Posts by "ដ. កែវ"

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

ពីក្នុងចំណោមបេក្ខជនទាំង១១នាក់ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី របស់ប្រទេសបារាំង នៅ​មួយ​​សប្ដាហ៍​ខាង​មុខ​នេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ការ​សម្រេចចិត្តជ្រើសរើសបោះឆ្នោត ឲ្យបេក្ខជនម្នាក់ ដែលមានវ័យក្មេងជាងគេទាំងអស់។ តែការ​សម្រេចចិត្ត​របស់​​លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា មានចរិតដើម្បីបម្រើ ឲ្យនយោបាយរបស់លោក និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិរបស់លោក ជាជាងការសម្រេចចិត្ត ដែលគួរត្រូវធ្វើឡើង ក្នុងនាម​លោក​ជា​ពលរដ្ឋ​បារាំង (លោក សម រង្ស៊ី មានសញ្ជាតិបារាំង)។

បេក្ខជន​​ដែលមានវ័យក្មេងជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នេះ គឺលោក អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron)។ បេក្ខជនរូបនេះ អាយុ៣៩ឆ្នាំ ធ្លាប់មានអតីតភាព ជាម្ចាស់​ធនាគារ និង​​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង ក្នុងរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ផុត​អណត្តិ លោក​ [...]

ភេរវកម្ម​នៅ​ឡុងដ៍ ត្រូវ​ក្រុម​រដ្ឋ​អីស្លាម​ប្រកាស​ទទួល​ស្គាល់

ភេរវកម្ម​នៅ​ឡុងដ៍ ត្រូវ​ក្រុម​រដ្ឋ​អីស្លាម​ប្រកាស​ទទួល​ស្គាល់

នៅមួយថ្ងៃក្រោយភេរវកម្ម ជិតអាគាររដ្ឋសភា នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស អង្គការភេរវនិយម ក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខមកប្រកាសទទួលស្គាល់ ថាទង្វើនេះ ជាស្នាដៃមួយ នៃយុទ្ធជនស្ម័គ្រប្រយុទ្ធរបស់ខ្លួន។ គឺទីភ្នាក់ងារ «Amaq» ដែលគេស្គាល់ថា ជាភ្នាក់ងារឃោសនា ឲ្យអង្គការភេរវនិយមមួយនេះ ជាអ្នកអះអាងដូច្នេះ នៅលើបណ្ដាញអ៊ិនធើណែត កាលពីប៉ុន្មានម៉ោងមុននេះ។

ដោយស្រង់ប្រភពមួយរបស់ក្រុមខ្លួន ទីភ្នាក់ងារឃោសនាបានសរសេរថា៖ «អ្នកវាយប្រហារ នៅមុខរដ្ឋសភាអង់គ្លេស កណ្ដាលរាជធានីឡុង គឺជាយុទ្ធជនដ៏អង់អាច របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ ឲ្យធ្វើការសងសឹក ទៅលើក្រុមប្រទេសសម្ព័ន្ធមិត្ត (Editor's Note: ដែលបានធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី [...]

ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​អង់គ្លេស​ចាប់​ខ្លួន​បាន៧នាក់

ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​អង់គ្លេស​ចាប់​ខ្លួន​បាន៧នាក់

នៅយប់ថ្ងៃពុធ ចូលមកព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នគរបាលអង់គ្លេស បានចាប់ខ្លួនមនុស្ស បានចំនួន៧នាក់ ដែល​ជាប់​សង្ស័យ ថាមានពាក់ព័ន្ធនឹងភេរវកម្ម ក្បែរវិមានរដ្ឋសភា កណ្ដាលរាជធានី ឡុងដ៍័ កាលពីល្ងាច​ម្សិលម៉ិញ។ ភេរវកម្ម ដែល​បាន​បណ្ដាល​ឲ្យមនុស្ស៣នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ ចំនួនជនរងគ្រោះ​​ដល់​ជីវិត ​នៅ​ក្នុង​ភេរវកម្ម បាន​ថយ​មកនៅត្រឹមតែ៣នាក់វិញ ដែលខុសពីការប្រកាស កាលពីយប់ម្សិលម៉ិញ ថា​ជន​រងគ្រោះ​៤នាក់ បាន​ស្លាប់បាត់បង់ជីវិត។

លោក «Mark Rowley» មេបញ្ជាការកងកម្លាំង​ប្រឆាំងភេរវកម្ម នៃនគរបាល «Scotland Yard» បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​បាន​ធ្វើប្រតិបត្តិការ ចាប់ខ្លួនបាន៧នាក់ នៅ៦កន្លែងផ្សេងគ្នា ក្នុងក្រុង "Birmingham (ភាគ​ពាយ័ព្យ នៃ​រាជធានី​ឡុងដ៍)" ក្នុងរាជធានី ឡុងដ៍ និងក្នុងតំបន់ផ្សេងទៀត នៅលើផ្ទៃប្រទេស»។

លោកមេបញ្ជាការ បានពន្យល់បន្តថា ជនរងគ្រោះ​ ដែលបានបាត់បង់ជីវិត​ទាំងបីនាក់ [...]

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

ផ្ទុយពីការលើកឡើង របស់ក្រុមសមាជិកគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងប្រធានគណបក្សនេះ ដែល​ថា​រឿងរ៉ាវ​ជម្លោះដីធ្លី បានកើតឡើងតែពីបងប្អូនជីដូនមួយពីរនាក់ប៉ុណ្ណោះ និងចាត់ទុក​ការឃាត់​ខ្លួន​យុវជន​ទាំង១៣​នាក់ ពីសំណាក់អាជ្ញាធរ ថាជាអំពើ​ខុស​ច្បាប់​នោះ នៅល្ងាច​ថ្ងៃ​សៅរ៍ម្សិលម៉ិញនេះ រដ្ឋបាលខេត្តកំពត បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានមួយ បំភ្លឺពីចំណាត់ការបន្ទាប់ និងត្រឹមត្រូវ «តាមវិធានការច្បាប់» ពីសំណាក់​​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​​ខេត្ត ក្នុង​ករណីដីធ្លី ដែល​បាន​កើត​ឡើង​​ដ៏រ៉ាំរ៉ៃ ក្នុង​ភូមិ​តេជោ​​ក្បាល​​ដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុក​​ឈូក ខេត្ត​​​កំពត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់ជូនប្រិយមិត្ត នូវសេចក្ដីប្រកាស​ព័ត៌មាននេះទាំងស្រុង ដូចខាងក្រោម៖

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...