លួចដោះម៉ូតូ ពីរ៉ឺមកកង់បី ទាំងកណ្ដាលយប់ ត្រូវម្ចាស់ភ្ញាក់ទាន់
ស្រ្តីជាប្រពន្ធ ឈ្មោះ ខាន់ យឿ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ដំបូងឡើយ អ្នកស្រីមិនបានឃើញទេ គ្រាន់តែលឺសម្លេងហាក់ចម្លែក ទើបចេញមកបើកទ្វារផ្ទះមើល ក៏ប្រទះឃើញមនុស្ស កំពុងធាក់បញ្ឆេះម៉ូតូអ្នកស្រី តែមិនទាន់ឆេះ។ ភ្លាមនោះ អ្នកស្រីបានដាស់ស្វាមី រួចឆោឡោស្រែកឲ្យអ្នកជិតខាង ជួយដេញជនសង្ស័យខាងលើ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ កាលពីវេលាម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១០ ចូលមកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។
លោក ស៊ឹម ឆាត វ័យ ៣៥ឆ្នាំ ជាស្វាមីបានឲ្យដឹងដែរថា លោកបច្ចុប្បន្ន ជាអ្នករត់ម៉ូតូកង់បី រស់នៅភ្នំពេញជាមួយប្រពន្ធ នៅថ្ងៃយប់កើតហេតុ ម៉ូតូរបស់លោក ចតទុកនៅមុខផ្ទះ ដូចរាល់ដង តែថ្ងៃនេះ លោកមិនបានចាក់សោរទេ។ លោកបន្ថែមទៀតថា អ្នកចូលដោះម៉ូតូលោក មិនបានសម្រេចទេ ហើយចូលលួចដោះម៉ូតូ តែម្នាក់ឯងប៉ុណ្ណោះ ដែលលោកមិនអាចចំណាំភិនភាគបាន ព្រោះមេឃងងិតពេក។ [...]