Posts by "ដ. កែវ"

ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ជន​សង្ស័យ​ត្រូវ​បាន​សម្លាប់ នៅ​អ៊ីតាលី

ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ជន​សង្ស័យ​ត្រូវ​បាន​សម្លាប់ នៅ​អ៊ីតាលី

ព័ត៌មានខាងលើ ត្រូវបានអះអាងបន្ថែម ដោយរដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសអ៊ីតាលី លោក ម៉ាកូ មីននីទី (Marco Minniti) នៅក្នុងសន្និសីទសារព័ត៌មាន ដែលទើបនឹងធ្វើ ក្នុងព្រឹកថ្ងៃសុក្រនេះ។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជនដែល​ត្រូវ​បានសម្លាប់នេះ គឺពិតជាជនសង្ស័យ ឈ្មោះ អានីស អាមេរី (Anis Amri) អាយុ២៤ឆ្នាំ ដែល​កំពុង​រត់​គេច​ខ្លួន ពីការតាមចាប់ខ្លួន នៅពាសពេញទ្វីបអ៊ឺរ៉ុប។

ជននេះ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ ចេញដីកាស្វែងរកចាប់ខ្លួន កាលពីយប់ថ្ងៃពុធ បន្ទាប់ពីបានសង្ស័យ​ជន​នេះ ថាបានបើករថយន្ដដឹកទំនិញធុនធ្ងន់ បុកចូលហ្វូងមនុស្ស នៃផ្សារាត្រី​សម្រាប់​បុណ្យ​ណូអែល​មួយ​កន្លែង ស្ថិត​នៅ​ភាគ​ខាង​លិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃចន្ទ។ ហេតុការណ៍ដ៏រន្ធត់នេះ បាន​បណ្ដាល​​ឲ្យ​​មនុស្ស​១២នាក់ស្លាប់ និង៥០នាក់​ផ្សេង​ទៀត រងរបួស។

រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី បានថ្លែងពន្យល់ថា ជនសង្ស័យបានជាប់ [...]

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

ពីក្នុងចំណោមអ្នកឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៃក្របខណ្ឌគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - LR - មាននិន្នាការស្ដាំ និងកណ្ដាលនិយម) ដើម្បីឈាន​ទៅ​ជ្រើសរើស​បេក្ខជនផ្លូវការ តែ​ម្នាក់​គត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នោះ មានដូចជាលោក នីកូឡា សាកូហ្សី (Nicolas Sakozi) អតីតប្រធានាធិបតី លោក អាឡាំ ហ្សីពប៉េ (Alain Juppé) អតីតនាយករដ្ឋមន្ត្រី និង​លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon)។

ប៉ុន្តែលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើល តាំងពីការបោះឆ្នោតបថម ជុំទីមួយ ដែលបាន​ប្រព្រឹត្តិទៅ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយ​សារ​តែ​នៅ​ក្នុង​ការស្ទង់មតិ ជាច្រើន​នាពេលកន្លងមក មិនបាន​បង្ហាញ​ថា លោកមានសម្លេងគាំទ្រ ពីសំណាក់សមាជិកគណបក្ស យ៉ាងភ្លូកទឹក​ភ្លូកដី​ដូច្នេះ​ឡើយ។

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ជូន កែម ឡី

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ជូន កែម ឡី

លោកបណ្ឌិត កែម ឡី ជាទីគោរព!

លោកបានចែកឋានទៅ ១៣ ថ្ងៃហើយ។ ខ្ញុំសូមជំរាបលោកតាមត្រង់ ថាមកទល់នឹងថ្ងៃនេះ ខ្ញុំនៅតែអួល​ដើម​ក​នៅឡើយ ពេលដែលខ្ញុំនឹកដល់លោក។ តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃផ្សាយពិសេស នាឱកាសដង្ហែសព​លោក នៅថ្ងៃ​ស្អែកនេះ ខ្ញុំនឹង​ព្យាយាមទប់អារម្មណ៍ អោយបាននឹងន ដើម្បីរួមចំណែកជូនដំណើរលោក ជា​ចុង​ក្រោយ ទៅ​កាន់​ស្រុក​កំណើត​លោកវិញ។

តាមពិត លោកតែងតែដាស់តឿនពួកយើង មិនអោយមានទុក្ខសោកយូរទេ។ ពាក្យមួយឃ្លារបស់លោក ដែល​យើង​ទន្ទេញចាំមាត់គ្រប់គ្ នានៅពេលនេះ គឺ «ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត»។ យើងនឹង​អនុវត្ត​តាម​បណ្តាំ​នេះ អោយបានខ្ជាប់ខ្ជួន។

ថ្វីត្បិតតែ ថ្ងៃស្អែកនេះ អ្នកដែលគោរពស្រឡាញ់លោក ជាច្រើនម៉ឺននាក់ អាចនឹងទៅចូលរួមដង្ហែសពលោក​ក្តី ពួក​គាត់នៅតែរកចម្លើយ​មិនទាន់ឃើញថា ហេតុអ្វីក៏គេដាច់ចិត្ត ផ្តាច់យកជីវិតលោក ទាំងស្រស់ៗបែបនេះ។ ខ្ញុំ​ក៏​មាន​ចម្ងល់​នេះ​ដែរ។ នៅពេល [...]

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

សូមជម្រាបថា ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលលោក​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោក។ ទស្សនាវដ្ដីគ្រាន់តែកែ​កំហុសអក្ខរាវិរុទ្ធបន្តិចបន្តួច និង​ពាក្យ​ពេជន៍ខ្លះប៉ុណ្ណោះ។ ផ្ទុយទៅវិញ សំណេររបស់លោក ជុន ច័ន្ទបុត្រ បែរជាបានបង្ហាញថា ស្មេររូប​នេះ​ពិត​ជា​មាន​បេះដូង ជាអ្នក​ស្រឡាញ់​អក្សរសាស្ត្រជាតិម្នាក់ ដែលស័ក្ដិសមនឹងទទួលបាន ការកោតស្ងប់ស្ងែងមួយ ដ៏​ខ្ពង់​ខ្ពស់។

-------------

ថ្ងៃនេះខ្ញុំចង់ដកឃ្លា ពីនិយាយរឿងមរណភាព មករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញ​ដោយការទទួលខុសត្រូវ របស់លោកបណ្ឌិត កែម ឡី និងភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា វិញម្តង។ លោក កែម ឡី ផ្ទាល់បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហានេះ ប្រាប់ខ្ញុំ និងភរិយា ព្រមកូនរបស់ខ្ញុំ ពេល​ដែល​យើង​ជួបគ្នា ក្នុងពិធីញ៉ាំបាយល្ងាច ជាលក្ខណៈគ្រួសារមួយ៖

ថ្ងៃមួយកម្លោះ [...]

បាតុកម្ម​ខ្មែរ​នៅ​អ៊ឺរ៉ុប​​នា​​មុខ​សភា​អ៊ឺរ៉ុប​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដោះលែង​អ្នក​ទោស​មនសិការ

បាតុកម្ម​ខ្មែរ​នៅ​អ៊ឺរ៉ុប​​នា​​មុខ​សភា​អ៊ឺរ៉ុប​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដោះលែង​អ្នក​ទោស​មនសិការ

ចលនាទាមទារ ពីសំណាក់ខ្មែរនៅឯនាយសមុទ្រ ឲ្យមានការខ្វាយខ្វល់ ពីព្រឹត្តិការណ៍ចុងក្រោយ ជា​ពិសេស​ពី​ការ​ចាប់​ចង់​នានា នៅក្នុងប្រទេសកម្ពុជា កំពុងបន្តសកម្មភាព របស់ពួកគេតទៅទៀត។ បន្ទាប់ពីបាតុកម្ម ដែល​បាន​ធ្វើ​នៅមុខ​អាគារ​​អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែ​មិថុនា​កន្លង​ទៅ​នោះ នៅថ្ងៃសៅរ៍នេះ បណ្ដាជន​ដែលមានដើមកំណើតខ្មែរ និងដែលកំពុងរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ច្រើនសិប​នាក់ នឹង​ធ្វើការ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទៀត នៅមុខអាគារសភានៃសហគមន៍​អ៊ឺរ៉ុប ក្នុងរាជធានី​ប្រ៊ុយសែល នៃ​រាជា​ណាចក្រ​​ប៊ែលហ្សិក។

» អានអត្ថបទដែលទាក់ទង៖ ខ្មែរ​នៅ​អ៊ឺរ៉ុប ធ្វើ​បាតុកម្ម​នៅ​មុខ​អាគារ អ.ស.ប ក្នុង​ប្រទេស​ស្វីស

ការបង្ហោះផ្សាយ ពីរូបភាពស្ដីពីបាតុកម្មនេះ (រូបខាងលើ) ត្រូវបានបង្ហោះ​ចែកចាយ​នៅពាសពេញ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...