែលេបខាយសម្តីដាក់គ្នា មិនចេះចប់មិនចេះហើយ។ ហេតុនេះ បានឈាន​ទៅរកជម្លោះដូច្នេះ។ លោកបានលើកឡើង ពីសភាពពិត នៃសមាគមរបស់ខ្លួនដែរថា កាលពីមុន លោកមានជំនួយ​ពី​ក្រៅមក តែបន្ទាប់ពីមានជម្លោះ នៅបឹងកក់មក ម្ចាស់ជំនួយបានផ្តាច់ជំនួយ។

លោក ឯ សុភាស់ បានបន្តថា ទោះជាមានជំនួយទៀត ក៏លោកឈប់ទទួលដែរ ព្រោះវានឹងធ្វើឲ្យសមាគមរបស់លោក មានជម្លោះ។ លោកបានបញ្ជាក់ថា លោកក៏យល់ស្រប តាមអ្វីដែលលោក វ៉ន ពៅ បានលើកឡើងដែរ ដោយសហការ ដើម្បីបញ្ឈប់ការឈ្លោះ ទាស់ទែងរវាងកូនចៅ និងកូនចៅ ដែលកើតឡើងកន្លងមក និងទៅថ្ងៃក្រោយផង។ លោក​បញ្ជាក់​ទៀតថា៖ «ខ្ញុំនឹងប្រកាស ទៅបងប្អូនសមាជិកខ្ញុំគ្រប់ថ្នាក់ ពេលមានទំនាស់ សូមដោះស្រាយគ្នា​ដោយ​សន្តិវិធី»។

រីឯអ្នកសម្របសម្រួល លោក សយ សុភាព វិញ បានលើកឡើងថា ករណីជម្លោះទាំងនេះ កើតឡើងពីការមិន​បានជួប​ផ្ទាល់ រវាងប្រធានសមាគមទាំងពីរ ហើយបង្កើតការយល់ច្រឡំគ្នា ទៅវិញទៅមក តាមរយៈការដឹងលឺ ពីសមាជិក​របស់​ខ្លួនរៀងៗខ្លួន។ លោកថា តែថ្ងៃនេះ តំណាងទាំងពីរបានជួបផ្ទាល់ ដូច្នេះអ្វីៗ ត្រូវមានដំណោះស្រាយ ទាំងពេលនេះ និង​ពេល​ក្រោយ។

ដោយឡែក លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា មានការប៉ះទង្កិចគ្នា ២ ទៅ៣ លើកកន្លងមកនេះ ចាំបាត់ត្រូវមានអន្តរាគមន៍ ពីអាជ្ញាធរ ជាពិសេសខ្លួនលោកផ្ទាល់ ដែលជាតំណាងអាជ្ញាធរដែនដី។ តែលោកមិន​ចង់​ឃើញ ការបង្កររបួសស្នាម ជាមួយគ្នាទេ។ លោកថា រាល់ការពិភាក្សា បានបង្ហាញឲ្យឃើញថា តំណាងទាំងពីរ បាន​ស្រុះ​ស្រួល​គ្នាបញ្ចប់ជម្លោះ និងចង់បានសន្តិភាព ឲ្យសមាជិករៀងៗខ្លួន។ ក្នុងនោះសម្រេចបាន ការព្រមព្រៀង​ពីរ​សំខាន់៖ ទីមួយ បញ្ចប់ទំនាស់ ដែលបានកើតឡើងទាំងពីរលើក កាលពីថ្ងៃទី០២ និងថ្ងៃទី១៣ ខែមិនាកន្លងទៅ និងទីពីរ សុំឲ្យ​ភាគី​លោក ឯ សុភាស់ ដែលបានដាក់ពាក្យបណ្តឹង ត្រូវដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់វិវាទនេះ។ ម្យ៉ាងទៀត សុំឲ្យ​ថ្នាក់​ដឹក​នាំ នៃសមាគមទាំងពីរ ដើតួជាអ្នកសម្របសម្រួល ក្នុងករណីដែលមានបញ្ហានៅថ្ងៃមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...