អ៊ីតាលី ឈ្នះអង់គ្លេស (២-១) យ៉ាងពិបាក ព្រោះសីតុណ្ហភាពក្ដៅខ្លាំង
ក្រុមជម្រើសជាតិបាល់ទាត់អ៊ីតាលី បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងស្ថានភាពយ៉ាងពិបាកមួយ ជាពិសេសជាមួយនឹងសីតុណ្ហភាពយ៉ាងក្ដៅ នៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធយ៉ាងប្ដូរផ្ដាច់ នៅតែកើតមាន រវាងក្រុមទាំងពីរនោះដែរ រាប់ទាំងបច្ចេកទេស ល្បឿនរត់ និងការទាត់បញ្ចូលទីដ៏គួរឲ្យចាប់អារម្មណ៍។
ការប្រើក្បាលរបស់ ម៉ារីយូ បាឡូតេលី បុកបាល់បញ្ចូលទីអង់គ្លេស។ (រូបថត fifa)
បាល់ទាត់ពិភពលោក - បើទោះជាអ៊ីតាលីមានភាពប្រាកដនិយមច្រើនជាង ក្នុងការទាត់បញ្ចូលទីក៏ដោយ តែសម្រាប់អង់គ្លេសវិញ វានៅតែជាបរាជ័យ ដែលពួកគេមិនទាន់អស់ចិត្តឡើយ។ បើនិយាយពីសាច់បាល់វិញ ក្រុមអង់គ្លេសមានការគ្រប់គ្រងបាល់បានច្រើនជាង [...]