Posts by "សុបិន្ដ"

ក្បាច់​ទាត់បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ មិន​ដែល​ឃើញ របស់​អតីត​ស្ដេច​បាល់​ទាត់ (vdo)

ក្បាច់​ទាត់បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ មិន​ដែល​ឃើញ របស់​អតីត​ស្ដេច​បាល់​ទាត់ (vdo)

ប្រសិនបើយើង​នាំ​គ្នា​ហៅ​លោក ថា​ជា​«ស្ដេច​បាល់​ទាត់» មិន​មែន​គ្រាន់​តែ​បាន​ហៅ ឲ្យ​តែ​ឮៗ​នោះ​ទេ។ អតីត​ជើង​ឯក ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ទទួូល​បាន​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក ដល់​ទៅ​៣ដង​ជាប់​គ្នា​រូប​នេះ នៅ​ពេល​នោះ កំពុង​ទាត់​ឲ្យ​ក្រុម​អាជីព FC Santos។ លោក ប៉ឺឡេ ដែល​មាន​ឈ្មោះ​ពេញ​របស់​លោក​ថា អេសុន អារេតេ ដូ ណាស៊ីម៉េនតូ (Edson Arantes Do Nascimento) បាន​ទាត់​នៅ​ក្នុង​ក្រុម​បាល់ទាត់​អាជីព​នេះ រហូត​រយៈពេល​២០ឆ្នាំ និង​បន្ទាប់​មក បាន​ចូល​មក​ទាត់​ឲ្យ​ក្រុម Cosmos នៃ​ទីក្រុង​ញ៉ូយក សហរដ្ឋ​អាមេរិក មុន​នឹង​លោក​បាន​ចូល​និវត្តន៍ ខាង​វិស័យ​បាល់​ទាត់។

នៅពេលដែលលោក បានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ នៅចុងទស្សវត្តន៍ឆ្នាំ៥០  ស្ថានីយ​ទូរទស្សន៍​នាសម័យនោះ មិនមានលទ្ធភាពខ្លាំងក្លា ក្នុងការផ្សាយផ្ទាល់ ឬថតទុកទាំងអស់ ពីរាល់ការប្រកួត​នីមួយៗ​នោះ​ឡើយ។ ជាពិសេសដូចនៅក្នុងវីដេអូនេះ ដែលរំលឹកឡើងវិញ [...]

ថត​រថភ្លើង​បើក​បុក​រថយន្ដ​ស្ទូច «សម្បើម»​ដូច​នៅ​ក្នុង​ភាពយន្ដ (vdo)

«ដូច​នៅក្នុងភាពយន្ដ​អញ្ចឹង!» នេះ​ជា​ពាក្យ​សម្ដី​ដែល​ម្ចាស់​វីដេអូ បាន​ស្រែក​ឧទាន​ឡើង នៅ​ពេល​ដែល​ខ្លួន​បាន​ឃើញ​ទិដ្ឋភាព​នេះ ដោយ​ផ្ទាល់​ភ្នែក។ ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ក្នុង​រដ្ឋ​ល្វីសាន (Louisiane) សហរដ្ឋ​អាមេរិក រវាង​រថភ្លើង​ដឹក​ទំនិញ​យ៉ាង​វែង​មួយ​ខ្សែ ដែល​បាន​ទៅ​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច​ដ៏​ធំ​មួយ ដែល​បាន​មក​ជាប់​ខ្លួន នៅ​លើ​ផ្លូវ​ដែក។ ហើយ​អ្នក​ដែល​បាន​ឃើញ និង​បាន​ថត​យក​ទិដ្ឋភាព​នេះ ជា​អ្នក​ដំណើរ​អង្គុយ​រងចាំ​ក្នុង​រថយន្ដ​តូច ដើម្បី​ឆ្លង​កាត់​ទី​នោះ​ដែរ។

រថភ្លើងដឹកទំនិញ ដែល​មាន​ទាំង​ស៊ីទែន​ឧស្ម័ន​ហ្គាស​មក​ជា​មួយ​ផង មិន​អាច​ចាប់​ហ្វ្រាំង​ទាន់ ហើយ​ក៏​បាន​​បុក​មួយ​ទំហឹង ចំ​កណ្ដាល​រថយន្ដ​ស្ទូច ខ្ទាត​ប៉ើង​ឡើង​ដូច​ក្រដាស ប្រៀប​បាន​នឹង​ឈុត​ឆាក នៅ​ក្នុង​ភាពយន្ដ​​ដូច្នេះ។ ទូរ​រថភ្លើង​ទាំង​១៨ បាន​របូត​ចេញ​ពី​ផ្លូវ​ដែក [...]

បុក​នគរបាល​ឲ្យ​លោត​តោង​គម្រប​ឡាន​ខាង​មុខ អូស​រហូត​២គីឡូម៉ែត្រ (vdo)

បុក​នគរបាល​ឲ្យ​លោត​តោង​គម្រប​ឡាន​ខាង​មុខ អូស​រហូត​២គីឡូម៉ែត្រ (vdo)

នេះ មិនមែន​ជា​ឈុត​ឆាក នៅ​ក្នុង​ភាពយន្ដ​ទេ។ ហើយ​ក៏​មិនមែន​ជា​ហេតុការណ៍ ដែល​ម្ចាស់​រថយន្ដ​កំពុង​តោង​ឃ្លុប​រថយន្ដ​ខាងមុខ ទារ​រថយន្ដ​ពី​ចោរ ដែល​កំពុង​បើក​គេច​ខ្លួន​នោះ​ដែរ។ តែ​វា​គឺ​ជា​ឈុតឆាក​ពិត​ជាក់​ស្ដែង និង​បាន​កើត​ឡើង​យ៉ាង​ហួស​ចិត្ត​មួយ។

ជាហេតុការណ៍ ដែល​បាន​កើត​ឡើង កាល​ពី​ចុង​ខែ​មុន បណ្ដា​ជន​ទាំង​ឡាយ​នៅ​តាម​ដង​ផ្លូវ នៃ​ទីក្រុង សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisc - ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក) បាន​ប្រទះនូវ​ទស្សនីយភាព​ដ៏​ពិសេស​អស្ចារ្យ។ ហេតុការណ៍​ដំបូង បាន​ចាប់​ផ្ដើម​ពី​ការ​ផាក​ពិន័យ​មួយ ទៅ​លើ​អ្នក​កាន់​ចង្កូត​ស្ត្រី​ម្នាក់​នេះ។ តែ​នៅ​ពេល​នគរបាល​ចរាចរណ៍ បាន​ដើរ​ទៅ​ពិនិត្យ​ផ្នែក​ខាង​មុខ​នៃ​រថយន្ដ ស្រាប់​តែ​ស្ត្រី​ម្ចាស់​ចង្កូត​បាន​ជាន់​បន្ថែម​ល្បឿន បង្ខំ​ឲ្យ​បុរស​ជា​នគរបាល​លោត​តោង​គម្រប​រថយន្ដ​ខាង​មុខ ដើម្បីបញ្ជៀស​ខ្លួន​ពី​ការ​កិន​ពី​លើ​ដោយ​រថយន្ដ។

[...]
បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ មេធាវី​របស់​ក្រុម​តារា ព្រមាន​ប្ដឹង ហ្គូហ្គ័ល

បែក​ធ្លាយ​រូប​ស្រាត​នៅ​ហូលីវូដ៖ មេធាវី​របស់​ក្រុម​តារា ព្រមាន​ប្ដឹង ហ្គូហ្គ័ល

នៅ​ក្នុង​លិខិត​មួយ បញ្ជូន​ទៅ​ដល់​ក្រុមហ៊ុន ហ្គូហ្គ័ល ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ ព្រឹត្តិប័ត្ត Hollywood Reporter នោះ លោក ម៉ាធី ស៊ីងហ្គ័រ (Marty Singer) មេធាវី​ដ៏​ខ្លាំង​មួយ​រូប តំណាង​ឲ្យ​ក្រុម​តារា​ហូលីវូដ ដែល​រងគ្រោះ​នឹង​ការ​បែក​ធ្លាយ​រូបភាព​ស្រាត បាន​ព្រមាន​ទុក​ជា​មុន​ថា លោក​កំពុង​ត្រៀម​បំរុង​ពាក្យ​បណ្ដឹង​មួយ ទៅ​កាន់​តុលាការ ដើម្បី​ស្នើ​សុំ​ឲ្យ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត រហូត​ជាង​១០០លាន​ដុល្លារ។

ក្នុងសំបុត្រនោះ លោកមេធាវី​បាន​សរសរ​ជា​អាថ៌​ថា៖ «យើង​សរសេរ ជុំ​វិញ​បញ្ហា​ដែល​ជាចរិក​មើល​ស្រាល និង​គួរ​ឲ្យ​ខ្មាស​អៀន​របស់ ហ្គូហ្គ័ល ពី​ទង្វើ​របស់​ខ្លួន ដែល​មិន​ត្រឹម​តែ​មិន​ចាត់ការ​ឲ្យ​បាន​ឆាប់​រហ័ស និង​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ទាញ​រូប​ទាំង​នោះ​ចេញ​ទេ តែ​ថែម​ទាំង​បាន​ជួយ និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នេះ ទាំង​ដឹង​ថា ជា​សកម្មភាព​ខុស​ច្បាប់»។

[...]
ការ​បាត់​យន្ដហោះ MH370 ធ្វើ​ឲ្យ​ផែនទី​បាត​សមុទ្រ​ថ្មី​មួយ ចាប់​បដិសន្ធិ

ការ​បាត់​យន្ដហោះ MH370 ធ្វើ​ឲ្យ​ផែនទី​បាត​សមុទ្រ​ថ្មី​មួយ ចាប់​បដិសន្ធិ

ជាមួយ​នឹង​ការ​សិក្សា​ថ្មី​មួយ ដែល​បាន​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បាន​សម្រេច​បាន​នូវ​ផែនទី​សណ្ឋាន​ដី​ថ្មី​មួយ ដែល​នឹង​លាត​សន្ធឹង​ប្រមាណ​ជា​៨០% នៃ​បាត​សមុទ្រ​របស់​ផែនដី។

លោក​សាស្ត្រាចារ្យ ដៀតម៉ា មីល័រ (Dietmar Muller) មក​ពី​សកល​វិទ្យាល័យ ស៊ីដនី (ប្រទេស​អូស្ត្រាលី) បាន​ថ្លែង​ពន្យល់​ថា៖ «ការ​បាត់​យន្ដហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កាល​ពី​ជាង​៦ខែ​មុន បាន​ធ្វើ​ឲ្យ​យើង​ដឹង​ខ្លួន ពី​ការ​ស្គាល់​មិន​ច្បាស់ ជុំ​វិញ​សណ្ឋាន​ដី និង​ជម្រៅ​បាត​សមុទ្រ។ យើង​បាន​ស្គាល់​ពី​ស្ថានភាព​ដី របស់​ភព​ព្រះ​អង្គារ បាន​ច្បាស់​ជាង​សណ្ឋាន​ដី នៅ​បាត​សមុទ្រ​របស់​ផែនដី។»

ផែនទីថ្មីនេះ ត្រូវបានសម្រេចជារូបរាង ជាមួយនឹងការវាស់វែងដែលមានច្បាស់លាស់ខ្លាំងបំផុត នៃប្រព័ន្ធ​ផ្កាយរណប CryoSat 2 [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...