Posts by "ក. សោភណ្ឌ"

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គីភ័យ​ឆេះ​សណ្ឋាគារ​ឈូកទិព្វ ទាំង​ថ្ងៃ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

អគ្គិភ័យ នៅសណ្ឋាគារឈូកទិព្វនេះ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវ ៣៣៦ ខាងកើតផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ មិនមាននរណាម្នាក់ រងរបួសដល់ជីវិតនោះទេ។ ភ្លាមៗ នៅពេលកើតហេតុ ប្រធានផ្នែកគ្រប់គ្រង ក្នុងសណ្ឋាគារនេះ លោក លី កាំង បានរអ៊ូថា ឡានទឹកទាំងអស់ ដែលមកសង្គ្រោះ មិនបានធ្វើការឲ្យទាន់ សភាពការណ៍ បណ្តាល​ឲ្យ​សណ្ឋាគារ​របស់លោក រងការខូចខាតមួយចំនួន។

តែការលើកឡើង របស់លោក លី កាំង ត្រូវបានលោក ព្រំ យ៉ុន អ្នកទទួលខុសត្រូវ មួយរូបពីអង្គភាពពន្លត់អគ្គីភ័យ បដិសេធ។ មន្ត្រីរូបនេះ បានឆ្លើយតបថា ក្រុមបុគ្គលិករបស់លោក បានព្យាយាម អស់ពីលទ្ធភាព ដើម្បីសង្គ្រោះ ក្នុង​ហេតុ​ការណ៍​នេះ។ ប៉ុន្តែលោកបានបញ្ជាក់ថា មូលហេតុនៃកាយឺតយ៉ាវខ្លះៗ ក៏ព្រោះតែ កន្លែងដែលឆេះ មានទីតាំងខ្ពស់ រហូត​ដល់​ជាន់​ទី៧។ ហេតុ​នេះ ត្រូវការពេល តភ្ជាប់ទុយោរ សម្រាប់បាញ់ទឹក [...]

ពលរដ្ឋភូមិប៉ោយប៉ែត ថាមេភូមិប្តឹងពួកខ្លួន ពីបទបរិហារកេរ្តិ៍ ខុសទំនង

ពលរដ្ឋភូមិប៉ោយប៉ែត ថាមេភូមិប្តឹងពួកខ្លួន ពីបទបរិហារកេរ្តិ៍ ខុសទំនង

ជាថ្មីម្ដងទៀត អ្នកភូមិប៉ោយប៉ែត ប្រមាណជាង៤០នាក់ បាននាំគ្នាធ្វើការតវ៉ា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ សុំ​អន្តរាគមន៍ ពីចៅសង្កាត់ប៉ោយប៉ែត ជុំវិញពាក្យបណ្ដឹង របស់មេភូមិរបស់ពួកគេ ដែលបានប្តឹងអ្នកភូមិ ពីបទបរិហារ​កេរ្តិ៍។ អ្នកភូមិទាំងនោះបានសម្ដែងការខឹងសម្បារថា ក្នុងនាមជាមេភូមិ មិនបានធ្វើតាមតួនាទី ជួយអ្នកភូមិរងគ្រោះទេ តែ​បែរ​ជា​ដាក់​ពាក្យ ប្តឹងអ្នកភូមិទៅវិញ។

ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បានរៀបរាប់ ពីដំណើររឿង ដែលឈានទៅដល់ ការប្ដឹងផ្ដល់បរិហារកេរ្តិ៍នេះថា នៅ​ពេល​ដែលអ្នកភូមិមានរឿង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ មានមន្ត្រីរាជអាវុធហត្ថម្នាក់ បានជិះម៉ូតូទាំងស្រវឹង ទៅ​ទាត់​ធាក់យុវជនម្នាក់ឈ្នោះ ដូច អាយុប្រមាណជា១៩ឆ្នាំ ឲ្យមានរបួស ដោយគ្មានមូលហេតុ។ ភ្លាមៗ នៅពេលមាន​ហេតុ​ការណ៍នេះ ប្រធានក្រុមនៅក្នុងភូមិ លោក ជិន ខ្លី បានប្រាប់ឲ្យដឹងថា លោកបានទូរស័ព្ទ ទៅសុំការអន្តរាគមន៍ជាបន្ទាន់ ពីមេភូមិប៉ោយប៉ែត [...]

ឆ្នាំថ្មី! ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​រអ៊ូ​ថា​ គ្មាន​ដំណោះ​ស្រាយ​ថ្មី!

ឆ្នាំថ្មី! ពលរដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​រអ៊ូ​ថា​ គ្មាន​ដំណោះ​ស្រាយ​ថ្មី!

ពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ដែលបានរងគ្រោះ នឹងការបណ្ដេញចេញ បានថ្លែងលើកឡើង ពីការត្អូញត្អែរ​របស់​ពួក​គេថា មកដល់ពេល ក្រោយចូលឆ្នាំថ្មីនេះហើយ តែពួកគាត់នៅតែរង់ចាំ ការដោះស្រាយ របស់សាលារាជធានីភ្នំពេញ ដែល​មិនទាន់ដាច់ស្រេចនោះ ដដែល។

រស់នៅក្នុងខ្ទម លើតំបន់អភិវឌ្ឍន៍បឹងកក់ ដែលមានទំហំប្រមាណ ៩០ ហិកតា និងមកដល់សព្វថ្ងៃ នៅសល់តែវាលខ្សាច់ គ្មានអ្វីទាំងអស់នោះ លោក ឃិន ចន្ថា បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ថា គ្រួសារលោកមានកូន៤នាក់ កំពុងរស់នៅលើដី ដែលត្រូវបានក្រុម ស៊ូកាគូ ចាក់បំពេញ និងកំពុងរង់ចាំសំណងសមរម្យ ពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែមួយលើក ជាពីរលើក សាលារាជធានី នៅតែបន្តនិយាយ ទាំងមិនច្បាស់លាស់ និយាយ​បាតដៃខ្នងដៃ ម្តងថាឲ្យ៣ប្លង់ ម្តងថាមិនឲ្យ។ លោកបានពន្យល់ថា អ្នកទាំង៨គ្រូសារ ដែលហ៊ានទទួលយកដីនោះ ដោយ​សារតែដី ដែលពួកគាត់នៅពីមុន មានតិចជាងពីរប្លង់ [...]

ប៉ោយប៉ែត៖ សមត្ថកិច្ច​ខ្មែរ​​លក់​​សំបុត្រ​​«ថ្លៃ» ដើម្បី​ចូល​លេង​​វត្ត​​ថៃ ពេល​ចូល​​ឆ្នាំ?

ប៉ោយប៉ែត៖ សមត្ថកិច្ច​ខ្មែរ​​លក់​​សំបុត្រ​​«ថ្លៃ» ដើម្បី​ចូល​លេង​​វត្ត​​ថៃ ពេល​ចូល​​ឆ្នាំ?

«អាជ្ញាធរនៅទល់ដែន មិនបានឃុបឃិតលក់សំបុត្រ ក្នុងតម្លៃថ្លៃ ដូចពលរដ្ឋមួយចំនួនបាននិយាយនោះទេ» នេះ ជា​ការ​លើកឡើង របសលោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូច នគរបាល ប្រចាំនៅប៉ោយប៉ែត ដែលមានព្រំប្រទល់ នៅ​ជាប់​នឹងវត្ត«គោកស្បែក» ក្នុងប្រទេសថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ លោកបានថ្លែងឡើងថា នៅរៀងរាល់ឆ្នាំ ពិត​ជា​មានការលក់សំបុត្រមែន តែដោយឡែក នៅក្នុងឆ្នាំ២០១៥នេះ មិនមានទៀតទេ ព្រោះមានបទបញ្ជា ពីចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ បានអនុញ្ញាតឲ្យទៅលេង នៅវត្តក្នុងទឹកដីថៃ ដោយមិនឲ្យសមត្ថកិច្ចខ្មែរលក់សំបុត្រ ដោយគ្រាន់​តែ​មាន​សិទ្ធ មើលការខុសត្រូវ ពីសន្តិសុខ សុវត្តិភាព នៅទីនោះប៉ុណ្ណោះ។

ការថ្លែងរបស់លោក ហាំ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានសម្ដែងការរអ៊ូរទាំ ថាដើម្បីចូល​ទៅ​លេង​បុណ្យចូលឆ្នាំថ្មី នៅក្នុងវត្ត«គោកស្បែក» ដែលជាវត្តថៃ នៅក្បែរព្រំដែននោះ ពលរដ្ឋត្រូវបង់ប្រាក់ ឲ្យសមត្ថកិច្ចខ្មែរ [...]

ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​មរណៈ​ភាព​ដោយ​សារ​ខ្សែរ​ភ្លើង​ឆក់

ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​មរណៈ​ភាព​ដោយ​សារ​ខ្សែរ​ភ្លើង​ឆក់

ស្នងការរងខេត្តបន្ទាយមានជ័យ លោក ឆេង ឈួត បានទទួលមរណៈភាព ក្នុងអាយុ៥០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៥ នៅវេលាម៉ោង៣រសៀល នៅក្នុងខេត្តបន្ទាយមានជ័យ។ មូលហេតុនៃមរណភាព ត្រូវបានឲ្យដឹងថា ដោយ​សារ​ខ្សែរភ្លើងឆក់ ព្រោះនៅមុនពេលកើតហេតុ លោកបានឡើង ត ខ្សែរភ្លើង ម៉ាស៊ីនត្រជាក់ នៅលើដំបូលផ្ទះ។ នេះបើ​តាម​ការ​ថ្លែង​ឲ្យដឹង ពីលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

តាមប្រសាសន៍របស់លោក  អាត់ ខែម បានឲ្យដឹងទៀតថា នៅពេលភ្លាមៗ កាលពីម៉ោង៣រសៀលថ្ងៃទី១៩ គ្មានអ្នកណា​ម្នាក់ បានដឹងនោះទេ រហូតដល់ម៉ោង ៨យប់ ទើបក្រុមគ្រួសារ សង្ស័យ ព្រោះបាត់សមាជិកយូរពេក។ តែនៅពេល​រក​ឃើញ​លោក ពេលនោះ បានហួសពេលទៅហើយ ព្រោះលោកស្នងការង បានទទួលមរណៈភាពបាត់ មិនដឹងពី​ពេល​ណា​ផង។

តាមការឲ្យដឹងរបស់លោក ហាំ វណ្ណៈ ដែលជាមន្ត្រីក្រោមបង្គាប់ របស់ស្នងការរងខេត្ត នៅថ្ងៃទី២០ ខែមេសានេះ បាន​បញ្ជាក់ដែរថា លោក ឆេង ឈួត ជាមន្ត្រីទទួលបន្ទុកផ្នែក [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...