នៅឆ្នាំ២១០០ កម្ពស់ទឹកសមុទ្រកើនឡើង២ម៉ែត្រ... ចុះកម្ពុជា?
យុវជនខ្មែរកាន់តែច្រើនឡើង បានសម្ដែងការព្រួយបារម្ភ ពីភាពហិនហោចនៃព្រៃឈើ ក្នុងសម័យបច្ចុប្បន្ននេះ ដែលអាចនឹងបង្កគ្រោះឲ្យមានការផ្លាស់ប្ដូរធាតុអាកាស និងការឡើងកំពស់ទឹកសមុទ្រ។ បម្រែបម្រួលអាកាសធាតុ ដែលនឹងអាចធ្វើឲ្យកំពស់ទឹកសមុទ្រ កើនឡើងដល់ ២ម៉ែត្រ នៅឆ្នាំ២១០០ ខាងមុខ។
កម្មវិធី យុទ្ធនាការបរិស្ថាន និងដាំកូនឈើ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងមកនេះ នៅខេត្ត ព្រៃវែង។ (រូបថតហ្វេសប៊ុក)
បម្រែបម្រួលធាតុអាកាស - លោក សី ពៅ មន្ត្រីផ្នែកការប្រែប្រួលអាកាសធាតុ នៅអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានថ្លែងអះអាងថា នៅឆ្នាំ ២១០០ ខាងមុខនេះ ទឹកសមុទ្រ នឹងឡើងកម្ពស់ រហូតដ៍ទៅពីរម៉ែត បើសិនជាយើងមិនចូលរួម [...]