ក្រុមហ៊ុន​ស្និត​សង្កាត់ រារាំង​ក្រុមហ៊ុន​ស្និត​ពលរដ្ឋ មិន​ឲ្យ​ដាក់​លូ

ពលររដ្ឋ ប្រមាណជាង៣០គ្រួសារ បាននាំគ្នារ៉ៃលុយគ្នា ដាក់លូធ្វើការផ្តោះទឹក ចេញពីភូមិរបស់ខ្លូន ដោយ​ជូល​ក្រុមហ៊ុន​គ្រឿងចក្រ​ឯកជន​មួយ មកដាក់លូនេះ។ នៅពេលកំពុងធ្វើនោះ ស្រាប់តែមានក្រុមហ៊ុនគ្រឿងចក្រ មួយទៀត ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនសាងសង់ ដែលមានច្បាប់ពីសង្កាត់ បានមកហាមឃាត់ ហើយបញ្ឈប់ភ្លាម។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី ១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 13, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋ ក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចំណាយលុយ ដើម្បី​ភាពងាយស្រួល ក្នុងការស់នៅក្នុងភូមិនោះ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងសកម្មភាពចុះ​មក​ហាម​ឃាត់នោះ ដោយមាននាំទាំងមន្រ្តីនគរបាល មកគម្រាមឲ្យបញ្ឈប់សកម្មភាព។ លោក ពិន វាត ជាពលម្នាក់ ក្នុង​ចំណោមអ្នកទាំង៣០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥នេះថា ក្រុមអ្នកភូមិ មិនមែនមិនបានសុំអនុញ្ញាត ពីមេភូមិចៅសង្កាត់នោះទេ គឺបានធ្វើ​រួច​រាល់​ហើយ ដែលថវិកាទាំងនោះ បានពីការចូលរួម របស់ប្រជាពលរដ្ឋទាំងអស់ ដែលចង់បណ្ដោះទឹកចេញពីភូមិ នៅពេលមានភ្លៀង ដែលមានលូប្រវែងប្រមាណ ជា១០០ម៉ែត្រ។

លោកថា នៅពេលបានសម្រេច នាំគ្នាស្រុះស្រួល ដាក់ជួលគ្រឿងចក្រឲ្យគេធ្វើ ហេតុអ្វីបានជាក្រុមហ៊ុននោះ មក​ឃាត់ហើយថា ប្រជាពលរដ្ឋទាំងនេះ ធ្វើដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីចៅសង្កាត់ក្នុងមូលដ្ឋាន ថែមទាំង​បាន​យកមន្ត្រីប៉ូលិសមួយចំនួន ទៅទីតាំងកើតហេតុគម្រាម ឲ្យគ្រឿចក្រ ដែលកំពុងដាក់លូ ឲ្យអ្នកភូមិ​ឈប់​ភ្លាមៗ។

លោក ពិន វាត បានសម្ដែងចម្ងល់ទៀតថា ហេតុអ្វីបានជាចៅសង្កាត់របស់លោក ជឿក្រុមហ៊ុននោះ ហើយមក​ផ្អាកការសម្រេចចិត្ត របស់អ្នកភូមិ ដើម្បីអភិវឌ្ឍន៍ភូមិបែបនេះ ហើយចាំបាច់នាំប៉ូលិស ទាហ៊ានមកកម្លាច​ពលរដ្ឋ​ទាំង ដូចអ្នកទាំងនោះ ប្លន់ទឹកដីយកអញ្ចឹង។ លោកមានប្រសាស៍ថា៖ «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាសង្កាត់ដាក់​ឲ្យ​ប៉ូលិស ចុះមកឃាត់គ្រឿងចក្រ?»។

ក្រុមហ៊ុនឯកជន មានសិទ្ធហៅនគរបាល មករារាំងសកម្មភាពមួយ របស់ពលរដ្ឋ?

តាមការបញ្ជាក់របស់មេម៉ៅការ ដាក់ឡូ ឲ្យប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដែលចេញមុខឃាត់នោះ ឈ្មោះ​ក្រុមហ៊ុន«សួង ផូ» បន្ទាប់ពីគេឃាត់មក មានការតវ៉ា ច្រើនពីអ្នកភូមិ តំណាងក្រុមហ៊ុននោះ បានឲ្យលោក​ទៅដោះស្រាយ ជាមួយសង្កាត់សិន បើចង់ធ្វើបន្ត។ តែលោកបានអះអាងថា នេះជារឿងអ្នកភូមិជួលលោក ហេតុអ្វី​បានជាលោកចាំបាច់ ត្រូវជូបសង្កាត់ទៀត បើអ្នកភូមិថា សុំចៅសង្កាត់បានហើយនោះ។

ទស្សនាវដ្តីមិនអាចទាក់ទង ទៅសុំការបំភ្លឺពីលោក ជុំ សារាយ ចៅសង្កាត់ភ្នំពេញថ្មីបានទេ។ ដោយឡែកលោក ប៉ែន សុខុម មេភូមិគោកឃ្លាំង ដែលមានជម្លោះខាងលើ បានឲ្យដឹងថា លោកមិនបានបដិសេធ រឿងអ្នកភូមិ​រួម​គ្នាដាក់លូនេះទេ តែលោកក៏មិនបានយល់ស្រប ឲ្យអ្នកផ្សេងមករារាំងដែរ។ ប៉ុន្តែតាមដែលលោកធ្លាប់ដឹងថា ក្រុមហ៊ុនទាំងពីរខាងលើ ពីមុនធ្លាប់ចូលហ៊ុន រកស៊ីជាមួយគ្នា បន្ទាប់មកមានជម្លោះ ក៏បានបែកបាក់ ចែក​ក្រុមហ៊ុន​ជាពីរ។ តែពេលនេះ លោកមិនដឹងថា នៅមានជម្លោះឬយ៉ាងណាទេ បានជាម្ខាងនៅខាងអ្នកភូមិ ហើយ​ម្ខាង​នៅខាងសាលាសង្កាត់នោះ។

លោកមេភូមិ សុខុម បានមានប្រសាសន៍ថា៖ «ខ្ញុំមិនហ៊ានអាកាត់ទេ តែអ្វីដែលខ្ញុំធ្លាប់ដឹងគឺ ក្រុមហ៊ុនពីរនោះ ធ្លាប់​រកស៊ីជាមួយគ្នាកាលមុន ហើយមានជម្លោះផ្ទៃក្នុង ក៏បែកបាក់គ្នា»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...