សម្រាប់កម្មករ តើសហជីពសំខាន់យ៉ាងណា?
ស្រីពៅ សព្វថ្ងៃជានារីបម្រើការងារ ក្នុងក្លិបរាត្រីម្នាក់ បានលើកឡើង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មិនមែនតែកម្មកររោងចក្រ ឬ បុគ្គលិកក្រុមហ៊ុននោះទេ ដែលត្រូវការសហជិព រូបនាងផ្ទាល់ ក៏ត្រូវការបែបនេះដែរ។ ស្រ្តីរូបនេះ បន្តពីទុក្ខលំបាករបស់នាងថា ពាក្យថាស្រ្តីធ្វើការពេលយប់ ត្រូវបានមនុស្សជាច្រើន គិតថា ជាស្រីមិនល្អ ហើយមើលងាយមើលថោក ជាដើម។ ទោះជាយ៉ាងនេះក្តី នាងមិនបានខឹងសម្បារ នឹងពាក្យសម្តីឥតប្រយោជន៍ទាំងនោះទេ ព្រោះយ៉ាងហោចណាស់ វាប្រសើរជាងការសុំទានគេ នៅតាមផ្លូវ។
នាងបន្តថា ជារៀងរាល់ថ្ងៃ ការងារនេះអាចជួយនាង និងគ្រួសារនាងមួយជ្រុង តែវាមិនបានទាំងស្រុងនោះទេ ព្រោះថា បញ្ហាកើតឡើងរហូត ជាពិសេសគឺរឿងសុខភាព ព្រោះមិនបានគេងគ្រប់គ្រាន់ ហើយត្រូវបង្ខំចិត្តឲ្យញ៉ាំស្រា រាល់ពេលធ្វើការទៀតផង។ នាងបាននិយាយថា នាងត្រូវការសហជីព ដូចក្រុមអ្នកធ្វើការដ៏ទៃដែរ ដើម្បីមានឱកាសតវ៉ា [...]