ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ឈាង វុន បង្ខំ​ឲ្យ​លោក​ស្រាត និង​មាន​​ចំណែក​​ទិញ​​ស្រា​​ផឹក​​ក្នុង​​វត្ត

ព្រះសង្ឃ ប៊ុត ប៊ុនទិញ បានស្នើរទៅលោក ឈាង វុន ឲ្យសុំទោសជាសារធារណៈ ចំពោះករណីដែលលោក​បាន​សំឡុត​ព្រះសង្ឃ ឲ្យលាត់ស្បង់ជីវ និងផ្តល់ថវិការទៅអ្នកប្រណាំងទូក ដែលស្នាក់នៅក្នុងវត្តនោះ ទិញស្រាផឹក។ ហេតុការណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី ០៣ វិច្ឆកា ម្សិលម៉ិញនេះ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៥ វិច្ឆការ ២០១៤
  • កែប្រែចុងក្រោយ: November 04, 2014
  • ប្រធានបទ: វត្តចាស់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បាន​ផ្ញើរ​សារ​មួយ​ទៅ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥នៃ​រដ្ឋសភា ឲ្យ​សុំ​ទោស​ព្រះសង្ឃ​ទូទៅ​ជា​សារធារណៈ ចំពោះ​ទង្វើ​ដែល​លោក​បាន​ប្រមាថ​មាក់​ងាយ​ព្រះ​សង្ឃ និង​ផ្តល់​ថវិការ​ឲ្យ​អ្នក​ប្រណាំង​ទូក យក​មក​ទិញ​ស្រា​ផឹក​ក្នុង​វត្ត​អារាម។ ការ​លើក​ឡើង​របស់​ក្រុម​ព្រះសង្ឃ​ខាង​លើ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​វិច្ឆកា​នេះ នៅ​ភោជនីយដ្ឋាន​បៃតង ។

ហេតុការណ៍ដែលដែលក្រុមព្រះសង្ឃ បាន​ថ្លែង​អះអាង​នេះ បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ម្សិល​ម៉ិញ នៅ​​ក្នុង​​វត្ត​​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ដំបូង​ឡើយ លោក ឈាង វុន គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ កីឡាករ​ប្រណាំង​ទូក ដែល​មក​ស្នាក់នៅ​ក្នុង​វត្ត​ខាង​លើ​នេះ​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​លឺ​អ្នក​នៅ​ទី​នោះ និយាយ​ពី​រឿង​បញ្ហា​ដី​ធ្លី ស្រាប់​តែ​លោក​ឡើង​ទៅ​មើល​ដល់​កន្លែង ដែល​ប្រជា​ពលរដ្ឋ​កំពុង​ពិភាក្សា​តែ​ម្តង។

ខណៈពេលដែលទៅដល់នោះ លោកឈាង វុន បានដណ្តើមមេក្រូពីព្រះសង្ឃមួយអង្គ មកនិយាយប៉ុន្តែក្រុម​ព្រះសង្ឃ និងអ្នករៀបចំកម្មវិធីមិនព្រម ក៍ស្រាប់តែមានការជជែក ឡើងសសៃករដាក់គ្នាតែម្តង រហូតដល់ថ្នាក់​លោក ឈាង វុន បោះសម្តីសំឡុតទៅព្រះសង្ឃ ណុប វន្នី ឲ្យដោះស្បង់ជីវរចេញ។

បន្ទាប់ពីជជែក​វែកញែក ជាមួយព្រះសង្ឃ និងក្រុមប្រជាពលរដ្ឋ ជួបបញ្ហាដីធ្លីឆ្អែតឆ្អន់ហើយ លោក ឈាង វុន បានចុះមកជួបជាមួយនឹងអ្នកប្រណាំងទូកវិញ ហើយបានឲ្យលុយទៅអ្នកទាំងនោះ ទិញស្រាបៀរផឹក​ដោយ​និយាយថា៖ «អត់អីទេលោកអនុញ្ញាតិហើយ»។ នេះបើតាមការបញ្ជាក់ របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ នៅក្នុង​សន្និសីទកាសែតព្រឹកម៉ិញនេះ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មានសង្ឃដីការទៀតថា៖ «ទង្វើពីរនេះ គឺជាទង្វើមួយដែលល្មោភ ហើយរំលោភ​មកលើ​អធិបតេយ្យភាព ទៅលើវត្តអារាម ហើយនឹងរំលោភមកលើស្ថាប័នព្រះសង្ឃ ស្ថាប័នព្រះពុទ្ធសាសនា»។

ព្រះអង្គបានបន្តទៀតថា ការប្រើប្រាស់សម្តី និងទង្វើរបស់អ្នកតំណាងរាស្ត្រ តាក់តែងច្បាប់រូបនេះ ធ្វើឲ្យ​ប៉ះ​ពាល់​ដល់ក្រមព្រហ្មទណ្ឌ ដែលជាក្រមព្រហ្មទណ្ឌថ្មីឆ្នាំ ២០០៥នៅក្នុងមាត្រា ៥១៦ ដែលបានចែងថា បុគ្គល​ណាដែលធ្វើការប្រមាថដោយកាយដោយវាចា ចិត្តទៅលើព្រះសង្ឃ ដូនជី តាជី នឹងត្រូវផ្តនទាទោសតាមច្បាប់ ក្នុងកម្រិតដាក់ពន្ធនាគាពី ១ថ្ងៃទៅ ១០ និងបង់ជាសំណងជំងឺចិត្ត ពីមួយពាន់រៀលទៅមួយសែនរៀល។ តែ​ព្រះសង្ឃ ប៊ុត ប៊ុនទិញ ថាមិនចង់បានមួយសែនរៀលទេ ប៉ុន្តែចង់បាន ១ពាន់រៀល និងចង់ឲ្យលោក ឈាង វុន សុំទោសជាសារធារណៈ។

ជុំវិញបញ្ហានេះ ក្រុមបណ្តាញព្រះសង្ឃខាងលើ បានអះអាងថាមិនទាន់មានគម្រោងធ្វើបាតុកម្មនៅឡើយ ព្រោះ​ជិតដល់ថ្ងៃប្រារព្ធពិធីបុណ្យអំទូក។ ប៉ុន្តែក្រោយពេលបញ្ចប់បុណ្យអំទូក នឹងមានធម្មយាត្រាធំមួយ ដើម្បី​ផ្ញើរសារទៅព្រះសង្ឃទាំងអស់ ឲ្យចូលរួមធ្វើធម្មយាត្រានេះ ដើម្បីឲ្យលោក ឈាង វុន សុំទោសជាសារធារណៈ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា លោក ឈាង វុន គ្មានសិទ្ធិទៅផ្សឹកលោកសង្ឃ ហើយក៍គ្មានសិទ្ធិឲ្យ​ព្រះសង្ឃ​ដោះស្បង់ជីវចេញនោះដែរ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងផ្សាយប្រតិកម្មរបស់លោក ឈាង វុន ទៅនឹងការចោទប្រកាន់ខាងលើ នៅ​ក្នុង​អត្ថបទលើកក្រោយ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...