Posts by "ក. វិច្ចនី"

មតិ​សប្បាយ​លាយ​ទុក្ខ​ព្រួយ នៃ​អ្នក​មក​ចូល​រួម​ពិធី​បុណ្យ​អ៊ំ​ទូក

មតិ​សប្បាយ​លាយ​ទុក្ខ​ព្រួយ នៃ​អ្នក​មក​ចូល​រួម​ពិធី​បុណ្យ​អ៊ំ​ទូក

ការសាកល្បងប្រណាំងទូក មុន​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ថ្ងៃ​ទី ០៥ ខែ​វិច្ឆិកា​​នេះ គេ​ឃើញ​មាន​មនុស្ស​ម្នា​ជា​ច្រើន មក​ពី​គ្រប់​ខេត្ត​ក្រុង​នានា មក​ចូល​រួម​ទស្សនា ដោយ​អ្នក​ខ្លះ​នៅ​មាន​ភាព​ភ័យ​ខ្លាច ដក់​ជាប់​ក្នុង​អារម្មណ៍​នៅ​ឡើយ ទាក់​ទង​នឹង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១០​កន្លង​ទៅ​នេះ។ ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​រាប់​រយ​នាក់។ ហើយ​នៅ​ឆ្នាំ​នេះ អ្នក​មក​ទស្សនា​មួយ​ភាគ​ធំ​នៅ​មាន​ការ​ភ័យ​ខ្លាច ហើយ​បាន​រំលឹក​ព្រឹត្តិការណ៍​នេះ​មក​វិញ។

ស្រីលក្ខណ៍ គឺជាអ្នក​ទស្សនា​ការ​សាក​ល្បង​ទូក​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​នេះ ដែល​មក​ពី​ខេត្ត​កណ្តាល បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា នាង​នៅ​មាន​ការ​ភ័យ​ខ្លាច​នៅ​ឡើយ ទាក់​ទង​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នាំ​នេះ ព្រោះ​ខ្លាច​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង ដូច​ឆ្នាំ​២០១០​ទៀត។

[...]

ល្បី​ដំឡូង​ជ្វា​កំពង់​ឆ្នាំង​ថា​ឆ្ងាញ់ លក់​ដាច់​រាប់​រយ​គីឡូ​មួយ​ថ្ងៃៗ (vdo)

«លឺគេនិយាយរាប់រយដង មិន​ស្មើរ​នឹង​បាន​ភ្លក្ស​ម្តង​ទេ» នេះ​ជា​ការ​នឹក​ភ្នក របស់​អ្នក​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ប្រាំ ហើយ​បាន​ឃើញ​ដំឡូង​ពិសេស ដែល​ដាំ​មិន​ប្រើ​ជី​គីមី​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បើក​បង្ហួស​ទៅ​បាន​ឡើយ។ បំណង​របស់​ពួក​គេ គឺ​ចង់​សាក​ល្បង​រស​ជាតិ ដំឡូង​ធម្មជាតិ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង។

ហើយដោយសារតែហេតុ​នេះ​ហើយ ទើប​មាន​សំដី​បាន​លើក​ឡើង​ថា ករសិករ​ដាំ​ដំឡូង​ទាំង​នោះ កំពុង​ឡើង​កូដ​ខ្លាំង ដោយ​សារ​ដំឡូង​ជ្វា​«ផ្អែម​ឆ្ងាញ់» ដែល​ជា​ដំណាំ​កសិផល​របស់​ពួក​គាត់ ជំរុញ​ឲ្យ​អ្នក​ទទួល​ទានច្រើន​ឡើង បាន​ឈប់​ចុះ​ទិញ យ៉ាង​ច្រើន​កុះករ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ ជា​ពិសេស​ក្នុង​ឱកាស​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ។

ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបាន ៤ម៉ឺនទៅ ៥ម៉ឺន ពីផល​ចំណេញនៃការលក់ដំឡូង [...]

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ឈាង វុន បង្ខំ​ឲ្យ​លោក​ស្រាត និង​មាន​​ចំណែក​​ទិញ​​ស្រា​​ផឹក​​ក្នុង​​វត្ត

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ឈាង វុន បង្ខំ​ឲ្យ​លោក​ស្រាត និង​មាន​​ចំណែក​​ទិញ​​ស្រា​​ផឹក​​ក្នុង​​វត្ត

ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បាន​ផ្ញើរ​សារ​មួយ​ទៅ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥នៃ​រដ្ឋសភា ឲ្យ​សុំ​ទោស​ព្រះសង្ឃ​ទូទៅ​ជា​សារធារណៈ ចំពោះ​ទង្វើ​ដែល​លោក​បាន​ប្រមាថ​មាក់​ងាយ​ព្រះ​សង្ឃ និង​ផ្តល់​ថវិការ​ឲ្យ​អ្នក​ប្រណាំង​ទូក យក​មក​ទិញ​ស្រា​ផឹក​ក្នុង​វត្ត​អារាម។ ការ​លើក​ឡើង​របស់​ក្រុម​ព្រះសង្ឃ​ខាង​លើ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​វិច្ឆកា​នេះ នៅ​ភោជនីយដ្ឋាន​បៃតង ។

ហេតុការណ៍ដែលដែលក្រុមព្រះសង្ឃ បាន​ថ្លែង​អះអាង​នេះ បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ម្សិល​ម៉ិញ នៅ​​ក្នុង​​វត្ត​​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ដំបូង​ឡើយ លោក ឈាង វុន គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ កីឡាករ​ប្រណាំង​ទូក ដែល​មក​ស្នាក់នៅ​ក្នុង​វត្ត​ខាង​លើ​នេះ​តែ​ប៉ុណ្ណោះ [...]

សម រង្ស៊ី៖ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម នៅ​ភ្នំ​សិលា​កែវ ​ធ្វើ​សកម្មភាព​លួច​លាក់ (vdo)

បន្ទាប់ពីបានចុះទៅធ្វើទស្សនកិច្ច និង​សំណេះ​សំណាល ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ហើយ លោក សម រង្ស៊ី ប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ បាន​យក​ឱកាស​នោះ ទៅ​តាមដាន​ពី​សកម្មភាព នៃ​ការ​លួច​ធ្វើ​អាជីវកម្ម​ថ្ម​កែវ នៅ​ភ្នំ​សិលា​កែវ ឃុំ​តាគៀម ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ៣០ តុលា​ម្សិល​ម៉ិញ​នេះ។

ក្នុងវីដេអូមួយ ដែល​ត្រូវ​បាន​បង្ហោះ តាម​គណនី​ហ្វេសប៊ុក​របស់​លោក បាន​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ​ថ្ម​កែវ ដ៏​ល្អ​ប្រណិត ក្នុង​នោះ​មាន​ផ្ទាំង​ធំៗ​ថ្លា​ល្អ និង​មាន​តម្លៃ​ថ្លៃ​ជាង​ថ្ម​ដទៃ។ ថ្ម​កែវ​នៅ​ភ្នំ​សិលា​កែវ ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ក្នុង​សំណង់​អាគារ​ប្រណិត​ទំនើបៗ​នោះ ទំនង​ជា​ត្រូវ​បាន​ដឹក​ចេញ​ទៅ​លក់ នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​រថយន្ត​ដែល​ដឹក​ជញ្ជូន​ថ្ម​នេះ មាន​ស្លាក​លេខ​វៀតណាម។

ការធ្វើអាជីវកម្មយកថ្មកែវនេះ មានដំណើរការជាយូមកហើយ ហើយនៅតែបន្តធ្វើ [...]

«យុវជន​ត្រូវ​យល់​ដឹង ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤-២០១៨»

«យុវជន​ត្រូវ​យល់​ដឹង ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤-២០១៨»

«យុវជនត្រូវយល់ដឹង ពី​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤-២០១៨ ឲ្យ​បាន​ច្បាស់» នេះ​ជា​សម្តី​របស់​លោក តឹក វណ្ណារ៉ា នាយក​ប្រតិបតិ្ត​អង្គការ វេទិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តី​ពី​កម្ពុជា នៅ​ក្នុង​សិក្ខា​សាលា​មួយ ស្តី​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូរ ឆ្នាំ​២០១៤-២០១៨។

ហេតុអ្វី បាន​ជា​យុវជន​ត្រូវ​ស្វែង​យល់ ពី​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ?

ព្រោះផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ភាព​ជា​ដៃ​គូរ ឆ្នាំ​២០១៤-២០១៨ នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ចង្អុល​បង្ហាញ និង​ជា​ផែនទី​មេ សំរាប់​កំណត់​ការ​អភិវឌ្ឍន៍​ជាតិ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ខាង​មុខ។

ប៉ុន្តែចំពោះបញ្ហានេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...